" ហូយ៎!! មកពីពួកវាហ្នឹងរករឿងខ្ញុំមុនតើស មិនដឹងទេបងប្រុសឆាប់មកជួយខ្ញុំមក មិនចឹងទៅដល់ផ្ទះវិញម៉ាក់ដឹងរឿងនេះច្បាស់ជាស្លាប់ទាំងអស់គ្នាមិនខាន " Kyungju

« ចុះឥឡូវនេះឯងងាប់ហើយឬនៅ? » Taehyung

" នៅ!! " Kyungju

« អ៊ីចឹងចាំឯងងាប់សិនចាំបងទៅជួយ ឥឡូវរវល់រកលុយទុកធ្វើបុណ្យសពឲ្យឯងសិន ប៉ុណ្ណឹងចុះអាប្អូនចោលម្សៀត!! » និយាយចប់រាងតូចក៏បិទទូរស័ព្ទមុនទាំងក្រពុលមុខជាមួយប្អូនប្រុសគេខ្លាំងណាស់ ខណៈពេលដែលគេកំពុងព្យាយាមរកលុយចិញ្ចឹមគ្រួសារបែរជា Kyungju គិតតែពីបង្ករឿងមិនឈប់ ថ្ងៃណាក៏ហៅគេទៅដោះស្រាយបញ្ហាឲ្យដែរ រាល់ថ្ងៃនេះគេសឹងតែក្លាយជាបងប្រុសផងនិងឳពុកផង ឬក៏ប្រហែលជាអាចធ្វើម្ដាយបានដែរព្រោះម៉ាក់គេក៏មិនសូវរវីរវល់ជាមួយគ្រួសារ ចូលចិត្តទៅសម្ងំនៅវង់ល្បែងរហូត Taehyung កាលពីមុនក៏ធ្លាប់និយាយហាមគាត់ដែរតែគាត់មិនស្ដាប់ បែរជាស្ដីបន្ទោសមកគេវិញទើបរាងតូចលែងនិយាយអ្វីទាំងអស់ មុខងារតែមួយគត់របស់គេគឺធ្វើយ៉ាងណារកលុយឲ្យបានច្រើនចូលផ្ទះ កាលណាមានលុយចាយគ្រប់គ្រាន់ ម៉ាក់គេក៏នឹងមិនឡូឡាមិនបន្ទោសស្ដីថាឲ្យគេទៀតនោះដែរ ។

   ក្រោយបញ្ចប់ការងារឈរចែកខិតប័ណ្ណក្រោមកំដៅថ្ងៃអស់រយៈពេល8ម៉ោងហើយ Taehyung ក៏ត្រឡប់ទៅកន្លែងដើម្បីបើកប្រាក់ប្រចាំថ្ងៃ ។

« លោកពូ!! ខ្ញុំមកវិញហើយ » គេហៅទៅរាងចំណាស់ម្នាក់ស្របពេលដាក់ខោអាវនិងក្បាលទន្សាយចូលក្នុងទូវិញសឹមដើរមករកគាត់ទើបលោកពូម្នាក់នោះដកលុយប្រហែលដប់ដុល្លារមកឲ្យគេ ។

« ណេះយកទៅ »

« អរគុណលោកពូ ចាំស្អែកនេះខ្ញុំមកទៀតណា៎ ByeBye » Taehyung ញញឹមទទួលប្រាក់ដោយដៃទាំងគូរបស់គេមុននឹងអោនខ្នងលាគាត់ហើយដើរចេញមក តែការងារគេក្នុងថ្ងៃនេះមិនទាន់បញ្ចប់នៅឡើយទេព្រោះនៅសល់ការងារពេលល្ងាចមួយទៀតប៉ុន្តែមុនទៅធ្វើការនោះ គេក៏ត្រូវទៅដោះស្រាយបញ្ហាឲ្យប្អូនប្រុសរបស់គេសិនដែរ ។

   Taehyung ជិះឡានក្រុងមកដល់ខាងមុខវិទ្យាល័យរបស់ Kyungju សឹមដើរចុះរួចចូលទៅខាងក្នុង កន្លែងដែលគេត្រូវសំដៅទៅនោះគ្មានជាកន្លែងណាផ្សេងក្រៅតែពីទីចាត់ការនោះទេ ។

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Where stories live. Discover now