ភាគទី ១៦

169 24 0
                                    

មកហើយៗ❤️ ( បើអត់ស្រលាញ់គេផងផ្តល់ក្តីសង្ឃឹមឲ្យគេធ្វើអ្វី វ៉ាង យីបូ😠 )

រឿង រង់ចាំក្តីស្រលាញ់💔

💞 ភាគទី១៦ 💞

-----------•••--------

#ព្រឹកឡើង

ពួកគេនាំគ្នាទទួលអាហារពេលព្រឹករួច អាជីងនាំប៉ាម៉ាក់បូនឹងបូទៅមើលចំការផ្កាដែលជាស្នាដៃដាំរបស់ចាន់ ឯចាន់ក៏ជូនពួកគេទៅដែរក្នុងឱកាសនោះប៉ាបូសុំនិយាយជាមួយចាន់តែពីរនាក់...

" ពូមកនេះ គឺចង់ស្នើរឲ្យក្មួយទៅធ្វើការនៅក្រុមហ៊ុនវ៉ាង តើក្មួយគិតយ៉ាងម៉េចដែរ? "

" សូមទោសលោកពូ! ខ្ញុំមិនអាចធ្វើការនៅទីនោះបានទេ តែបើមានអ្វីដែលអាចឲ្យខ្ញុំជួយបាននោះខ្ញុំនឹងជួយ... "

" នេះក្មួយនៅខឹងរឿងកូនបូមែនទេ? បើអញ្ចឹងពូនឹង... "

" អត់ទេលោកពូ! ខ្ញុំ...គឺខ្ញុំមិនចង់ធ្វើការនៅក្រុងទេ ព្រោះបើទៅក្រុងមិនមានអ្នកណាថែលោកយាយនឹងអាជីងនោះទេ "

" មិនអីទេ! ចៅទៅជួយការងារកូនវ៉ាងចុះ... "

" លោកយាយ! "

" យប់មិញនេះយាយបានពិភាក្សាជាមួយកូនប្រសាររួចហើយ យាយនឹងទៅរស់នៅជាមួយពួកគេព្រោះយាយចង់ប៉ះប៉ូវពេលវេលាដែលពួកយើងឡើងវិញនឹងបង្កើតអនុស្សាវរីយ៍សម្រាប់ជាការចងចាំល្អៗមុនយាយស្លាប់ទៅ... "

" លោកយាយ/អ្នកម៉ាក់! កុំមានប្រសាសន៍បែបនេះ " ប៉ាបូនឹងចាន់និយាយស្របគ្នា លោកយាយវ៉ាងដើរសម្តៅទៅចាន់ដោយចាប់ដៃចាន់ទាំងពីរព្រមនឹងការពោលអង្វរចាន់...

" ចៅចាន់ហ៎ា! យាយសុំណា...សុំឲ្យចៅជួយក្រុមហ៊ុនចៅបូនឹងចៅហ្វានផង " ចាន់ឈរគិតមួយសន្ទុះគេក៏ពោលតប...

" បាទ! ដើម្បីលោកយាយនឹងដើម្បីសងគុណលោកពូអ្នកមីងខ្ញុំនឹងទៅធ្វើការនៅក្រុមហ៊ុននោះទៅចុះ តែខ្ញុំសុំត្រឹមធ្វើការនៅទីនោះរហូតដល់ក្រុមហ៊ុនដំណើរការឡើងវិញខ្ញុំនឹងសុំលាឈប់ "

" បានៗ តែបើឯងឈប់! តើឯងនឹងទៅធ្វើការអ្វីវិញ? "

" ខ្ញុំមិនទាន់ដឹងទេ! ប្រហែលដល់ពេលនោះខ្ញុំប្រហែលជាគិតឃើញហើយ... "

រឿង រង់ចាំក្តីស្រឡាញ់💔 ( ចប់ )Donde viven las historias. Descúbrelo ahora