💛 JK ប្រាថ្នា ✨

2.6K 275 7
                                    

Episode 08 : ឈាមត្រជាក់....
⚠️ Warning 18+ ⚠️

  Jungkook ងើបឈរញញឹមក្រោមស្នូរទះដៃនៃការកោតសរសើរនិងច្រណែនច្រណែន កោះដែលគេដេញថ្លៃវាអាចនិងមានប្រយោជន៍ទៅថ្ងៃក្រោយដូចច្នេះគឺត្រូវស្រវាទុកឱ្យហើយ មនុស្សដូច Jeon Jungkook មិនដែលខាតគឺមានតែចំណេញនិងចំណេញប៉ុណ្ណោះ ។

  " លោក Jeon នេះដៃទូលាយដល់ហើយ បែរជាអោយតម្លៃកោះច្រើនដល់ថ្នាក់នេះ" Alex ងើបឈរញញឹមមើលមុខ Jungkook ព្រមទាំងនិយាយសរសើរ ។

  ភ្នែកអ្នកដ៏ទៃមើលមកគឺមិនដឹងបែបណា តែ Jungkook និង Alex ប្រៀបដូចជាខ្លាពីរក្បាលដែលនៅលើភ្នំតែមួយអ៊ីចឹង បើនិយាយពីសម្ថភាពម្នាក់ៗក៏មិនធម្មតាខុសបន្តិចគឺ Jungkook មានមហិច្ឆតាខ្លាំងហ៊ានធ្វើគ្រប់រឿងដែលគេប្រាថ្នា ឯ Alex គឺមិនហ៊ានដូច Jungkook នោះទេ។

  " ខ្ញុំមិនមែនដូចលោក Alex Vincent នោះទេទោះជាចង់បានអ្វីក៏យកមិនបាន ហឹម...គួរអោយអាណិតណាស់ " Jungkook និយាយសម្លេងស្រាលអាចស្តាប់លឺតែពីរនាក់ សម្លេងដែលសង្វេគរបស់គេបានធ្វើអោយ Alex Vincent ក្តៅស្លឹកត្រចៀកភ្លាមៗព្រមទាំងរកដាល់ Jungkook អោយបែកមាត់ថែមទៀតផង ។

  " ឯង--- "

  " ឯងសាកដាល់យើងមួយដៃទៅមើល ច្បាស់ជាបាននៅទំពរ័មុខមិនខាន " Jungkook ញញឹមសប្បាយៗព្រមទាំងស៊កដៃចូលក្នុងហោប៉ៅខោ ។អ្នកមានមុខមាត់នៅទីនេះច្រើនណាស់ Alex មិចនិងហ៊ានធ្វើផ្តេសផ្តាស់ទៅ ។

  " លោកម្ចាស់ " Taehyung ងើបឈរជិត Jungkook ព្រមទាំងហៅគេដោយសម្លេងស្រាលៗ នៅយូរទៅធុញខ្លាំងណាស់ តែក៏បង្វែរចំណាប់អារម្មណ៍និងក្រសែភ្នែករបស់ Alex អោយងាកមើលរាងតូចបានមុននិយាយលេបខាយធ្វើអោយ Jungkook ក្តៅស្លឹកត្រចៀកវិញភ្លាម ។

  " អូ៎ សំឡេងពីរោះដល់ហើយ " Alex និយាយទាំងញញឹម ថែមទាំងថ្លើមធំលើកដៃប៉ះថ្ពាល់ Taehyung ទៀតផង។

  " ដកដៃចេញភ្លាមទៅ Alex Vincent បើមិនអញ្ចឹងយើងនឹងមិនធានាថាដៃឯងអាចប៉ះអ្នកផ្សេងទៀតរឺអត់ទេ " Jungkook និយាយដោយសម្លេងរាបស្មើ តែពេលស្តាប់ហើយស្រាប់តែមានអារម្មណ៍ថាព្រឺឆ្អឹងខ្នងទៅវិញ ព្រោះវាបង្កប់ដោយភាពត្រជាក់ស្រេបរកថាមិនត្រូវទើប Taehyung គ្រវាសដៃនាយចេញពីមុននឹងរត់ទៅចូលទៅពូនក្រោយខ្នង Jungkook ។

✨ JKប្រាថ្នា 💜حيث تعيش القصص. اكتشف الآن