« អ្ហឹមយើងយល់ មនុស្សណាក៏មានទុក្ខលំបាកជាប់ខ្លួនដែរតែសំខាន់គឺចេះប្រឈមមុខជាមួយការពិត របស់ខ្លួនឯង ថ្ងៃនេះឯងនិងលោកJeon អាចកុហកពួកគាត់បានចាត់ទុកថាសំណាងល្អរួចខ្លួន ចុះថ្ងៃ ក្រោយៗទៀត? ការពិតជារបស់ដែលមិនចេះសាបសូន្យ ថ្ងៃណាមួយពួកគាត់គង់តែដឹងដែលទេ ប៉ុន្តែបើបែបនេះល្អទេ? ឯងនិងលោកJeon សាកបើកចិត្តនិយាយគ្នាតាមសម្រួល ប្រើពេលវេលាស្និទ្ធស្នាល នៅជាមួយគ្នាឲ្យបានច្រើនទៅ ប្រហែលជាឯងនិងគាត់អាចរីកចម្រើនហើយស្រឡាញ់គ្នាពិតមែន អ៊ីចឹងមិនបាច់ភ័យថាត្រូវពួកគាត់ចាប់កំហុសបានទេ យ៉ាងម៉េចដែរ? » កាលបើ Jimin លើកយោបល់បែប នោះនាំឲ្យរាងតូចលឺហើយគ្រវីក្បាលញាប់ស្អេកបង្ហាញទឹកមុខរអារឡើងមក ។

« គ្មានថ្ងៃនោះកើតឡើងទេ យើងណា៎សុខចិត្តអត់អ្នកស្រឡាញ់អស់មួយជីវិតក៏មិនទៅស្រឡាញ់មនុស្សអត់ជាតិចូវដូចគេដែរ » Taehyung ប្រកែក ពេញៗមាត់ទើប Jimin ញញឹមបែបជិនឬកមិត្តបេះដូងដែកខ្លួនឯង ។

« កុំបានតែមាត់...លោកJeon ទាំងសង្ហារ ទាំងមាន ទាំងជាសុភាពបុរស អ្នកណាៗក៏ចង់បានគាត់ដែរ យើងមិនជឿថាឯងធ្វើចិត្តរឹងបានយូរទេ » ដូចគេ និយាយមិនខុសថា Jungkook ល្អឥតខ្ចោះគ្រប់យ៉ាងពិតមែន មានតែម្យ៉ាងប៉ុណ្ណោះដែលគេខ្វះខាតគឺក្ដីស្រឡាញ់ចំពោះអតីតប្រពន្ធដែលបានស្លាប់ទៅនៅតែដិតដាមជាប់បេះដូង នាយមិនព្រមទទួល យកអ្នកណាសោះបន្ទាប់ពីនាងស្លាប់ទៅ នេះវាកន្លងផុតទៅ6ឆ្នាំហើយ 6ឆ្នាំដែលគេស៊ូទ្រាំទទួលនាមជាពោះម៉ាយកូនមួយ មិនព្រមទទួលអ្នកថ្មីចូលមកថែរក្សាបេះដូងកំព្រារបស់ខ្លួនឯង មិនដឹងថាសូម្បីតែ Taehyung ជាមនុស្សមិនជឿលើស្នេហាដូចគ្នានឹងអាចធ្វើឲ្យបេះដូងនាយផ្លាស់ប្រែពណ៌ឬអត់ទេ ។

Skip៚

ពេលល្ងាចចូលមកដល់ ជាពេលដែល Jungkook ត្រូវទៅជួបម្ចាស់សហគ្រាសពីររូបដែលបានណាត់គ្នារួចរាល់នៅភោជនីយដ្ឋានដោយត្រូវនាំរាងតូចទៅជាមួយផងដែរ ។

« សួស្ដីលោក មានកក់ទុកមុនដែរទេ? » អ្នកទទួល ភ្ញៀវសួរនាំទៅកាន់រាងក្រាស់ពេលគេចូលមកដល់ ។

« ខ្ញុំឈ្មោះ Jeon Jungkook កក់បន្ទប់ VIP ទុករួចហើយ » នាយប្រាប់ទើបនាងធ្វើការឆែកឲ្យ ។

« អ៎លោកJeon បន្ទប់VIP លេខ3 អញ្ជើញមកតាមខ្ញុំចាស » ថារួចនាងក៏ដើរនាំមុខគេទាំងពីរចូលទៅ បន្ទប់សឹម Jungkook អង្គុយចុះហើយក៏សម្លឹងមុខរាងតូចដែលទៅអង្គុយកៅអីរំលងកៅពីរទៀតឆ្ងាយពីគេ ធ្វើដូចនាយជាវីរុសមិនហ៊ាននៅជិត ខ្លាចឆ្លងរោគ យ៉ាងចឹង ។

