💙 JK ប្រាថ្នា ✨

4.4K 353 51
                                    

Episode 24 : មកវិញមក កុំទៅចោលយើងអី

បន្ទាប់ពីចំណាយពេលលេងទឹករាងយូរល្មម ជុងហ្គុក ក៏អៀវរាងតូចដើរតាមខ្សាច់វិញ។ អ្នកទាំងពីរសាងអនុស្សាវរីយ៍និងបង្កើតសេក្តីសុខឱ្យគ្នាជាច្រើនរហូតរាប់មិនអស់នឡទេត្រឹមតែមួយថ្ងៃ។

" លោកម្ចាស់មិនហត់ទេឬ ?" ថេយ៉ុង បង្ហើបសំណួរទាំងដាក់ចង្កាលើស្មាមាំទូលាយរបស់ ជុងហ្គុក ព្រោះមើលទៅគេដូចជាមិនអស់កម្លាំងអ្វីបន្តិចសោះ។

" យើងធ្លាប់ហត់ជាងនេះរាប់រយដងឯណោះ ត្រឹមប៉ុណ្ណឹងវាមិនអីទេ " នាយលើករលាក់អោយរាងតូចខិតឡើងលើបន្តិចទើបដើរទៅមុខបន្តិចទើបដើរទៅមុខជារឿយៗ គេហាក់ដូចជាចង់រស់នៅទីនេះខ្លាំងណាស់ មិនចង់ទៅវិញទាល់តែសោះ ។

" ចាំយើងនៅទីនេះមួយភ្លែតណា៎ " ស្របពេលទម្លាក់អោយ ថេយ៉ុង អង្គុយលើឆ្នេរខ្សាច់ហើយ ជុងហ្គុក ក៏ពោលឡើង ព្រោះមុននេះគេអត់យកទូរស័ព្ធមកនោះទេ ហើយមកដើរលេងអុីចឹងគួរណាថតរូបនឹងវីដេអូទុក្ខអោយបានច្រើនសម្រាប់មើលថ្ងៃក្រោយ ។

" បាទ " រាងតូចងក់ក្បាលផ្ងក់ៗទើបរាងក្រាស់រត់ញាប់ជើងទៅរីសតវិញដើម្បីយកទូរស័ព្ទប៉ុន្តែមុននឹងរត់ទៅ ជុងហ្គុក នៅឆ្លៀតថើបថ្ពាល់មួយខ្សឺតដូចគ្នា ។ ថេយ៉ុង លើកដៃអង្អែលថ្ពាល់ទាំងញញឹមហើយក៏សម្លឹងមើលខ្នងរាងក្រាស់ដែលកំពុងរត់ទៅយ៉ាងញាប់ជើងនោះរហូតរត់បាត់មើលលែងឃើញទើបគេបង្វែរក្រសែភ្នែកមកសម្លឹងមើលទឹកសមុទ្របក់មករវិចៗវិញ.... ។

អង្គុយដកដង្ហើមសម្លឹងមើលទឹកសមុទ្រមិនទាន់បានប៉ុន្មានខ្យល់ផងស្រាប់តែមានកាណូតធំៗជាច្រើនគ្រឿងឈប់សំចតនៅក្បែរច្រាំង ហើយក៏លេចដោយមុខមនុស្សប្រុសមកជាច្រើននាក់ទៀតផង។

ថេយ៉ុង លេបទឹកមាត់ក្អឹកៗប្រឹងលើករាងកាយរបស់ខ្លួនអោយក្រោកឈរទាំងញ័រជើងតតាក់ព្រោះភ័យខ្លាច។ លោកម្ចាស់របស់គេមិនទាន់មកវិញនោះទេហើយគេក៏មិនដឹងថាមនុស្សមួយក្រុមនោះមានបំណងអ្វីដែរ។

" អ្នកប្រុស " ហ្គីម ដើរមកជិតរាងតូចដោយកាយវិការគោរពទើបលេចរូបរាងមនុស្សម្នាក់ទៀតមក។

✨ JKប្រាថ្នា 💜Kde žijí příběhy. Začni objevovat