ភាគទី ៣២

221 25 0
                                    

មកហើយៗ❤️ ( តាមពិតចាន់prankសោះ😁 ស្អែកភាគបញ្ចប់ហើយទាយមើល Happy ending or Sad ending? )

រឿង រង់ចាំក្តីស្រលាញ់💔

💞 ភាគទី៣២ 💞

-----------•••-------

ចាន់ដើរចេញពីបន្ទប់ដុកទ័រធំ គេក៏ប្រទះឃើញវៃវៃឈរនៅមុខមាត់ទ្វារ

" វៃវៃ! "

" ចាន់! លោកឈឺអ្វីបានមកទីនេះ? "

" ទេ! ខ្ញុំអត់បានឈឺអីទេ គ្រាន់មកជួយបើកថ្នាំឲ្យបងស្រីដែលមានទម្ងន់នៅជិតផ្ទះប៉ុណ្ណោះ "

" អរ! មើលទៅលោកដូចមានសាច់មានឈាមដល់ហើយ... "

" បាទ! កន្លែងធ្វើការថ្មីគឺងាយស្រួលណាស់ ផ្ញើកិច្ចការឲ្យតែក្រុមការងារតាមតេឡេក្រាមរួចហើយ...ចុះអ្នកនាងវិញមកទីនេះមានការអ្វីដែរ? អ្នកនាងឈឺមែនទេ? "

" អត់ទេចាន់! គឺខ្ញុំជូនប៉ាៗមកមន្ទីរពេទ្យនឹងណា...លោកប៉ាគាត់មានជំងឺបេះដូង គាត់ឧស្សាហ៍ធ្វើទុក្ខឥលូវ...ទើបខ្ញុំជូនលោកប៉ាមកពិនិត្យម្តងក្នុងមួយសប្តាហ៍... "

" បាទ! ចឹងខ្ញុំសុំទៅមុនហើយ ព្រោះបងស្រីគាត់រង់ចាំលេបថ្នាំផង...បាយៗវៃវៃ "

" ចា៎ស! បាយៗ " ចាន់ក៏ដើរចេញទៅ ឯវៃវៃក៏ដើរទៅរកប៉ារបស់ខ្លួនវិញ

#វីឡាត្រកូលវ៉ាង

យីហ្វានបានជួបនិយាយរឿងរូបថតរបស់ចាន់ជាមួយប៉ារបស់គេ...

" ជាងថាជារូបអ៉ីឌីតទេប៉ា? "

" អ៉ីឌីត? "

" បាទ! ជាងថារូបថតនេះ ជារូបក្នុងទស្សនាវដ្តីដ៏ល្បីរបស់ជប៉ុនដែលថតឈុតលើគ្រែរវាងប្រុសនឹងប្រុស...ហើយនេះជារូបពិត វាមិនមែនជាចាន់ទេ...តែវាបុរសផ្សេងដែលកាត់តដាក់រូបចាន់ប៉ុណ្ណោះ "

" ចុះហេតុអ្វីចាន់ទទួលស្គាល់រូបនេះថាជារូបរបស់ខ្លួន? បើប៉ាគិតថា រូបនេះអ៉ីឌីតដោយស្នាដៃចាន់ផ្ទាល់តែម្តង...តែហេតុអ្វីចាន់ធ្វើបែបនេះ? "

" កូនក៏មិនយល់ដែរលោកប៉ា "

" ត្រូវហើយយីហ្វាន! កូនកុំទាន់ប្រាប់រឿងនេះទៅបូឲ្យសោះ ប៉ាចង់ដឹងមូលហេតុដែលចាន់ធ្វើបែបនេះដោយផ្ទាល់... "

រឿង រង់ចាំក្តីស្រឡាញ់💔 ( ចប់ )Waar verhalen tot leven komen. Ontdek het nu