1

15.8K 466 2
                                    

> The J.Bridge

The J.Bridge​ គឺ​ជា​ក្រុមហ៊ុន​ឫផលិតកម្ម​មួយ​ដែល​គ្រប់​គ្រង​តារា​បង្ហាញម៉ូត​និង​សិល្បករ​សម្តែង​ជា​ច្រើន​រូប​ ។
ឈ្មោះ​របស់ក្រុមហ៊ុន​ត្រូវ​បាន​បង្កើត​ឡេីង​ដោយ​មាន​អត្ថន័យ​ពិសេស​សម្រាប់​គ្រួសារ​ត្រកូល​ Jeon ដោយ​មាន​តួ​អក្សរ​ផ្តេីម​ត្រកូល​នៅ​ពីមុខ​ និង​Bridge ដែលមាន​ន័យ​ថា​ស្ពាន​ ជា​ស្ពាន​ដែល​អាច​អោយ​មនុស្ស​គ្រប់​រូប​ដែល​មាន​បំណង​ប្រាថ្នា​ចង់​ក្លាយ​ជា​តារា​បង្ហាញ​ម៉ូដ​មក​ដេីរ​ឆ្លង​កាត់​ពី​ទី​នេះ​បាន​ដេីម្បី​ឆ្ពោះ​ទៅរក​អាជីព​ការងារ​ដែល​ខ្លួនស្រលាញ់​ ។ ក្រុមហ៊ុន​មួយនេះ​ទទួល​បង្រៀន​ការ​ដេីរ​ម៉ូដ​និង​ផ្នែក​សម្តែង​ ទាំង​ស្រី​ប្រុសចាស់​ក្មេង​ បន្ទាប់​ពី​រៀន​ចប់​ក៏​អាច​ចេញ​ឈ្មោះ​ទៅ​ប្រឡូក​នៅ​ក្នុង​វិថី​សិល្បៈ​ដោយ​មាន​ឈរ​ឈ្មោះ​ក្រុមហ៊ុន​ The J.Bridge ​នៅ​ពី​ក្រោយ​ខ្នង​នឹង​អាច​អោយ​ពួក​គេ​រកការងារ​បាន​យ៉ាង​ងាយ​ថែម​ទាំង​មាន​ប្រាក់​ចំណូល​បាន​ច្រេីន​ ព្រោះ​តារាៗដែល​គេ​កំពុង​តែ​មាន​ក្តោប​នៅ​ក្នុង​ដៃ​សព្វ​ថ្ងៃ​នេះ​សុទ្ធតែ​ជា​តារា​លំដាប់​ជួរ​មុខ​ប្រចាំ​ប្រទេស​និង​មាន​តម្លៃ​ខ្លួន​ថ្លៃៗ​ ។ 

​  តារា​ទាំង​អស់​ដែល​មក​ពី​ក្រុមហ៊ុន​នេះ​សុទ្ធតែ​មាន​កេរ្តិ៍ឈ្មោះ​ល្អៗ ព្រោះ​តែ​អត្តចរិត​របស់​ពួក​គេ​ មិន​ចេះ​ក្រអឺតក្រទម​វៃ​ឫកវៃ​រាង​ រស់​រាយ​រាក់ទាក់​ សម្តី​ទន់​ភ្លន់​​​ដែល​កាយវិកា​អស់​ទាំង​អស់​នេះ​សុទ្ធតែ​ត្រូវ​បាន​ខាង​ក្រុមហ៊ុន​អប់​រំ​ទុក​មុន​ក្នុង​អំឡុង​វគ្គ​បង្រៀន​ ។ ឯ​ចំណុច​ពិសេស​ដែល​ធ្វេី​អោយ​ក្រុមហ៊ុន​នេះ​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​លេីស​ពីគេ​នោះ​គឺ​ការ​គ្រប់គ្រង​និង​មេីល​ថែទៅ​លេី​តារា​របស់​ខ្លួ​ន​ ។ តារា​ទាំង​អស់​ដែលស្ថិតនៅ​ក្រោម​ក្រុមហ៊ុន​នេះ​មិន​បាច់​ភ័យ​លេី​រឿង​អាស្រូវ​និង​សុវត្ថិភាព​នោះ​ទេ​ ព្រោះ​មាន​បុគ្គលិក​ដែល​ចាំ​ចាត់​ចែង​ចំពោះ​រឿ​ង​ទាំង​អស់​នេះ​ ដូចដឹង​ស្រាប់​ហេីយ​ថា​ចំពោះ​អ្នក​ដែល​ល្បី​តែង​តែមាន​មនុស្ស​ខិល​ខូច​មួយ​ចំនួន​ចូល​ចិត្ត​និយាយ​មូល​បង្កាច់​ ចេញ​ព័ត៌មាន​មិន​ពិត​នាំ​រឿង​ប៉ុន្តែ​​ខាង​ក្រុមហ៊ុន​មាន​វិធានការ​​ចាត់​ចែង​អោយ​ភ្លាមៗ​ហេីយ​ដាក់​ទោស​ពួក​គេទៅ​តាម​ច្បាប់​ ។ បេី​សុវត្ថិភាព​ក្នុង​ការ​ស្នាក់​នៅ​រឹត​តែ​មិន​បាច់​បារម្ភ​ ក្រុមហ៊ុន​នឹង​ដាក់​អ្នក​តាម​មេីល​គ្រប់​ជំហាន​មិន​អោយ​មាន​នរ​ណា​ម្នាក់​តាម​តារា​របស់​ខ្លួន​ដល់​កន្លែង​ស្នាក់នៅ​បាន​ឡេីយ​ ។

OBSESSION ~ ឈ្លក់​វង្វេង​Where stories live. Discover now