ភាគទី ១៥

157 25 0
                                    

មកហើយៗ❤️( គ្រួសារគេត្រូវគ្នាវិញហើយ🥰 )

រឿង រង់ចាំក្តីស្រលាញ់💔

💞 ភាគទី១៥ 💞

-----------•••--------

" រឿងហេតុវាគឺបែបនេះ កាលនោះកូនប្រសារចាប់ផ្តើមមានផ្ទៃពោះយាយបានទៅរកគ្រូឲ្យមើលរាសីក្មេងក្នុងពោះ គ្រូទាយនោះប្រាប់ថាក្មេងក្នុងពោះកូនប្រសារនឹងអាចមានគ្រោះថ្នាក់ដល់ជីវិតទាំងម្តាយនឹងកូន ពេលនោះយាយភ័យខ្លាំងណាស់យាយបានសួរគ្រូទាយនោះពីរបៀបរំដោះគ្រោះ គ្រូនោះបានប្រាប់ថាបើចង់រំដោះគ្រោះនេះត្រូវឲ្យកូនប្រុសយាយរៀបការជាមួយស្រ្តីម្នាក់ទៀតនឹងត្រូវធ្វើយ៉ាងណាឲ្យនាងមានកូនមុនកើតចៅបូ យាយខ្លាចបាត់បង់កូនប្រសារនឹងចៅបូយាយក៏បង្ខំឲ្យកូនយាយរៀបការប្រពន្ធមួយទៀតយាយក៏បានជ្រើសរើសម៉ាក់ចៅហ្វានពេលនោះកូនវ៉ាងគេមិនព្រមនោះទេតែយាយគម្រាមគេបើមិនរៀបការយាយនឹងសម្លាប់ខ្លួនគេក៏ព្រមតាមយាយ បន្ទាប់ពីរៀបការរួចមិនដល់មួយខែផងម៉ាក់ចៅហ្វានក៏មានចៅហ្វាន ពេលនោះយាយអរណាស់ព្រោះឆ្លងផុតដំណាក់កាលទី១ហើយ ឯដំណាក់កាលទី២គ្រូទាយឲ្យយាយនឹងកូនវ៉ាងត្រូវនៅឲ្យឆ្ងាយពីកូនប្រសាររហូតដល់ចៅបូអាយុ២៥ឆ្នាំទើបអាចជួបគ្នាបានបើមិនចឹងទេគ្រោះនោះនឹងឆ្លងដល់កូនវ៉ាងហើយវាអាចឲ្យកូនវ៉ាងបាត់បង់ជីវិត អ្វីដែលសំខាន់គ្រូនោះឲ្យយាយលាក់រឿងគ្រោះប្រាប់ដល់ពួកគេ យាយក៏ធ្វើតាមរហូតដល់ឥលូវ ទើបថ្ងៃនេះនិយាយប្រាប់ពួកឯងព្រោះចៅបូគ្រប់អាយុ២៥ឆ្នាំហើយវានឹងលែងមានគ្រោះអ្វីទៀតនោះទេ។ ម៉េចដែរពួកឯងគិតថាយាយជាមនុស្សល្ងង់ទេ? "

" អត់ទេម៉ាក់! កូននឹងបងវ៉ាងគិតថាម៉ាក់ប្រាកដជាមានរឿងអ្វីដែលពិបាកដោះស្រាយហើយទើបធ្វើបែបនេះ ទោះពេលនោះម៉ាក់និយាយពាក្យឲ្យកូនចេញពីផ្ទះពិតមែន តែទឹកមុខនឹងភ្នែករបស់ម៉ាក់បញ្ចាក់ប្រាប់ថាម៉ាក់ធ្វើបែបនេះទាំងបង្ខំចិត្ត... "

" ត្រូវហើយម៉ាក់! ពួកកូនដឹងថាម៉ាក់ប្រាកដជាមានរឿងអ្វីមួយតែកូនស៉ើបពីម៉ាក់មិនដឹងសោះ តែឥលូវកូនដឹងអស់ហើយ...តែថាហេតុអ្វីបានម៉ាក់ឲ្យខ្ញុំទៅរស់នៅជាមួយប្រពន្ធកូនវិញពេលកូនបូអាយុ១៥ឆ្នាំ? "

រឿង រង់ចាំក្តីស្រឡាញ់💔 ( ចប់ )Dove le storie prendono vita. Scoprilo ora