ភាគ50 ដោះបំណុលប្រុសបិសាច

1K 21 4
                                    

សូមទោសចំពោះកំហុកណាមួយព្រោះadminអត៎បានពិនិត្យមើលឡើងវិញទេប្រញាប់post🙏🏻💜ឈប់សិន like shareហើយរឺនៅ?បើនៅlike share cmt ផងណា😌

❁❁❁❁❁❁❁❁❁❁❁❁❁❁

Ep 51

រយៈពេល2ខែហើយដែលនាយសង្ហាមានអំណាចក្នុងប្រទេស ដក់ខ្លួនមកបំម្រើភរិយាជាទីស្រលាញ់យកចិត្តយកថ្លើមនាងតូចជាប្រពន្ធអោយបាត់ខឹងហ្នឹងគេដើម្បីបានមករស់ជួបជុំគ្រួសារវិញតាមក្ដីបំណង់!!

  រាងក្រាស់មាំដើរចូលមកកាន់បន្ទប់គេងរបស់Ji sunដោយដៃកាន់ផ្កាកុលាបពណ័ផ្កាឈូកមួយទង់មកជាមួយដាក់នៅលើតុសម្អាងតាមទម្លាប់ដែលគេតែងតែធ្វើដាក់ប្រពន្ធ ក្នុងបំណង់ចង់ផ្ដល់ភាពផ្អែមល្ហែម,ដាក់រួចរាល់នាយដើរចេញទៅធ្វើការផ្សេងវិញដោយមិនបង្អង់យូរខ្លាចនាងតូចចេញពីបន្ទប់ទឹកឃើញរូបគេ អាចធ្វើអោយនាងខឹងព្រោះរាល់ថ្ងែមកនេះអ្នកនាងតូចJi sunមិនដែលសូមបីតែយកភ្នែកមើលរូបគេអោយចំនោះទេ!!

"ផ្កាទៀតហើយ?"នាងតូចដើរចេញពីបន្ទប់ទឹកវិញបន្ទាប់ពីរៀបចំខ្លួនរួចរាល់សម្រាប់ព្រឹកថ្មី ភ្នែកទាំងគូរប្រទាក់ហ្នឹងផ្កាមួយទង់ទៀតហើយ!ហើយនាងល្អឹតដឹងយ៉ាងច្បាស់ថាគ្មានអ្នកណាក្រៅពីប្រុសកំណាចJungkookជាអ្នកអោយនោះទេ មុនដំបូងៗពេលគេលួចយកផ្កាអោយនាង នាងតែងតែយកទៅបោះចោលតែពីមួយថ្ងែទៅមួយថ្ងែចិត្តរឹងដូចថ្មលរបស់Ji sunក៏ត្រូវបានអ្នកដែលមាននាមជាប្ដីបំបែកម្ដងបន្តិចៗដោយទង្វើនិងចរិយាល្អសមជាបរុសនិងជាប្ដីល្អម្នាក់

"ក្រអូបណាស់...កូនក្រអួបដែរទេកូនសម្លាញ់"នាងតូចញញឹមកាន់ផ្កាយកមកហឹតយ៉ាងស្រស់ស្រាយថែមទាំងលើកដៃម្ខាងទៀតមកអង្អែងពោះប៉ោងៗថ្នមៗវាចាទៅកាន់កូន។ជើងស្រឡូនបោះជំហាន់ដើរទៅកាន់មាត់បង្អួចដែលមានទេសភាពជាប់ហ្នឹងសួនច្បារពោលពេញដោយផ្កាគ្រប់រដូវនៅខាងក្រោយភូមិគ្រឹះ កែវភ្នែកស្រទន់សម្លឹងបាញ់ទៅរករាងក្រាស់កំពុងតែជីដាំផ្កាបន្ថែមនៅឯសួរច្បារទាំងមានក្ដីសុខពេលឃើញបិសាចគួរអោយខ្លាចម្នាក់ប្រែមកជាបរុសទន់ភ្លន់ចេះគ្រប់សព្វ

"កូនមើលចុះ....ប៉ារបស់កូនពិតជាប្រែមែនហើយប្រែមកជាមនុស្សផ្សេងម្នាក់ទៀត ម៉ាក់ស្មានមិនដល់នោះទេ"Ji sunនិយាយជាមួយហ្នឹងកូនក្នុងពោះទាំងរំជួលចិត្តមិនជឿហ្នឹងភ្នែក បន្ត"តែម៉ាក់ចង់ធ្វើបាបប៉ាកូនបន្តទៀតសិន....អោយគេរាងចាលម្ដងហើយចាំទទួលស្គាល់គេវិញចុះ"នាងល្អឹតនៅតែបន្តផែនការធ្វើបាបអ្នកជាប្ដីបន្តទៀត អោយគេដឹងប្រឹងម្ដងហ៊ានប្រើអំណាចឃោឃៅធ្វើបាបចិត្តនិងរាងកាយនាង

ដោះបំណុលប្រុសបិសាច{ចប់}Where stories live. Discover now