« ចាស? » នាងលាន់មាត់សួរខណៈនោះ Jungkook ក៏ដើរចូលមកដល់ល្មម ។
« មានបញ្ហាអី? » Jungkook
« គឺលោកខាងនេះកម្ម៉ង់បាយសគីមឈី និងទឹកមួយកែវ » នាងរៀបរាប់ប្រាប់ជាមួយទឹកមុខចម្លែកទើបរាងក្រាស់សម្លឹងមុខ Taehyung បែបហួសចិត្តសឹមនិយាយទៅកាន់អ្នករត់តុវិញ ។
« មិនបាច់ធ្វើតាមគេទេ គ្រាន់តែយកអាហារកូរ៉េល្បីក្នុងហាងបួនមុខនិងបាយមួយចានមកបានហើយ អូ៎កុំភ្លេចយកទឹករ៉ែមកពីរកែវផង អរគុណ » Jungkook
« ចាសអ៊ីចឹងសូមលោករង់ចាំបន្តិច ខ្ញុំនឹងយកមកជូន » ថាហើយនាងក៏ងាកមើលមុខរាងតូចបន្តិចទើបដើរចេញទៅឯនាយសង្ហារក៏អង្គុយចុះទល់មុខគេ ។
« នេះលោកទៅហៅម្ហូបច្រើនឲ្យអស់លុយអត់ប្រយោជន៍ធ្វើអី ស្គាល់ពាក្យថាសន្សំសំចៃឬអត់ នៀក? » Taehyung ស្ដីឲ្យនាយផាំងៗតាមរបៀបមនុស្សគម្រិះខ្លួនឯង ។
« ចុះឯងស្គាល់ពាក្យថាចូលសង្គមឬអត់? នេះជាភោជនីយដ្ឋាន មិនមែនកន្លែងលក់បាយម្ហូបតាមចិញ្ចើមផ្លូវដែលលក់បាយសជាមួយគីមឈីមួយមុខៗនោះទេ នេះមីនុយចង់ហៅអីទៀតមកញ៊ាំក៏ហៅទៅ ទុកខ្ញុំចេញលុយឲ្យ » Jungkook ប្រដៅគេអស់មួយខ្យល់រួចបោះមីនុយឲ្យរាងតូចជ្រួញច្រមុះដៀងភ្នែកសម្លក់គេ ។
« សុខៗនាំខ្ញុំមកញ៊ាំបាយហើយចេញលុយឲ្យទៀត
លោកមានបំណងអី? ប្រាប់ឲ្យហើយ បាយមួយពេលនេះខ្ញុំអត់មានលុយសងលោកទេណា៎ » Taehyung ញាក់ស្មារធ្វើជាបើកមីនុយមើលទើប Jungkook លើកជើងគងទាក់ខ្លាយ៉ាងសង្ហារជាមួយស្នាមញញឹមតិចៗបង្កប់ទៅដោយមន្តស្នេហ៍របស់ខ្លួន ។
« លក្ខខណ្ឌនៅដដែល ទៅធ្វើជាប្រពន្ធកិច្ចសន្យារបស់ខ្ញុំរយៈពេលមួយឆ្នាំ ដល់ពេលនោះមិនត្រឹមតែឯងទេ សូម្បីម៉ាក់និងប្អូនប្រុសឯងក៏អាចញ៊ាំអាហារឆ្ងាញ់ៗនៅទីនេះបានដូចគ្នា » Jungkook
« លោកនៅមិនបោះបង់គំនិតឆ្កួតៗហ្នឹងចោលទៀតហ្អេ៎? ខ្ញុំប្រាប់រួចហើយថាអត់គឺអត់!! » រាងតូចជ្រួញចិញ្ចើមសែនខឹងហើយឆ្ងល់នាយមុខក្រាស់នេះខ្លាំងណាស់ មិនចេះស្ដាប់ភាសាមនុស្សរបស់គេទេឬយ៉ាងម៉េចទើបនិយាយដដែលៗដូច្នេះតែសុខៗគេក៏ប្ដូរទឹកមុខពេល Jungkook ដកក្រដាសមួយពីហោប៉ៅដាក់ពីមុខគេ ។
ESTÁS LEYENDO
♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)
Romanceទោះបីស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ ក៏អូនអាចជឿជាក់បានថាបងគ្មានថ្ងៃលែងដៃអូននោះឡើយ ។ ❀JEON JUNGKOOK x KIM TAEHYUNG❀
ភាគ ១០
Comenzar desde el principio
