ភាគទី ២៥

164 24 0
                                    

មកហើយៗ❤️ ( មានអារម្មណ៍ថាចាន់នៅស្រលាញ់បូអាម៉េចទេ!!!🤔 )

រឿង រង់ចាំក្តីស្រលាញ់💔

💞 ភាគទី២៥ 💞

-----------•••--------

#ការិយាល័យប្រធាន

បូបើកទ្វារចូលការិយាល័យប៉ាខ្លួន គេឃើញប៉ាគេអង្គុយញាុំបង្អែមដែលម៉ាក់គេរៀបចំឲ្យយ៉ាងមានក្តីសុខ

" ប៉ា... "

" ស្អី? ខ្យល់ព្យុះស្អីបក់ឯងមក " គាត់បន្តពិសារនំយ៉ាងមានក្តីសុខ

" សោយសុខណាស់ន៎លោកប៉ា "

" ចុម មិនឲ្យសោយសុខម៉េច បើការងារយើងមានបុគ្គលិកល្អកាន់ការយើងមិនទៅពិបាកឈឺក្បាលស្អី...ហឺយ បើដឹងថាចាន់ធ្វើការងារល្អចឹង ហើយឲ្យយើងសុខស្រួលដូចឥលូវនេះ យើងយកចាន់មកនៅជិតខ្លួនយូរហើយ មិនឲ្យទៅធ្វើការនៅសាខាឯងទេ "

" ដណ្តើមបុគ្គលិកគេហើយ មកនិយាយធ្វើធម្មតាទៀត...ខ្ញុំមកនេះចង់ឲ្យប្រគល់ចាន់មកឲ្យខ្ញុំវិញ បើប៉ាមិនឲ្យទេខ្ញុំនឹងធ្វើឲ្យសាខា២ធ្លាក់កាន់តែខ្លាំង...ឲ្យចាន់មកខ្ញុំវិញមកណាប៉ា... "

" ស្អី? ដណ្តើម? យើងមិនបានដណ្តើមទេវ៉ើយ ចាន់មកដោយខ្លួនទេវ៉ើយ ទៅសួរម្ចាស់គេទៅវ៉ើយយើងមិនបានបង្ខំទេ...នែ៎ៗ! ឯងមកល្អណាស់ យើងប្រាប់រឿងមួយ...លីគ័រប្រធានប្រតិបត្តក្រុមហ៊ុនហុងនោះណា គេមិនត្រឹមសង្ហាទេវ៉ើយ ការងារវិញល្អមួយចប់ម្មង...ឯងដឹងទេ គេតែងតែទិញផ្កាកុលាបឲ្យចាន់រាល់ថ្ងៃឡើងអ្នកធ្វើការនៅទីនះ អ្នកណាៗក៏និយាយថា ក្មេងកម្លោះនោះស្រលាញ់ចាន់ដែរ...យើងគិតថាពីរនាក់គេសមគ្នា សំខាន់ចាន់មានស្បូនទៀត បើចាន់មានកូនជាមួយគេប្រាកដជាកើតមកស្អាតៗណាស់ហើយ ម៉េចឯងគិតដូចយើងអត់អាកូនសម្លាញ់... "

" ឆឹស! គ្មានថ្ងៃនោះទេប៉ា ចាន់ជារបស់ខ្ញុំម្នាក់គត់គ្មានអាប្រកាច់ណាដណ្តើមបានទេ កុំសង្ឃឹមមានថ្ងៃនឹងនោះឲ្យសោះ "

" នែ៎ៗ បើយើងជាចាន់ណា យើងយកគេបាត់ហើយវ៉ើយ...ការងារក៏ល្អ!...សង្ហាក៏សង្ហា!...ហើយម្យ៉ាងទៀតជាកូនលោកហុងក្រុមហ៊ុនដ៏ធំទៀតផង បើចាន់បានគេនោះប្រាកដជាសុខស្រួលហើយ ព្រោះតាំងពីគ្នាកើតមកមិនដែរមានក្តីសុខទេ មានតែភាពឈឺចាប់ប៉ុណ្ណោះ...និយាយចឹងឯងដឹងអត់ថាអាប្រកាច់...អាឆ្កួត...អាចោលម្សៀតណាដែលធ្វើឲ្យចាន់រង់ចាំហើយ ធ្វើបាបគ្នារហូតហ៎ាកូនសម្លាញ់... "

រឿង រង់ចាំក្តីស្រឡាញ់💔 ( ចប់ )Waar verhalen tot leven komen. Ontdek het nu