💜 JK ប្រាថ្នា 💫

3.9K 334 3
                                    

ភាគទី ០៣ : ឯងជារបស់យើង...

  សំឡេងសារដែលលោតចេញទូរស័ព្ទបន្លឺឡើង វាជាអ្វីដែល Jungkook ប្រាថ្នាពេលដែលចុចផ្ញើរទៅមុននេះ ។ នាយញញឹមពេលបានសមដូចបំណង មុននឹងលើកទូរស័ព្ទ Call ទៅ Ouff និង EuTha ។

  " ចេញទំនិញម្តងទៀតទៅ លើកនេះត្រូវតែរៀបរយ "

  " បាទ/ចាស់ " Ouff និង EuTha ឆ្លើយហើយទើប Jungkook ចុចផ្ដាច់មុននឹងដើរមកដាក់ខ្លួនអង្គុយលើសាឡុងជិតរាងតូចវិញ ។

  " ឯងជាអ្វីគ្រប់យ៉ាងសម្រាប់យើង Taehyung ព្រោះតែមានឯងទើបយើងជាអ្នកឈ្នះ សឺតត៎ " គេអោនថើបថ្ពាល់រាងតូចមួយខ្សឺតទើបដើរទៅអុជបារីជក់បង្ហុយផ្សែងនៅក្បែរបង្អួចកញ្ចក់មើលទៅទេសភាពខាងក្រៅពី Casino របស់គេក្រោមផ្ទៃកញ្ចក់ដែលមានកម្រាស់ក្រាស់ឃ្មឹកប៉ុន្តែវាថ្លាទើបអាចឃើញអ្វីៗពីខាងក្រៅបានយ៉ាងច្បាស់ ។

  ក្រោយពីទទួលបញ្ជាពី Jungkook ហើយ Ouff និង EuTha ក៏ប្រញាប់ធ្វើតាមបញ្ជារបស់ចៅហ្វាយខ្លួនដោយចេញទំនិញតាមផ្លូវទឹក លើកនេះត្រូវទៅទាំងពីរនាក់ព្រោះទំនិញច្រើនមិនអាចប្រហែសបានទេដាច់ខាតគឺមិនអាចបណ្តោយឱ្យខាតបង់ដូចកាលពីលើកមុនបានឡើយ ។

  " អា Ouff " EuTha ហៅឈ្មោះរាងក្រាស់ស្មើគ្មានការគោរពដែលគេមានអាយុបងនាងឡើយ ហើយណាមួយវាក៏ក្លាយជាទម្លាប់អាក្រក់មួយទៅហើយទើបម្ចាស់ឈ្មោះមិនប្រកាន់នឹងនាង ។

  " ហៅឱ្យបឺតមាត់មែនទេនឹងសំណព្វចិត្ត ? " Ouff និយាយទាំងបូញមាត់ដាក់ EuTha តែចៃដន្យអីបែរជាត្រូវមួយដៃបែកកញ្ចប់មាត់ដែលបូញនោះ ។ នេះគ្រាន់តែនិយាយញ៉ោះលេងៗសោះនាងបែរជាដៃរហ័សដល់ម្លឹងផងហ្អេស៎ ?

  " នែ៎ដៃដល់ម្ល៉េះនាង វាត់ប៊ឹមភ្លាមឈាមមាត់បងហើយ "

  " ធ្វើការឱ្យល្អទៅ " EuTha ថាហើយក៏ដើរចេញទៅបាត់ទាំងលួចសើចតិចៗ យ៉ាងណាក៏បានវៃ Ouff មួយដៃដើម្បីសាកកម្លាំងដៃដែរ តែថាមានទៅអន់អីណាស់ណា៎នេះបែកមាត់ដែរតើស៎ ។ ព្រោះត្បិតថាត្រឹមជាមនុស្សស្រីក៏ពិតមែនប៉ុន្តែនាងក៏ទទួលបានការហ្វឹងហាត់ហើយសមត្ថភាពក៏មិនអន់ជាងមនុស្សប្រុសទូទៅដែរ ជួនកាលអាចលើសពីពួកអស់នោះក៏ថាបាន ។

✨ JKប្រាថ្នា 💜Onde as histórias ganham vida. Descobre agora