ភាគ46 ដោះបំណុលប្រុសបិសាច

1.1K 26 2
                                    

༄ការពិតនិងត្រូវលាតត្រដាង យុត្តិធម៌និងបង្ហាញ់ខ្លួន༄

Ep46

"Soori.....ម៉ាក់ជាម្ដាយពិតប្រាកត់របស់កូន"hyuna និយាយឡើងជាមួយនិងការប្ដូរសព្វនាមខ្លួនឯង ធ្វើអោយអ្នកនៅចំពោះមុខស្ដាប់លឺហើយភ្ញាក់ផ្អើរជាខ្លាំងពេលដែលលឺបែបនេះ

"អ្នកឆ្គួតទេរឺ?ខ្ញុំអាចខ្លាចជាកូនរបស់អ្នកបានយ៉ាងមិច!អ្នកកុំចេះតែនិយាយអោយសោះ ប្រយ័ត្នខ្ញុំប្ដឹងអ្នកទៅ"sooriវាចារទាំងចិត្តខឹងសំបរ ហួសចិត្តមិចក៏ស្រីម្នាក់នេះហានលើខ្លួនថាជាម្ដាយរបស់នាង

"Soori...ទោះកូនមិនជឿក៏មិនអីដែរ ម៉ាក់អត់ខឹងកូនឡើយមកពីម៉ាក់បោះបង់កូនចោល កូនមិនជឿកូនខឹងម៉ាក់ ម៉ាក់ក៏មិនថាអ្វីដែរ!"អ្នកចំណាស់ស្រដីដោយសម្លេងស្រាល់ជាមួយនិងជាម្ដាយ hyunaនាងខាន់ហៅកូនស្រីរបស់នាងថាកូនអស់ពេលជាយូរមកហើយចាប់តាំងពីពេលដែលនាងលួចយកកូនរបស់ខ្លួនឯងទៅប្ដូរជាមួយហ្នឹងកូនលោកsongមកម្លេះ

"អ្នកឈប់និយាយ...ឈប់និយាយភ្លាមទៅ....ខ្ញុំមិនចង់លឺទៀតទេ....ឈប់ភ្លាមទៅ!"sooriទទួលយកមិននោះទេនាងស្រែកដេញHyunaអោយចេញព្រមទាំងលើដៃមកខ្ទប់ត្រចៀកខ្លួនឯងបឹទ មិនចង់ស្ដាប់អ្វីទាំងអស់

"ម៉ាក់មកប្រាប់កូនថ្ងែនេះមិនមែន ចង់អោយកូនទទួលស្គាល់ម៉ាក់ទេគឺម៉ាក់គ្រាន់តែនឹក គ្រាន់តែចង់ហៅឈ្មោះកូនម្ដង់ទៀតតែប៉ុណ្ណោះម៉ាក់ខ្លាចថាម៉ាក់និងបាត់បង់កូន ព្រោះតែរឿងលើមុនហើយម៉ាក់ពិតជាខ្លាចបាត់បង់កូនណាស់.....Sooriម៉ាក់សូមទោស"អ្នកសំណាស់និយាយដោយសម្រក់ទឹកភ្នែកចំពោះមុខកូនស្រីកង្កើតរបស់ខ្លួន នាងពិតជាខ្លាចបាត់បង់sooriណាស់ទោះបីជានាងកំណាច សាហាវឃោឃៅយ៉ាងណាក៏នាងមិមដែលសាហាវដាក់កូនស្រីបណ្ដូរចិត្តម្នាក់នេះបានឡើយ

"អ្នកមិនបាច៎សូមទោសខ្ញុំទេ ព្រោះខ្ញុំមានម៉ាក់ម្នាក់តែប៉ុណ្ណោះ ហើយពេលនេះគាត់ស្លាប់បាត់ហើយគាត់ស្លាប់ដោយសារតែជំងឺ....អ្នកមិនមែនជាម្ដាយខ្ញុំនោះទេអ្នកចេញទៅ.....ចេញទៅ...ខ្ញុំស្អប់អ្នកណាស់.....!!"នាងស្រែកដេញអ្នកដែលមាននាមជាម្ដាយបង្កើតអោយចេញទៅក្រៅដោយអារម្មណ៍ច្របូកច្របល់វិលវុល ទទួលយកមិនបានទេតើរឿងនេះអាចកើតបានយ៉ាងមិចពិតជារឿងគួរអោយហួសចិត្តណាស់

ដោះបំណុលប្រុសបិសាច{ចប់}Where stories live. Discover now