« ឯងធ្វើស្អី? » Jungkook

« ក៏អង្គុយហ្នឹងណា៎ អត់ឃើញទេហ្អេ៎? » Taehyung ឆ្លើយទាំងទឹកមុខដូចខ្លាចៗយ៉ាងម៉េចក៏ មិនដឹង ។

« ឃើញហើយថាអង្គុយតែអង្គុយឆ្ងាយថ្នាក់ហ្នឹង ចង់ឲ្យភ្ញៀវខ្ញុំមកដល់ថាប្ដីប្រពន្ធពួកយើងឈ្លោះគ្នាមែនទេ? ឆាប់មកអង្គុយត្រង់នេះឲ្យលឿន!! » នាយតម្លើងសម្លេងដាក់កំហិតឲ្យរាងតូចពេបមាត់ស្អុយរហ័សក្រោកទៅអង្គុយក្បែរនាយក៏ស្រាប់តែ Jungkook ស៊កក្រព័ទ្ធដៃអោបគេយ៉ាងណែនជាប់ទ្រូងតែម្ដង ។

« នែ៎អោបស្អី គ្មានអ្នកផ្សេងនៅផងហ្នឹង? » Taehyung ជ្រួញចិញ្ចើមស្ដីឲ្យនាយស្របពេល ព្យាយាមរើខ្លួនចេញតែកម្លាំងគេដូចស្រមោច
ម៉េចនឹងអាចឈ្នះកម្លាំងដំរីដូចរាងក្រាស់បាន?

« ចង់អោបយ៉ាងម៉េច? ក្រែងជាប្ដីប្រពន្ធមិនចឹង? តែអេ៎...ដូចជាមានគេយកលុយពីខ្ញុំ3ម៉ឺនដុល្លារទៅ រួចហើយចង់ក្បត់ពាក្យសន្យាមិនជួយគ្នាហើយតើស នៀក » Jungkook ធ្វើជានិយាយរើកកាយពាក្យសន្យាពួកគេទើបរាងតូចលឺហើយក៏ឈប់រើទៀតឲ្យរាងក្រាស់ញញឹមក្នុងនាមជាអ្នកឈ្នះ ។

« អឺៗចង់អោបក៏អោបទៅតែកុំរឹតពេក មាឌលោកធំថ្នាក់ហ្នឹងចង់រឹតឲ្យខ្ញុំថប់ដង្ហើមស្លាប់ឬយ៉ាងម៉េច? » រាងតូចស្ដីឲ្យនាយប៉ាច់ៗតែថារាងក្រាស់នៅតែ ញញឹមបានទៀត ។

« មាឌធំបែបនេះហើយទើបសមធ្វើជាប្ដីអូន » ពាក្យអូនបន្លឺចេញពីមាត់នាយនាំឲ្យ Taehyung លឺហើយក៏ភ្ញាក់ព្រើត ថាទៅនាយហៅគេអូនរាល់ដងដើម្បីសម្ដែងនៅមុខអ្នកដទៃ ប៉ុន្តែពេលនេះគ្មានអ្នកណា នៅក្នុងបន្ទប់ជាមួយពួកគេឡើយ តើអូនយ៉ាងម៉េចទេលោកអ្ហើយ ស្ដាប់ហើយចង់គាំងបេះដូង ។

« ធ្វើមុខពេញចិត្តបន្តិចទៅមើល៍ នេះជាប្ដី មិនមែនអ្នកចាប់ជម្រិតទេប្រពន្ធសម្លាញ់ » Jungkook វាចារ បន្ថែមទើបរាងតូចធ្វើជាសើចហិះៗឌឺដាក់នាយ ។

« ពេញចិត្តណាស់នៀក ពេញចិត្តចង់ងាប់ហើយ » គេឆ្លៀតនិយាយឌឺឲ្យនាយមុននឹងងាកមុខចេញឲ្យរាងក្រាស់ញញឹមសឹមអោនច្រមុះស្រង់ក្លិនសក់របស់គេតិចៗ ក្មេងនេះមាត់អាក្រក់ពូកែជេរស្ដីគេណាស់ ប៉ុន្តែសក់វិញបែរជាក្រអូប ធ្វើឲ្យនាយអារម្មណ៍ល្អដោយសារគេទៅវិញ ។

To be continued.......🍃🍃🌷🌷

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Where stories live. Discover now