💙 Jungkook ប្រាថ្នា ✨

2K 255 10
                                    

Episode 21 : មិនឈឺទេមែនទេ ?

  " ហ្ហាយយ៎ ... លោកម្ចាស់ " ថេយ៉ុង ស្រែកចាកពេលរាងក្រាស់អោនខាំកញ្ចឹង.ករបស់គេ ពុកមាត់ដែលដុះរឹមៗនោះក៏ចាក់បង្កជាភាពរសើបនិងឈឺរមាស់តិចៗ  ។

  " ស្រែកធ្វើមើលតែកូកស្រីត្រូវចាប់រំលោភ "

  " លោកម្ចាស់រំលោភខ្ញុំនឹងហើយទើបស្រែក នៅមានពុកមាត់ចាក់.កខ្ញុំទៀត " ថេយ៉ុងពេបមាត់និយាយដោយសម្លេងញិញក់ធ្វើអោយរាងក្រាស់កាន់តែគ្រឺតខ្នាញ់និងគេលើសដើម ។

  " ហ្ហឹសស៎...ប្រឹងម្ញិកម្ញក់សម្បើមណាស់ណ៎ ឬក៏បានចិត្តដែលយើងថ្នមឯងពេកហ្ហឹមម៎ ?" នាយសួរទាំងថើបថ្ពាល់របស់ ថេយ៉ុង ខ្សឺតៗមួយថ្ងៃទៅមួយថ្ងៃគេកាន់តែគ្រឺតខ្នាញ់និង ថេយ៉ុង កាន់តែខ្លាំងហើយ ។
* ស្រឡាញ់ឡើងងើបក្បាលអត់រួចហ្ហីនឹង ><

   " បែបនេះដាក់តែលោកម្ចាស់ម្នាក់ទេ ហ្ហិៗ "

   " ត្រូវតែបែបនេះហើយព្រោះឯងជា--- "

   " ព្រោះ ថេយ៍ ជារបស់លោកម្ចាស់ ជុប '' ថេយ៉ុង ស្កាត់និយាយបានមុនរាងក្រាស់មុននឹងហ៊ានប្រហើនថើបមាត់ ជុងហ្គុក មួយញិបទៀតផង ។ ក្រោយពីងើបពីឈឺហើយញិញក់សម្បើមណាស់នៅហ៊ានដៃដល់ជាងមុនទៀត ។ ចុះ ថេយ៍ៗ ដែលបុិនអៀនបាត់ទៅណាហើយ ?

  " មែន...ជារបស់យើងតែម្នាក់ និងរហូតទៅ " ជុងហ្គុក និយាយដោយសម្លេងស្រទន់ជាងមុន មុននឹងស៊កម្រាមដៃចូលដៃស្រឡូនៗរបស់ ថេយ៉ុង ហើយក្តោបតិតៗចម្លងកម្តៅឱ្យឆ្លងកាត់រវាងគ្នានិងគ្នាទៅមក ប៉ុន្តែក៏ឆ្លៀតធ្វើអ្វីម្យ៉ាងដោយមិនអោយរាងតូចដឹងដូចគ្នា ។

  " ស្រឡាញ់ទេ ?" ថេយ៉ុង លើកម្រាមដៃមើលទើបដឹងថាមុននេះគឺ ជុងហ្គុក ស៊កចិញ្ចៀនចូលម្រាមដៃនាងរបស់គេ ។* រំភើប

   " ស្រ---ស្រឡាញ់ណាស់ " ថេយ៉ុង ឆ្លើយផងងក់ក្បាលផង រីករាយឥតឧបមា មិនស្មានថាមានថ្ងៃដែល ជុងហ្គុក បំពាក់ចិញ្ចៀនឱ្យគេនោះទេ ហើយរឹតតែរំភើបថែមទៀតព្រោះចិញ្ចៀនគឺស៊កនៅម្រាមដៃនាងខាងឆ្វេង ។

  " រំភើបណាស់ឬ ?" ជុងហ្គុកមើលមុខរាងតូចដោយការអស់សណើច មុននឹងបន្ទាបបបូរមាត់ថើបរាងតូចយ៉ាងយូរ ហាក់ដូចជាចង់ត្រាឈ្មោះជាម្ចាស់លើបបូមាត់រាងតូចថាជារបស់គេតែម្នាក់គត់ ។

✨ JKប្រាថ្នា 💜Where stories live. Discover now