ភាគទី ១២

157 24 0
                                    

មកហើយៗ❤️ ( ឈឺអត់???បើអ្នកដែលយើងស្រលាញ់មិនទុកចិត្តយើងបែបនេះ😔 )

រឿង រង់ចាំក្តីស្រលាញ់💔

💞 ភាគទី១២ 💞

-----------•••--------

   #ពេលព្រឹក

ពួកគេអង្គុយទទួលទានអាហារពលព្រឹកដូចសព្វដង ស្រាប់តែសម្លេងកន្តឹងមុខវីឡាត្រកូលវ៉ាងបន្លឺឡើងយ៉ាងញាប់...

« រ៉ីងៗៗៗៗ....រ៉ីងៗៗៗ... »

សន្តិសុខក៏រត់យ៉ាងឡើងទៅមើល គ្រាន់តែឃើញអ្នកនៅមុខវីឡាភ្លាមគាត់ឈរស្រឡាំងកាំងឃើញស្រ្តីដែលមានវ័យស្របាលនឹងលោកស្រីវ៉ាងនឹងកម្លោះសង្ហាម្នាក់អាយុស្របាលនឹងបូ...

" នៅឈរថ្មឹងនឹងហើយ ម៉េចមិនឆាប់បើកទ្វារទៅ! "

" តែ... "

" ពូឈិនបើកទ្វារទៅ ខ្ញុំនឹងម៉ាក់មកលេងលោកប៉ាណាបាទ! "

" អូ! បាទៗ "

ពួកគេដើរចូលវីឡា នឹងបានអោយអ្នកបម្រើអូសវ៉ាលីចូលក្នុង...

" អីយ៉ាៗ! មានសុភមង្គលណាស់ន៎ " ស្រ្តីម្នាក់នោះដើរបណ្តើរទះដៃបណ្តើរ ឯប៉ាម៉ាក់បូគ្រាន់ឃើញនាងភ្លាមក៏ងើបចេញពីកៅអៅដើរសម្តៅទៅរកនាង ឯចាន់នឹងអាជីងក៏ងើបដើរទៅដែរ ដោយឡែកបូនៅអង្គុយញាុំទាំងដៃក្តាប់ស្លាបព្រាជាប់

" ហេតុអ្វីមកទីនេះ? " ប៉ាបូសួរទៅស្រ្តីម្នាក់នោះដែលត្រូវជាប្រពន្ធចុងខ្លួនគឺលោកស្រីវ៉ាងទី២

" គឺអ្នកម៉ាក់ឲ្យអូនមកនៅទីនេះ ព្រោះកូនហ្វានត្រូវប្រឡងនៅសាលាក្នុងក្រុង...សង្ឃឹមថាអ្នកនៅទីនេះស្វាគមន៍ផងចុះ! មែនទេលោកស្រីវ៉ាងទី១... " លោកស្រីវ៉ាងទី២ញញឹមបែបពិសពុលទៅកាន់ម៉ាក់បូ

" ចាំខ្ញុំឲ្យគេរៀបចំបន្ទប់ឲ្យ! អ៊ំចាងជូនពួកគេទៅបន្ទប់ទៅ..."

" ចា៎ លោកស្រី "

" អរគុណអ្នកបង! " លោកស្រីវ៉ាងទី២នឹងយីហ្វានដើរទៅតាមអ្នកបម្រើទៅកាន់កន្លែងសម្រាក ឯប៉ាម៉ាក់បូមើលមុខគ្នាទៅវិញទៅមក...

ពីមួយថ្ងៃទៅមួយថ្ងៃវាកាន់តែកៀកជិតដល់ថ្ងៃប្រលងបញ្ចប់របស់ពួកគេ ចាន់តែងតែទៅបង្រៀនបូដូចរាល់ដងឯយីហ្វានវិញនៅពេលមិនយល់ឬមិនចេះលំហាត់គេតែងតែទៅសួរចាន់ធ្វើឲ្យពួកគេទាំងពីរចាប់ផ្តើមសិទ្នស្នាលគ្នាជាងមុន ជាហេតុធ្វើឲ្យបូតែងតែរករឿងឈ្លោះជាមួយចាន់ដោយគ្មានមូលហេតុ ឯចាន់តែងតែទៅលួងលោមបូមុនជានិច្ចទោះជាខ្លួនមិនខុសក៏ដោយ...

រឿង រង់ចាំក្តីស្រឡាញ់💔 ( ចប់ )Where stories live. Discover now