ភាគទី ៣០

175 20 0
                                    

មកហើយៗ❤️ ( បានមួយគូទៀតហើយ សំខាន់គូនេះស្វីតៗ👏😍)

រឿង រង់ចាំក្តីស្រលាញ់💔

💞 ភាគទី៣០ 💞

-----------•••-------

#មួយខែកន្លងផុតទៅ

#វីឡាត្រកូលវ៉ាង

« អ៊ួកៗ...អ៊ួកៗ... »

" បូកូនកើតអី? ប៉ុន្មានថ្ងៃនឹងកូនក្អួតរហូត...គួរតែទៅពិនិត្យ... "

" អត់អីទេម៉ាក់! ប្រហែលជាពុលចំណីហើយ ផឹកតែខ្ញីតិចបាត់ហើយ... "

" តែម៉ាក់ថា... "

" អត់អីទេម៉ាក់...កូនលាទៅធ្វើការហើយ " គេដើរបានពីរជំហានគេងាកមកស្រែកប្រាប់ម៉ាក់គេ

" ម៉ាក់! កុំភ្លេចទិញគ្រឿងជូរៗដាក់ក្នុងទូរឲ្យច្រើនផង... " គេក៏ដើរចេញទៅ ឯម៉ាក់បូហាក់គិតសង្ស័យនឹងអាការៈបូប្រហាក់ប្រហែលនឹងមនុស្សចាញ់កូន គាត់ក៏ស្រវាយកទូរស័ព្ទខលទៅអាជីង

< អាឡូ! កូនជីង... >

< ចា៎ស! ម៉ាក់មីងគឺកូន ម៉ាក់មានការអ្វីមែនទេ? >

< អាជីងហា៎! តើចាន់មានអាការៈអ្វីខុសប្រក្រតីអត់? ដូចជាក្អួត...ហើយនឹងឃ្លានអ្វីជូរៗអីចឹងហា៎ស... >

< បងចាន់គាត់អត់អីទេ សុខភាពមើលទៅធម្មតានឹងអត់មានអាការៈដូចម៉ាក់មីងនិយាយផង... >

< អរ! ល្អហើយចឹង ម៉ាក់ខលទៅគ្រាន់សួរសុខទុក្ខពួកឯងប៉ុណ្ណោះ... >

< ចា៎សមិនអីទេម៉ាក់មីង តែកូនដល់ម៉ោងចូលរៀនហើយ...ជម្រាបលាណាម៉ាក់មីង "

< ចា៎សៗ ប្រឹងរៀនណាកូន >

< ចា៎ស! >

បន្ទាប់ពីនិយាយជាមួយអាជីងចប់ ម៉ាក់បូពោលតិចៗម្នាក់ឯង

" ប្រហែលវាមិនដូចអ្វីដែលខ្ញុំគិតទេមើលទៅ...ហឺយ! ខ្ញុំនេះគិតដល់ណាដល់ណីទេ...យ៉ាប់ណាស់ "

#ក្រុមហ៊ុនវ៉ាងសាខាទី២

ងាកមកបូនៅក្រុមហ៊ុនវិញ គេធ្វើការប្រជុំមិនកើតនោះទេដោយសារគេក្អួតចង្អោររហូត ទើបឲ្យយីហ្វានប្រជុំជំនួស ឯគេវិញទៅគេងសម្រាកលើសាឡុងនឹងបានឲ្យអ្នកបើកឡានទិញគ្រឿងជូរៗយ៉ាងច្រើន អង្គុយញាុំម្នាក់ឯងយ៉ាងមានក្តីសុខ ភ្លាមនោះ..

រឿង រង់ចាំក្តីស្រឡាញ់💔 ( ចប់ )Onde histórias criam vida. Descubra agora