ភាគ35 ដោះបំណុលប្រុសបិសាច

845 18 1
                                    


Ep 35

រាងខ្ពស់ចំណាស់ដើរចេញពីឡានតម្លែងរាប់មឺនចូលក្នុងអាគារបន្ទប់ជួលមួយកន្លែងនៅជាយក្រុងដោយ
មានជំនិតតាមពីក្រោយ2-3នាក់។

ទឺ......ទឺ........ទឺ.........!!!! សម្លេងកណ្ដឹងទ្វាលឺឡើង

អ្នកស្រីចំណាស់មានអាយុស្របាលអ្នកដែលដើរចូលមកក្នុងអាគារជួលអំបាញ់មិញនេះដែរ នាងដើរទៅរកទ្វារក្នុងបំណង់បើកមើលថាជាអ្នកណា ដៃតូចបែបមនុស្សស្រីចាប់បើកទ្វារឡើង បង្ហាញនៅមុខមនុស្សដែលខ្លួនស្អប់....ស្អប់បំផុត ស្អប់រហូត់ដល់ត្រូវតែចង់គុំនុំចង់កម្មទើបសុខចិត្ត។

Hyuna《លោកមកទីនេះធ្វើអ្វី?》សំណួរដំបូរសួរឡើងដោយសម្លេងត្រជាក់ទឹកមុខមាំមិនចាញ់អ្នកនៅ
ខាងមុខឡើយ

លោកSong《ខ្ញុំមានរឿងចង់និយាយជាមួយនាង!》
សម្លេងដ៏សែនត្រជាក់មិនដូរតាំងពីគេបានបែកគ្នាពីនាងមក គេមិនដែលនិយាយសម្លេងស្រទាន់និងនាងឡើយ
រាល់ពេលជួបនាងម្ដងៗ គេតែងតែប្រើសម្លេង សម្ដីដែលត្រជាក់ដល់បេះដូងនាង ធ្វើអោយបេះដូងដែលខំស្រលាញ់គេវាប្រែមកជាត្រជាក់តាមរហូតដល់បែក
ចេញពីគ្នាបង្កើតជា ភ្លើងមួយដុំ ភ្លើងន័យគុំនំភ្លើងន័យការសង់សឹក។

Hyunaញញឹមចុះមាត់អស់សំណើចស្មានមិនដល់ថា
មនុស្សដែលខានជួបមុខគ្នាយូរបែបនេះមិចក៏មានរឿង
ចង់និយាយគ្នាទៅវិញរឺមួយក៏....ដោយសារតែកូនស្រីគេ....Soori....!!!

Hyuna《គួរអោយអស់សំណើចណាស់លោកSong
នៅសុខៗលោកមានរឿងចង់និយាយជាមួយខ្ញុំ!》នាង
លើកចិញ្ចើនសួរដោយពាក្យឌឺដង

លោកSong《ត្រូវហើយខ្ញុំមានរឿងចង់និយាយជាមួយនាង តើមានបញ្ហាអ្វីមែនទេ រឺមួយនាងមាន
អាថ៍កាំបាំងមិនអាចនិយាយប្រាប់គេទើបនាងខ្លាច!?》សម្លេងមាំបង្ហើតឃ្លាឌឺវិញមិនអោយចាញ់ចិត្ត

នាងញញឹមសើចក្នុងបំពុងកទាំងញញឹមចុងមាត់មុននិងនិយាយបែបមិនខ្លាច

Hyuna《ខ្ញុំខ្លាចហេ៎....!!!ខ្ញុំមិនធ្វើអ្វីខុសទេ ហេតុអ្វី
ត្រូវខ្លាចនោះ!!មើលទៅលោកsongដូចសង្ស័យច្រើន
ពេកហើយ....!!!》

សម្លេងមនុស្សពីរនាក់និយាយគ្នាទៅខាងក្រៅបាន
បន្លឺសូរតិចៗដល់អ្នកដែលដេកគ្មានកម្លាំងនៅខាងក្នុងបន្ទាប់តូច ធ្វើអោយប្រព័ន្ធប្រសាទចាប់សម្លេង
នោះបានបញ្ចាញអោយភ្នែកដែលបឹទនោះបើកឡើង
តិចៗ ត្រចៀកខំផ្ទាងស្ដាប់ រាងកាយខំប្រឹងទាញខ្លួនអោយងើបឡើងតាមដែរអាចធ្វើបាន!!នាងតូចក្ដាប់ដៃ
វាយទ្វារតាមដែរកម្លាំងនៅមានក្នុងខ្លួន មាត់ក៏ខំហានស្រែកអោយគេជួយតាមដែរអ្វីដែលខ្លួនមាននៅពេលនេះ!

ដោះបំណុលប្រុសបិសាច{ចប់}Donde viven las historias. Descúbrelo ahora