ភាគទី ០១

677 52 0
                                    

ស្វាគមន៍រឿងថ្មី💝 រឿងនេះសើចពីដើមរហូតដល់ចប់ជឿអេតមីនទៅ😂 រីករាយអានភាគមួយទាំងអស់គ្នា❤️

រឿង រង់ចាំក្តីស្រលាញ់💔

💞 ភាគទី១ 💞

-----------•••---------

  
   +វិទ្យាល័យចំណេះដឹងទូទៅ

   ថ្ងៃនេះជាថ្ងៃដែលខាងសាលាបិទឈ្មោះបេក្ខជនដែលជាប់ក្នុងការប្រឡងជ្រើសរើសសិស្សពូកែដោយមានសិស្សឈ្មោះប្រជ្រៀតគ្នាយ៉ាងច្រើនដើម្បីរកមើលឈ្មោះខ្លួននៅលើក្តារខៀនដែលមានសិស្សខ្លះរកឈ្មោះមិនឃើញស្រក់ទឹកភ្នែកដើរចេញពីទីនោះ ឯខ្លះទៀតបានឃើញឈ្មោះរបស់ខ្លួនបានលោតសប្បាយអរពេញនឹង...

   ងាកមកមើល ក្មេងប្រុសម្នាក់រាងខ្ពស់ស្លៀកឈុតសិស្សសាលាពាក់វ៉ែនតាគេជាសិស្សពូកែប្រចាំថ្នាក់ទី១២(ក) គឺស៊ាវ ចាន់។ គេដើរមួយៗទៅកាន់ក្តារខៀនដើម្បីរកឈ្មោះរបស់ខ្លួន តែមិនឃើញឈ្មោះរបស់គេនោះទេ

" ហេ៎! ម៉េចមិនហៅយើងមកដែរ? ឃើញឈ្មោះនៅ? " ជាងឆឹងជាមិត្តចាន់បានមកដល់កៀកស្មារចាន់

" មិនមានឈ្មោះយើងទេ "

" ថាម៉េច? វាមិនដែរហា៎! ចៀសទុកឲ្យយើងរកមើលៗ ឯងជាសិស្សពូកែណាវាមិនដែលឯងធ្លាក់... " ជាងឆឹងព្យាយាមរកឈ្មោះចាន់ តែរកមិនឃើញ

" ពិតជាមិនឃើញមែន...អេ៎ៗឈប់សិននេះគឺឈ្មោះ វ៉ាង យីបូតើ! គេប្រលងប្រចាំខែមិនជាប់ផង ម៉េចបានប្រលងជាប់សិស្សពូកែនោះ...មកៗទៅសួរនាយកជាមួយយើង " ជាងឆឹងដឹកដៃចាន់តែចាន់...

" ម៉េចមិនដើរមក? មកទៅសួរនាយកជាមួយយើង? "

" មិនបាច់ទេ! ធ្លាក់ក៏ធ្លាក់ទៅ កុំឲ្យតែធ្លាក់បាក់ឌុបបានហើយ! មកទៅញាុំបាយថ្ងៃត្រង់វិញ " ចាន់ញញឹមទៅកាន់ជាងឆឹងរួចដឹកដៃគេទៅតូបអាហារក្នុងសាលា

" តែ...តែចាន់ឯងគួរទៅសួរ... "

" មិនអីទេ កុំឲ្យមានរឿងវែងឆ្ងាយអី! តោះទៅញាុំបាយ! " ចាន់ទាញដៃជាងឆឹងរត់សម្តៅទៅតូបអាហារ ឯជាងឆឹងរត់តាមចាន់ទាំងទឹកមុខមិនអស់ចិត្ត

   +តូបអាហារ

   ចាន់បានយកប្រអប់បាយដែលមានតែបាយគ្មានម្ហូប ឯជាងឆឹងបានដើរទៅកម្មង់ម្ហូបសម្រាប់ញាុំជាមួយបាយដែលចាន់ដាក់មក

រឿង រង់ចាំក្តីស្រឡាញ់💔 ( ចប់ )Where stories live. Discover now