« ឬមួយដាច់ខាតខ្ញុំត្រូវតែសម្រេចចិត្តធ្វើវា? » ក្រោយនឹកឃើញដល់សម្ដីរបស់លោកយាយនិងអ្នកម៉ាក់ហើយភ្លាម Jungkook ក៏ចោទជាសំណួរឲ្យខ្លួនឯង ព្រោះបើការរៀបការប្រពន្ធថ្មីពិតជាសំខាន់ហើយជះឥទ្ធិពលចំពោះកូនស្រីគេដល់ម្លឹងបែបនាយត្រូវតែប្រឈមមុខធ្វើវាជាដាច់ខាតហើយមើលទៅនោះ ម្យ៉ាងគេធ្វើវាព្រោះស្រឡាញ់និងបារម្ភពី Baram តែម្នាក់គត់ ។

- ព្រឹកថ្ងៃថ្មី -

   Taehyung ចាប់ផ្ដើមថ្ងៃថ្មីជាមួយការងារដដែលប៉ុន្តែទឹកមុខគេស្លេកស្លាំងខ្លាំងណាស់ដោយសារយប់ មិញយំច្រើន ថែមទាំងមិនបានញ៊ាំបាយទៀតផង ប៉ុន្តែគេគ្មានជម្រើសផ្សេងទេ មានតែខំធ្វើការទើបអាចបានលុយទិញរបស់ញ៊ាំចម្អែតក្រពះ ។

   មកដល់ចំណតឡានក្រុងភ្លាម រាងតូចក៏ចុះមកហើយបន្តដើរទៅកន្លែងធ្វើការដើម្បីយកឈុតទន្សាយតែពេលមកដល់ក៏ជ្រួញចិញ្ចើមព្រោះឃើញមានឡានទំនើបចតនៅខាងមុខ ចំណែកលោកពូ Chul ក៏ឈរអោបដៃយ៉ាងសុភាពនៅមាត់ទ្វារធ្វើឲ្យគេត្រូវដើរចូលទៅសួរគាត់ ។

« លោកពូនៅឈរធ្វើអីត្រង់នេះហ្នឹង? » គ្រាន់តែគេសួរភ្លាម ពូChulក៏ធ្វើមុខដូចភ្ញាក់បន្តិចខឹងបន្តិចព្រមទាំងក្ដិចដៃគេតិចៗទៀតផង ។

« អួយ៎លោកពូ!! ឈឺណា៎ » រាងតូចស្រែកទាំងធ្វើមុខស្អុយដាក់គាត់ ។

« នេះឯងមានរឿងធំហើយ Taehyung នៅមិនដឹងខ្លួនទៀតហ្អេ៎? អាវីដេអូឯងវាយគ្នាម្សិលមិញនេះដឹងដល់លោកអគ្គនាយកធំ ឥឡូវកំពុងអង្គុយចាំជួបមុខឯងនៅក្នុងអូហ្វីសឯណោះ » លឺគាត់ប្រាប់ដូច្នោះ Taehyung ក៏ប្រែទឹកមុខភ័យស្លន់ស្លោរមួយរំពេច ។

« ថា..ថាម៉េច? អ៊ីចឹងខ្ញុំគួរធ្វើម៉េចទៅលោកពូ ចុះបើ សិនលោកអគ្គនាយកចង់ប្ដឹងខ្ញុំដែលស្លៀកឯកសណ្ឋានក្រុមហ៊ុនវាយគ្នាជាមួយគេនោះ ខ្ញុំមិនជាប់គុកទៅហើយទេហ្អេ៎? » គេចាប់ដៃលោកពូទាំងភ័យខ្លាចចង់យំបន្តិចចង់រត់បន្តិច ។

« ហ៊ើយមិនដឹងទេ ឯងឆាប់ចូលទៅជួបគាត់សិនទៅ ម៉េចៗចាំគិតតាមក្រោយទៀត » ពូChul និយាយហើយក៏ចាប់ដៃរាងតូចឲ្យទៅតាមតែ Taehyung គ្រវីក្បាលទាញដៃខ្លួនឯងមកវិញ ។

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Donde viven las historias. Descúbrelo ahora