ភាគទី ១៣

146 25 0
                                    

មកហើយៗ❤️

រឿង រង់ចាំក្តីស្រលាញ់💔

💞 ភាគទី១៣ 💞

-----------•••--------

#ព្រឹកឡើង

ដោយសារហេតុការណ៍នៅពិធីនោះមិនមានអ្នកណាចុះមកទទួលអាហារពេលព្រឹកនោះទេ ចំណែកបូព្យាយាមគោះទ្វារបន្ទប់ចាន់តែមិនមានការឆ្លើយតប ភ្លាមនោះយីហ្វានក៏បានដើរចេញពីបន្ទប់របស់គេដើរសម្តៅទៅរកបូ...

" ចាន់កើតអីបង? " បូមិនឆ្លើយតបនឹងយីហ្វានគេដើរទៅបន្ទប់គេវិញបិទទ្វារយ៉ាងខ្លាំង យីហ្វានគេក្រវីក្បាលសម្លឹងទៅបន្ទប់ចាន់បម្រុងនឹងគោះទ្វារតែគេសម្រេចចិត្តមិនគោះវិញក៏ដើរចុះក្រោយ ឯចាន់លឺសម្លេងបូបិទទ្វារគេក៏បើកទ្វារដើរសម្តៅទៅគោះទ្វារបន្ទប់ប៉ាម៉ាក់បូ

« តុកៗ... »

" អ្នកណា? "

" ខ្ញុំចាន់ " ម៉ាក់បូគ្រាន់ដឹងថាចាន់ភ្លាមគាត់ដើរទៅបើកទ្វារឲ្យចាន់យ៉ាងលឿន

" មានការអ្វីមែនទេ? ឬរឿងកូនបូ? អង្គុយចុះសិនមក " ភ្លាមនោះប៉ាបូក៏ចេញបន្ទប់ទឹក

" អូ៎ចាន់! ឲ្យពូសុំទោសជំនួសកូនពូផង ឯងដឹងហើយថាវាចរឹតឆេវឆាវណាស់... "

" លោកពូអ្នកមីង! ខ្ញុំមកនេះគឺ...គឺខ្ញុំសុំចេញពីទីនេះ "

" ថាម៉េច? អត់ទេ! តើមកពីរឿងយប់មិញមែនទេ? ឲ្យមីងសុំទោសជំនួសកូនបូផងណា...កុំចឹងអីណា "

" វាមិនមែនជារឿងយប់មិញនោះទេ តែវាជាការសម្រេចចិត្តរបស់ខ្ញុំខ្លួនឯងព្រោះខ្ញុំចប់ភារកិច្ចបង្រៀនគេហើយ... "

" តែឯងអាចនៅបន្តបានណា៎..."

" សុំទោសផង! ខ្ញុំមិនអាចរស់នៅបន្តបានទេ ចំណែកលុយដែលខ្ញុំជំពាក់លោកទាំងពីរខ្ញុំបាទនឹងស្វះស្វែងរកការងារឲ្យលឿននឹងអាល៎បានសងលោកទាំងពីរ...សូមគោរពតាមការសម្រេចចិត្តខ្ញុំផងចុះណា "

" អើៗ បើឯងសម្រេចចិត្តហើយ យើងក៏មិនអាចឃាត់បានដែរ តែថាឯងមានកន្លែងណាស្នាក់ទៅបើផ្ទះចាស់របស់ឯងត្រូវខ្យល់ព្យុះបោកបក់អស់ទៅហើយនោះ "

" គឺថា...ខ្ញុំនឹងរកផ្ទះជួលក៏បានមិនអីនោះទេ "

" ចុះអាជីងវិញនោះ? ចុះការសិក្សានាងនោះ? "

រឿង រង់ចាំក្តីស្រឡាញ់💔 ( ចប់ )Where stories live. Discover now