ភាគ47 ដោះបំណុលប្រុសបិសាច

1.1K 21 0
                                    

Ep 47

5ខែក្រោយមក

រាងចំណាស់ឈរមើលទៅកាន់រាងស្ដើងពីក្រៅកញ្ចាក់ផ្ទៃលាតធំដោយអារម្មណ៍ឈឺចាប់ ខ្លោចសារមិនអាចជួយអ្វីកូនស្រីបានទុកអោយនាងខ្លាចជាបែបនេះ នៅមកជាប់ទោសឃាមខ្លួននៅមណ្ឌុលកែប្រែរយៈពេល5ឆ្នាំព្រោះសតិនាងមិនល្អ នេះគឺជាទោសស្រាលណាស់ទៅហើយសម្រាប់sooriទើបលោកsongព្រមអោយនាងទទួលទោសណាមួយនេះជាកំហុកដ៏ធំរបស់នាង កម្មដែលនាងសាងមកដោយផ្ទាល់ដៃ ទោះលោកជាឱពុកមានចិត្តចង់ជួយរហូតសុខចិត្តយកខ្លួនទៅផ្ដូរក៏ដោយក៏ច្បាស់មិនលើលែងដែល ច្បាប់គឺជាច្បាស់នរណាល្មើសត្រូវតែទទួលព្រោះប្រទេសមានច្បាប់គ្រួសារមានវិន័យ!ឯJungwooវិញគេជាប់ទោសច្រើនខ្លាំងណាស់ ធ្វើអោយកំលោះវ័យក្មេងម្នាក់នេះត្រូវជាប់ទោសអស់មួយជីវិត!

"ហឺម......Sooriអើយ....sooriហេតុអ្វីក៏កូនធ្លាក់ខ្លួនខ្លាចជាបែបនេះកូនស្រីរបស់ប៉ា!សូមទោសដែលប៉ាមិនអាចជួយអ្វីកូនបាន"លោកស្រដីទាំងដាក់កំហុកមកលើខ្លួនឯង លោកបន្ទោសខ្លួនឯងជាប៉ាម្នាក់និងគេដែលតែគ្មានសមត្តិភាពមើលថែប្រដៅកូនស្រីម្នាក់បាន បណ្ដោយអោយនាងខ្លាចជាមនុស្សអាក្រក់ក្នុងសង្គមប្រព្រឹត្តអំពើខុសច្បាស់

"ចៅហ្វាយ,កុំពិបាកចិត្តអី"សម្លេងហើបចេញពីមាត់កូនចៅជំនិតដែលមានវ័យប្រហាក់ប្រហែលខ្លួនលឺឡើងនិយាយក្នុងន័យលួងលោម

"Errrrr!"លោកងក់ក្បាល់រួចដើរចេញត្រលប់ទៅផ្ទះវិញទាំងចិត្តអាល័យកូនស្រី

#ភូមគ្រឹះSong

"លោកប៉ា....."សម្លេងស្រទាន់ហៅឈ្មោះអ្នកនាងឱពុកយ៉ាងពិរោះស្វាគមន៍ វត្តមានលោកប៉ាជាទីស្រលាញ់នាងតូចJi sunចូលទៅគៀសដៃលោកsongដែលជាលោកប៉ាបង្កើតដោយស្នាមញញឹម ជាមួយនិងពោះប៉ោងៗ

"Ji sunកូនកុំចេញមកទទួលលោកប៉ាអី ប្រយ័ត្នប៉ះពាល់ដល់កូននៅក្នុងផ្ទៃ!កូនអង្គុយស្ងាមៗទៅ"លោកsongវាចារទាំងបារម្មពីកូនស្រី

"មិនអីទេលោកប៉ា គ្រាន់តែដើរមកទទួលប៉ាប៉ុណ្ណឹងមិនប៉ះពាល់អ្វីនោះទេ!"នាងតបដោយស្នាមញញឹមជឿជាក់
បន្ត"តើអ្នកនាងSooriយ៉ាងមិចហើយលោកប៉ា" Ji sunចិត្តបរិសុទ្ធមិនភ្លេចសួរនាំពីរឿងSooriនោះ នាងសួរដោយការបារម្ម ជាសាច់ញាតិ ជាអ្នកដែលធ្លាប់ស្គាល់ ព្រោះនាងអាណិតស្រីស្រស់ណាស់ធ្លាប់តែជាកូនអ្នកមានឡូយឆាយ ទទួលបានការសរសើរនិងស្រលាញ់ពីសំណាក់មនុស្សក្បែរខ្លួន ត្រឹមតែមួយប្រពេចភ្នែក វាសនារបស់នាងបានដូរ360ដឺការ៉េ ខ្លាចជាមនុស្សគ្មានអ្វីសូមបីតែបន្តិចសូមបីតែសតិក៏មិនល្អទៀត

ដោះបំណុលប្រុសបិសាច{ចប់}Where stories live. Discover now