ភាគ44 ដោះបំណុលប្រុសបិសាច

1.1K 28 0
                                    

ភាគ44

រាងក្រាស់មាំរត់តាមគ្រែអ្នកជំងឺដោយមាននាងតូចកំពុងតែដេកស្ដូកស្ដឹងខ្លួនប្រានពោលពេញដោយឈាមដែលហូរចេញពីបំពុងកមកមិនឈប់មិនឈរ ឆោះយកអារម្មណ៍ភ័យខ្លាចបំបាង់មនុស្សជាទីរបស់ស្រលាញ់របស់ប្រុសសង្ហាទៅអស់ហើយ

"Ji sunអូនកុំមានរឿងអីអោយសោះណា.....កុំមានរឿងអីអោយសោះបងសូមអង្វេរ.....!!"សម្លេងគ្រប់ដណ្ដប់ដោយភាពសោកសៅហៅឈ្មោះអ្នកជាទីស្រលាញ់មិនអោយចាក់ចេញពីខ្លួនជាមួយនិងទឹកភ្នែករាប់រយៈដំណក់ហូរចេញពីរង្វងភ្នែកមូលបែបបរុសមើលទៅគេពេលនេះទន់ជ្រាយខ្លាំងណាស់ព្រោះតែមនុស្សស្រីម្នាក់ដែលគេស្រលាញ់

"លោកសូមរងចាំនៅខាងសិនទៅ.....លោកមិនអាចចូលបានទេ.....សូមរងចាំនៅខាងក្រៅ"អ្នកគ្រូពេទ្យពីរ-បីនាក់ចូលខ្លួនមកទប់ទុលរាងមាំរបស់Jungkookមិនអោយគេសំរុកចូលក្នុងបន្ទប់សង្គ្រោះបន្ទាន់នោះទេព្រោះវាជាតំណនយហាមឃាត់របស់មន្ទឺពេទ្យបើគ្មានការអនុញ្ញាត្តិ អ្នកគ្មានភារកិច្ចមិនអាចចូលបាននោះទេ។jungkookទំលាក់ខ្លួនអង្គុយចុះយ៉ាងអស់កម្លាំងពីខ្លួន អស់រលីងហើយពេលនេះទោះគេមានលុយមានគ្រប់យ៉ាងតែគេនៅតែមិនអាចជួយមនុស្សស្រីដែលគេស្រលាញ់បាននាយបានត្រឹមតែឈរមើលគេលើកកំបឹទអាសាច់ត្រង់របស់ស្រីតូចតែប៉ុណ្ណោះ។

"ទេវតាអើយ....ខ្ញុំមិនដែលសូមអ្វីពីលោកនោះទេតែលើកនេះខ្ញុំសូមលោកម្ដង សូមអោយលោកជួយJi sunផងជួយនាងផង លោកកុំយកនាងចេញពីខ្ញុំអី.....ជីវិតខ្ញុំមិនអាចរស់ខ្វះនាងបានទេ"នាយបន់ស្រន់ក្នុងចិត្តយ៉ាងស្ងបស្ងាត់ សូមទេវតាមិនអោយយកមនុស្សដែលគេស្រលាញ់ចេញនេះទេ គេស្រលាញ់នាងណាស់គេត្រូវការនាងណាស់ទោះពីមុនគេធ្លាប់ធ្វើរឿងអាក្រក់ខុសឆ្គងលើនាងច្រើនប៉ុណ្ណោះក៏ដោយ ក៏គេនៅតែសូមអោយទេវតាទុក ផ្លូវអោយគេកែកំហុកនេះផងទុកនាងអោយគេមើលថែដោះដូរជាមួយនិងកំហុករបស់គេវិញផង

"កុំបារម្មអីក្មួយ ពួកយើងមកដល់មន្ទឺពេទ្យហើយ"សម្លេងបែបមនុស្សចាស់និយាយផ្ដល់កម្លាំងចិត្តអោយប្រុសសង្ហា ទាំងដែលអារម្មណ៍របស់គាត់ពេលនេះក៏មិនខុសពីjungkookប៉ុណ្ណានដែរ!ទោះកូនខុសរាប់ពាន់ រាប់មឺនដង់ក៏ឱពុកម្នាក់នេះនៅតែបារម្ម នៅតែចាំជួយជានិច្ចទឹកចិត្តរបស់ឪពុកធំលើសលួសខ្លាំងណាស់

ដោះបំណុលប្រុសបិសាច{ចប់}Where stories live. Discover now