ភាគទី ១៧

145 20 0
                                    

រឿង រង់ចាំក្តីស្រលាញ់💔
( តើជាងឆឹងនឹងសៀវសៀវមានទំនាក់ទំនងអ្វី?🤔)

💞 ភាគទី១៧ 💞

-----------•••--------

#ក្រុមហ៊ុនវ៉ាង

ថ្ងៃនេះជាថ្ងៃដែលចាន់ចូលធ្វើការក្នុងក្រុមហ៊ុនវ៉ាងដំបូង ប៉ាបូបានបើកការប្រជុំមួយសម្រាប់និយាយពីការច្នៃម៉ូតនឹងណែនាំចាន់ទៅកាន់អ្នកនៅក្នុងក្រុមហ៊ុន

" យ៉ាងម៉េចដែរអ្នកគ្រប់គ្នាយល់ស្របនឹងគំនិតរបស់យីហ្វានដែរទេ? "

" ល្អ...ល្អណាស់លោកប្រធានធំ "

" ល្អហើយចឹង! ត្រូវហើយថ្ងៃនេះបន្ទាប់ពីប្រជុំចប់ ខ្ញុំមានអ្នកច្នៃម៉ូតដ៏អស្ចារ្យម្នាក់គេនឹងមកចូលរួមជាមួយអស់លោកគេគឺ ស៊ាវ ចាន់... "

" អេ៎...គេដូចជាម្នាក់ដែលលោកប្រធានបូចាប់ថើបក្នុងកម្មវិធីនោះមែនទេគ្នាយើង " ពួកគេនិយាយខ្សឹបៗគ្នា

" នឹងហើយៗ គឺគេនឹងហើយ... "

" ហ៊ែមៗ... " ប៉ាបូក្រហឹមធ្វើឲ្យបុគ្គលិកស្ងាត់ជ្រៀប

" សួស្តី! ខ្ញុំស៊ាវ ចាន់ជួយណែនាំផងបាទ " ចាន់អោនគោរពអ្នករាល់គ្នា

" បាទ/ចាសសួស្តីចាន់ " ពួកគេញញឹមរាក់ទាក់ចាន់

" សម្រាប់ចាន់ខ្ញុំផ្តល់តំណែងឲ្យគេជាអ្នកច្នៃម៉ូតនឹងជាលេខារបស់យីហ្វាន... "

" ខ្ញុំជំទាស់... " បូលើកដៃងើបឈរនិយាយ ឯអ្នកនៅទីនោះសម្លឹងមើលបូគ្រប់ៗគ្នា

" ហេតុអ្វីជំទាស់កូនបូ? "

" ខ្ញុំជាប្រធានធំនៅក្រុមហ៊ុនវ៉ាងនេះ ចាន់គួរតែជាលេខាខ្ញុំព្រោះពេលនេះខ្ញុំគ្មានលេខាផ្ទាល់ខ្លួននោះទេ... "

" តែ...តែថា "

" គ្មានតែគ្មានស្ករអីទេប៉ា ចាន់ត្រូវនៅក្បែរខ្ញុំធ្វើជាលេខាខ្ញុំ... "

" ចាន់!គិតយ៉ាងម៉េច? "

" ខ្ញុំមិនចង់ធ្វើលេខាអ្នកណាឡើយ ខ្ញុំសូមតែកន្លែងអង្គុយធ្វើការមួយនឹងសម្ភារសម្រាប់ច្នៃម៉ូតបានហើយ... "

" ល្អៗ...យើងសម្រេចតាមសមីខ្លួនឯងចុះ "

" បាទ!អរគុណលោកពូ "

រឿង រង់ចាំក្តីស្រឡាញ់💔 ( ចប់ )Where stories live. Discover now