ភាគ45 ដោះបំណុលប្រុសបិសាច

1.2K 28 1
                                    

ភាគ 45

កន្លងទៅអស់ពេលជាច្រើនអាទិត្យមកហើយនាងតូចនៅតែសន្លប់ដេកនៅលើគ្រែពេទ្យដដែល ទោះហៅយ៉ាងណាក៏ដាស់នាងមិនភ្ញាក់មកដែរ ឯចិត្តនាងយសង្ហាកាន់តែបារម្មលើសដើម នាយខ្លាចថាប្រពន្ធជាទីស្រលាញ់ត្រូវនៅបែបនេះជារាងរហូតតែទេវតាមិនបានឆក់យកឱកាសមិនអោយនាងដឹងខ្លួននោះទេ។ត្របកភ្នែកមូលៗចាប់ផ្ដើមកម្រើបើកឡើងសន្សឹមៗទទួលយកពន្លឺថ្ងែម្ដងទៀត នាយសង្ហាគ្រាន់តែឃើញបែបនេះស្ទុះចូលខ្លួនមកអង្គុយលើគ្រែជិតJi sunដោយក្ដីរីយរាយប៉ុន្នានអាទិត្យមកនេះគេនៅមើលថែនាងដោយផ្ទាល់ដៃនៅឯមន្ទឺពេទ្យ មិនព្រមទៅធ្វើការនោះទេគេចង់រងចាំមនុស្សស្រីរបស់គេភ្ញាក់ដឹងខ្លួនមកវិញហ្នឹងបានឃើញមុខគេមុនគេ!

"អូនដឹងខ្លួនហើយមែនទេ....ល្អណាស់....ល្អណាស់"នាយនិយាយបណ្ដើរលូកដៃទៅក្រសោបមុខទន់ យកម្រាមដៃមេអង្អែងលើថ្ពាល់រលោងទៅវិញទៅមកដោយអារម្មណ៍រីករាយមិនអាចនិយាយបានពេលនេះJi sunរបស់គេ ផុតគ្រោះថ្នាក់មែនទែនហើយនាងដឹងខ្លួនហើយគេអាចមានឱកាសបង្ហាញ់ពស្មោះភាក លុបលាងកំហុកខ្លួនបានហើយ

"ខ្ញុំមិនទាន់ស្លាប់ទេ?"នាងនិយាយសម្លេងតិចៗខ្សោយៗបែបអ្នកជំងឺទើបតែងើបពីសន្លប់

"អូនមិនទាន់ស្លាប់នោះទេ....ប្រពន្ធសម្លាញ់!កុំបារម្មអីអូនមានបងនៅទីនេះហើយបងមិនអោយគេធ្វើបាបអូនទៀតទេ"នាយនៅតែក្រសោបមុខមូលរបស់នាងជាប្រពន្ធជាប់មិនលែងភ្នែកចាប់ផ្ដើមរលីងរលោងស្ទើរតែស្រក់ទឹកភ្នែក

"អូនសម្រាក់សិនទៅបងទៅហៅពេទ្យមកពិនិត្យណា"jungkookមិនចាំយូរគេចុចកណ្ដឹងហៅគ្រូពេទ្យដែលមាននៅក្បែរគ្រែអោយឡើងមកមើលនាងតូចរវស់គេ។Ji sunមិនមាត់អ្វីទាំងអស់នាងដេកមើលសកម្មភាពប្លែកៗរបស់អ្នកកំលោះ នេះគេប្រែមកដូចពីមុនតាំងពីពេលណាទាំងសម្ដី កាយវិការរបស់គេបង្ហាញ់ភាពទន់ភ្លន់ខ្លាំងណាស់នាងមិនចង់ជឿសោះ។មិនយូរប៉ុន្នានលោកគ្រូក៏ចូលមកដល់ពិនិត្យមើលយ៉ាងស្ទាត់ជំនាយអោយប្រាកត់ថាអ្នកជំងីស្រីក្នុងបន្ទប់VIPនេះពិតជាមិនមានអ្វីកើតឡើងទេ

"អ្នកជំងឺមិនអីនោះទេ នាងប្រែមកធម្មតាវិញហើយ"លោកគ្រូពេទ្យដើរមកនិយាយជាមួយJungkook

ដោះបំណុលប្រុសបិសាច{ចប់}Where stories live. Discover now