ភាគទី ២៦

152 22 0
                                    

មកហើយៗ❤️ ( តួថ្មីមកទៀតហើយ ចរឹកCuteសាហាវ😍 )

រឿង រង់ចាំក្តីស្រលាញ់💔

💞 ភាគទី២៦ 💞

-----------•••-------

" អឺម...ខ្ញុំបើកចិត្តស្រលាញ់អ្នកផ្សេងហើយ "

" វាគឺ...អាលីគ័រមែនទេ? "

" អឺម...គឺគេ " បូក្រោកឈរ

" ពីរលក្ខខណ្ឌដំបូងបងនឹងធ្វើឲ្យអូន តែអាទីបីបងជាអ្នកកំណត់...អាលក្ខខណ្ឌទីបី បងនឹងរង់ចាំក្តីស្រលាញ់ពីអូនវិញនឹងតាមយកបេះដូងមកវិញឲ្យបាន "

" លោក... "

" គេងទៅ! បងបិទភ្លើងឲ្យ " បូដើរទៅបិទភ្លើង រួចចេញទៅអង្គុយអោនក្បាលហាក់ឈឺចាប់យ៉ាងខ្លាំងពេលលឺចាន់ពោលពាក្យគ្មានគេក្នុងបេះដូង

" អូនពិតជាលុបឈ្មោះបងពីបេះដូងអូនមែនទេ? ចាន់! "

គេអង្គុយក្រៅមួយសន្ទុះ ក៏ខលទៅប្រាប់អ្នកផ្ទះថាគេនៅជាមួយចាន់កុំឲ្យបារម្ភ បន្ទាប់ពីខលចប់គេដើរចូលក្នុងបន្ទប់ដើរសម្តៅទៅកាន់គ្រែក៏ឃើញចាន់ក្តោបពោះបែកញើស បូឡើងគេងជិតចាន់រួចយកដៃអង្អែលពោះចាន់ថ្នមៗ ឯចាន់បានដៃក្តៅអង្អែលពោះមានអារម្មណ៍ថាភាពឈឺចាប់បាត់បន្តិចម្តងៗ ឯបូគេងអោបចាន់នឹងបន្តអង្អែលពោះចាន់រហូតដល់ចាន់គេងលក់ ឯបូក៏គេងអោបចាន់ព្រមទាំងផ្តល់ស្នាមថើបលើខ្នងចាន់មុនគេង...

បន្ទាប់ពីយប់នោះ បូបានក្រោកពីព្រលឹមមកហូបបាយព្រឹកជុំគ្រួសាររួចមើលនាឡិការដៃ

" ប៉ាម៉ាក់ខ្ញុំទៅធ្វើការហើយ... "

" អឺ... "

" យីហ្វាន! ការប្រជុំថ្ងៃនេះយើងជាអ្នកប្រជុំ ឯងទៅយកម៉ូតពីចាន់មកផ្នែកកាត់មកសាខាយើងមក...យើងទៅមុន ចាំជួបគ្នានៅក្រុមហ៊ុន "

" បាទបង " បូដើរចេញទៅ

" វាកើតស្អីថ្ងៃនឹង! ទ្រង់ដូចត្រឹមត្រូវម្លេះ សង្ស័យតែស៉ីអីខុសហើយមើលទៅ... "

" ប៉ាកុំនិយាយចឹងអី! បងប្រុសក្លាយជាបែបនេះល្អហើយ...កូនឆ្អែតហើយ លាទៅធ្វើការហើយបាទ "

" អឺៗ...ជិះប្រយ័ត្នប្រយែងផងណាកូន "

" បាទ ម៉ាក់មីង " យីហ្វានចេញទៅ

រឿង រង់ចាំក្តីស្រឡាញ់💔 ( ចប់ )Where stories live. Discover now