ភាគ40ដោះបំណុលប្រុសបិសាច

1K 27 0
                                    

Ep 40

#At Club


រាងកាយសង្ហាចុះពីលើឡានទាំងទឹកមុខគួរអោយខ្លាចដើរចូលក្នុងក្លឹបល្បីលំដាប់ដែលខ្លួនតែងតែមកជាប្រចាំតាមសារជាតិមនុស្សប្រុស

《មកហើយអី......!》សម្លេងធំបែបប្រុសសង្ហាហើបនិយាយទៅកាន់អ្នកជាមិត្ត

《Errrrr!》នាយកំលោះបានត្រឹមតែបញ្ចេញសម្លេងពីក្នុងបំពុងកជំនួសការឆ្លើយ ហើយចូលទៅកាន់ដប់ស្រាតម្លែងថ្លៃកប់ពពកចាក់ចូលក្នុងកែវផឹកយកៗដូចផឹកទឹក

《អេ៎.....អេ....អ្នកណាធ្វើអោយខឹងទៅ!?Ji sunមែនទេ?》Taeរំលឹកឈ្មោះមនុស្សដែលJungkookកំពុងតែខឹងស្អប់ ដោយការលេងសើចតែក៏ប្រឡំចង់ដឹងដែរ

《កុំរំលឹកឈ្មោះស្រីម្នាក់និងនៅចំពោះមុខខ្ញុំបានទេ!មនុស្សកំពុងតែក្ដៅក្រហាយ!》គេស្រដីទាំងសម្លេងគួរអោយខ្លាចដាក់Taehyung ជាមួយនិងទឹកមុខបិសាចចូលខ្លួន ដៃក្ដាប់កែវស្រាចង់បែកទៅហើយ

《ឯងខឹងនាងពិតមែន!ហេតុអ្វីទៅនាងគួរអោយស្រលាញ់ណាស់ មើលទៅស្មោះត្រង់ទៀតផងមិនចេះលាក់ពុតដូចគូរដណ្ដឹងឯងចាក់ទេ ពិសពុល ល្បិចរយលាន!》នាយផ្ដេចខ្លួនទៅខាងក្រោយគង់អន្ទាក់ខ្លា កាន់កែវស្រាក្រេបបន្តិចយ៉ាងសង្ហាបែបម៉ាហ្វៀរកំលោះ

《ហឹក....Hyungនិយាយនាងល្អយ៉ាងនេះ ធ្វើមើលតែបាននៅជិតនាងរាលថ្ងែចឹង!》jungkook

《យើងមិនបាននៅជិតនាងរាលថ្ងែទេ ត្រឹមមួយថ្ងែគឺគ្រប់គ្រាប់បញ្ចាក់ថានាងជាមនុស្សបែបណាហើយ》Taehyungនិយាយដោយមិនភ្លេចលើកម្រាមដៃចង្អុលមកបញ្ចាក់ ជាមួយនិងទឹកមុខជឿជាក់ឌឺដង

《មួយថ្ងែ?Hyungបានជួបនាង?នាងទៅទាក់Hyungមែនទេ!?》គេប្រើពាក្យយ៉ាងគួរអោយស្អប់មិនសមជាសម្ដីរបស់អ្នកថ្លែថ្នូរដូចជាគេត្រូវនិយាយរាល់ពេលដែលរំលឹកដល៎នាងតូចកំសត់

《នាងមិនបានមកទាក់យើងទេ បើនាងធ្វើបែបនេះមែនយើងក៏ព្រមយកដែរ អាណាទៅភ្លើអោយស្រីស្អាត់ដូចជាទេពធីតារួចផុតពីមាត់ទៅ!ហឹក.....!》ស្នាមញញឹមចុងមាត់ដ៏ទាក់ទាញអស់ស្រីក្នុងលោកបញ្ចេញរូបរាងក្រោយពេលដែលបញ្ចប់ប្រយោគឌឺដង់ដាក់jungkookមុននិងចូលសាច់ការ《បានហើយយើងនិយាយលេងទេ!គឺយើងបានជួបនាងពេលឯងដេញនាងចេញពីផ្ទះ ពេលនោះនាងគួរអោយអាណិតណាស់អង្គុយអោបមនុស្សប្រុសម្នាក់ប្រលាក់សុទ្ធតែឈាមដោយសារតែស្នាដៃឯងនៅមុខភូមិគ្រឹះJeon!នាងមិនខ្វល់ពីជីវិតខ្លួនឯងទេសុខចិត្តរត់ចូលឡានរបស់យើងដើម្បីជួយមនុស្សប្រុសម្នាក់នោះទាំងទឹកភ្នែក!》អ្នកប្រុសសង្ហាលេខ1និយាយរៀបរាបហេតុការថ្ងែនោះអោយjungkookស្ដាប់ធ្វើអោយនាយកំណាចកើតចិត្តខឹងកាន់តែខ្លាំង អុកកែវស្រាវមួយទំហឹងបែកខ្ចាយពេញទី។

ដោះបំណុលប្រុសបិសាច{ចប់}Where stories live. Discover now