✨ JK ប្រាថ្នា ❤️

3.1K 270 1
                                    

Episode 06 : អតីតកាល....

  ព្រឹកថ្ងៃថ្មីឈាងចូលមកដល់ស្របពេលដែលវិនាទីចេះតែបន្តរាប់ទៅមុខមិនឈប់ហើយក៏មិនអាចវិលថយក្រោយ ។

  Taehyung ភ្ញាក់ពីគេង នាយតូចលើកដៃញីភ្នែកតិចៗទាំងនៅងងុយនៅឡើយមុននឹងបម្រាស់ខ្លួនទៅមកតិចៗចុងក្រោយក៏ព្យាយាមក្រោកអង្គុយទាំងស្ងាបមិនឈប់ ។

  « លោកម្ចាស់ទៅណាហើយ ? » សម្លេងម្ហបៗបន្លឺឡើងពេលដៃតូចរាវមិនប៉ះនិងមនុស្សដែលអោបខ្លួនពេញមួយយប់ ។ Taehyung ទាញភួយចេញពីខ្លួនព្រោះគេនៅមានអាវរបស់ Jungkook គ្របពីលើរាងកាយមុននឹងជើង.សស្រឡូនស្អាតឈានជើងចុះពីលើគ្រែ King size តម្រង់ទៅបន្ទប់ទឹក ។

ក្រាកក៎៚

  « លោកម្ចាស់ ... » ព្រោះតែគិតថាគ្មានអ្នកណានៅក្នុងបន្ទប់ជាមួយទើបធ្វើអោយ Taehyung បើកទ្វារចូលឆៅៗគ្មានការគោះសុំអនុញ្ញាតទើបធ្វើអោយកែវភ្នែកទាំងគូសម្លឹងឃើញរាងកាយអាក្រាតដែលពោពេញទៅដោយសាច់ដុំហាប់ណែនព្រោះតែហាត់ប្រាណជាប្រចាំរបស់ Jungkook ពេញៗភ្នែក ។ រាងក្រាស់ដែលឈរក្រោមដំណក់ទឹកផ្កាឈូកលឺហើយក៍ងាកមុខមកតាមសម្លេងតូចឆ្មារបស់រាងតូចដែលបន្លឺឡើងតិចៗមុននេះមុននឹងហៅអោយ Taehyung ចូលទៅក្បែរ ។

  ដៃមាំក៏ទាញរាងតូចអោយមកឈរពីមុខក្រោមដំណក់ទឹកស្រក់មកជាមួយគ្នា ។ Taehyung ទាញយកស្បៃមកញីជាមួយនឹងសាប៊ូរហូតបែកពពុះទើបងាកខ្លួនមកទល់និងមុខរាងក្រាស់ ។

  « អ្ហឹមម៎.... » បំពង.ករបស់រាងក្រាស់ក៏បើកក្រហឹមចេញសម្លេងស្រាលៗ ពេលដៃស្រឡូនលើកស្បៃមកដូសខ្លះនអោយគេ ។

  « ថ្ពាល់របស់លោកម្ចាស់កើតអ្វីទើបមានស្នាមបែបនេះ ? » Taehyung សួរទាំងសម្លឹងមើលស្នាមឆូតមួយនៅលើថ្ពាល់ខាងឆ្វេងរបស់ Jungkook ទាំងងឿងឆ្ងល់ព្រោះតាមដែលចាំបានវាគឺមានបាត់ទៅហើយនៅថ្ពាល់របស់ Jungkook ស្របពេលដែលគេបើកភ្នែកឡើងនៅថ្ងៃនោះ ។ ក៏ចង់សួរយូរដែរហើយប៉ុន្តគ្មានឱកាសណាមួយពេលនោះក៏ខ្លាចថា Jungkook អាចនឹងខឹង ។

  « ឯងចង់ដឹងហេស៎ ?? »

  « បាទ .... » Taehyung ប្រញាប់ឆ្លើយយ៉ាងលឿនក្នុងចិត្តក៏អន្ទះសារចង់ដឹងចង់អោយ Jungkook និយាយអោយគេស្តាប់បំផុត ។

✨ JKប្រាថ្នា 💜Where stories live. Discover now