ភាគ37 ដោះបំណុលប្រុសបិសាច

979 24 10
                                    

💔☾︎_𝑌𝑜𝑢 𝐵𝑟𝑜𝑘𝑒 𝑀𝑦 𝐻𝑒𝑎𝑟𝑡 𝑎𝑔𝑎𝑖𝑛_☽︎💔

❣︎°°°Ep 37°°°❣︎

ជើងវែងមាំដោះជំហានចូលទៅរកគ្រែអ្នកជំងឺដោយទឹកមុខក្រញូវគួរអោយខ្លាចដៃមាំលើមកច្របាច
ថ្ពាលប៉ោងៗរបស់Jisunអោយងើបមុខឡើងប្រសត្វភ្នែកពិឃាតរបស់គេ!មាត់ក្រាស់ហើបមាត់និយាយពាក្យដ៏ឃោរឃៅជាមួយនិងក្លិនឆ្អាបដោយកំហឹង ពិបាកនិងទទួលយកដាក់ទៅកាន់នាងតូចជាអ្នកជំងឺ

Jungkook《យ៉ាងមិចអស់ប្រុសទាក់ហើយរឺ ទើបមកទាក់មនុស្សប្រុសចំណាស់ឪនាងវិញ??ស្រីមុខលុយ!!ដើរបំផ្លាញ់គ្រួសារគេនិងវាសប្បាយណាស់រឺ នេះជាអ្វីដែរនាងត្រូវការមែនទេ?ថោកទាប!!!!!》សម្លេងមាំពោលពេញដោយកំហឹងបុកពេញទ្រូង សម្ដីដ៏អាក្រក់ហើបលឺចេញពីបបូរមាត់មនុស្សកំណាចទៅកាន់អ្នកជំងឺ

ផាច..................!!!!!

ដៃស្រឡូនលើមកទះមុខសរលោងបែបមនុស្សប្រុស
យ៉ាងខ្លាំងអស់ពីកម្លាំងនៅក្នុងខ្លួនជាមួយនិងប្រយោគដ៏ឈឺចាប់ស្ទើរប្រេះទ្រូងមិននឹកស្មានថាប្រុសដែលជាឪពុកកូនក្នុងផ្ទៃនាងហ៊ាននិយាយប្រមាថមើលងាយនាងដល់ថ្នាក់នេះ

Ji sun《Jeon Jungkookបងមើលងាយខ្ញុំជ្រុលពេកហើយ!!》ទឹកថ្លាៗចាប់ស្រក់មកជាថ្មីទាំងក្ដីឈឺចាប់ គ្រាំទ្រូង។អ្នកណាមិនឈឺពេលមនុសសជាទីស្រលាញ់បោះសម្ដីបែបនេះមកលើខ្លួន!នាងមានតម្លែងរបស់នាងដែរណា គេមិនអាចប្រមាថនាងបាននោះទេ

Jungkook《ហឹ.....ស្រីដូចជានាងយើងមិនត្រឹមតែ
មើលងាយទេយើងថែមទាំងជាន់នាងអោយកប់ដល់ដី
ទៀត!!ព្រោះស្រីដូចនាងវាគ្មានតម្លែងសមនិងអោយ
គោរពទេ!!!!!!》នាយកំណាចនៅតែបន្តប្រយោគដ៏
យោគឃៅចាក់បេះដូងនាងតូចល្អិតអោយកាន់តែប្រេះបែកខ្ទេចខ្ទាំគ្មានសល់រូបរាង។

ផាច់.........................!!!!

កំភ្លៀងទី2លឺឡើងម្ដងទៀតដោយដៃស្រឡូនរបស់
Ji sunដដែល ប៉ះផែនមុខដ៏សរលោងរបស់រាងក្រាស់!
អ្នកណាទ្រាំបានទៅបើមនុស្សដែលខ្លួនខំស្រលាញ់អស់ពីបេះដូង និយាយពាក្យទាំងនេះដាក់ ទាំងដែលនាងមិនបានប្រព្រឹត្តទង្វើដូចជាគេនិយាយ

Ji sun《ខ្ញុំក៏ជាមនុស្ស....ហិក....ខ្ញុំក៏មានតម្លែងរបស់ខ្ញុំដែរ....ហិក...លោកគ្មានសិទ្ធមកប្រមាថមើលងាយខ្ញុំដល់ថ្នាក់នេះទេ.......!!!》សព្វនាមត្រូវបានប្ដូរជាមួយនិងសម្ដីឆ្អែតចិត្ត ឆ្អែកគំនិត បូករួមនិងទឹកភ្នែកដែលហូរដូចទឹកជំនន់បញ្ចាក់ន័យយ៉ាងច្បាស់ថានាងពិតជាឈឺ....ឈឺជាងគេយកកំបិតមកចាក់ទាំងរស់ទៅទៀត!

ដោះបំណុលប្រុសបិសាច{ចប់}Where stories live. Discover now