✨ JKប្រាថ្នា 💜

4.3K 367 18
                                    

ភាគទី ២ : អ្វីដែលយើងប្រាថ្នាគឺត្រូវតែបាន

  ព្រឹកថ្ងៃថ្មី Taehyung ភ្ញាក់ទាំងមានអារម្មណ៍ថាចុករោយពេញមួយតួខ្លួនពិសេសគឺមាត់ច្រករបស់គេ វាឈឺផ្សាខ្លាំងណាស់ឈឺរហូតកម្រើកខ្លួនសឹងតែមិនបាន ។

  " លោកម្ចាស់ " រាងតូចបន្លឺសំឡេងឡើងតិចៗពេលដែលឃើញរាងក្រាស់អង្គុយលើសាឡុងមើលមកគេដោយក្រសែភ្នែកបង្កប់ការព្រួយបារម្ភបន្ទាប់ពីនាយបានដកមុខចេញពីកញ្ចក់ Computer ។

  " ក្រោកល្អហើយ ? " Jungkook និយាយទាំងងើបឈរពេញកម្ពស់ដើរមករកគេទើបខ្លួនក៏ព្យាយាមក្រោកអង្គុយទាំងភាពឈឺផ្សាវាផ្សារដល់ថ្នាក់សឹងតែទ្រហោយំទៅហើយ ។

  " ក្រោករួចទេ ? " សំណួរខ្លីៗបន្លឺចេញពីបបូរមាត់របស់ Jungkook មុននឹងជួយលើកគ្រាហ៍មាឌតូចឱ្យអង្គុយហើយក៏ប្រើកែវភ្នែកសម្លឹងមើលខ្លួនមាឌតូចដែលពោរពេញទៅដោយស្នាមស្នេហ៍ ព្រមទាំងសម្លឹងមើលឃើញពីភាពខ្សោយអស់កម្លាំងរបស់ Taehyung ផងដែរ ។

  " ខ្ញុំមិនអីទេ " រាងតូចតបទាំងញញឹមតិចៗ លាក់ភាពឈឺចាប់និងអារម្មណ៍អៀនខ្មាស់ពេលត្រូវរាងក្រាស់សម្លឹងឥតព្រិចភ្នែកក៏អត់អៀនមិនបានដែរលេងមកសម្លឹងដូចចង់ចាប់សុីចឹងនោះ ។

  " ស្អាត " សុខៗ Jungkook ស្រាប់តែសរសើរ ធ្វើឲ្យមុខរបស់រាងតូចក្តៅភាយៗរហូតឡើងក្រហមត្រង់ថ្ពាល់ស្រាលៗយ៉ាងគួឱ្យក្នាញ់មិនដឹងថាហេតុអ្វីនោះទេតែគ្រប់ពាក្យដែលចេញពីមាត់របស់ Jungkook ទោះជាពាក្យសាមញ្ញក៏ដោយប៉ុន្តែពេលស្តាប់ហើយក៏បង្កឱ្យគេមានភាពរំជើបរំជួលគ្រប់ពេល ។

  " លោកម្ចាស់ ? " ថេយ៉ុង ធ្វើភ្នែកឡេមឡាមពេលដែលស្ថិតនៅក្នុងរង្វង់ដៃរាងក្រាស់រឹតតែធ្វើអីមិនត្រូវពេលដឹងថាកំប៉េះគូ*របស់គេកំពុងតែមានដៃមួយឈ្លានពានច្របាច់ញីមិនក្រែងចិត្តគេជាម្ចាស់ទាល់តែសោះ ។

  " ហេតុអ្វីខ្សោយដល់ថ្នាក់នេះ ? នេះឯងកំពុងតែដើរមិនរួចមែនទេ ? " Jungkook បង្ហើបសំណួរពេលដកដៃចេញវិញ ព្រមទាំងលើកបីមាឌតូចចូលទៅក្នុងបន្ទប់ទឹកដែលធំជាងផ្ទះមនុស្សធម្មតាទៅទៀត ។

  ចំណាយពេល30នាទីដែល Taehyung ត្រូវ Jungkook ងូតទឹកស្លៀកពាក់រៀបចំខ្លួនអោយ ។  ឃើញទេថាក្មេងប្រុសម្នាក់នេះវាពិសេសប៉ុណ្ណា ? បើស្រីៗផ្សេងដែលបានដឹងនោះច្បាស់ណាស់ 100លើ100 គឺច្រណែន ក្មេងនេះដែលទទួលបានការយកចិត្តទុកដាក់និងថ្នាក់ថ្នមពី Jungkook បុរសដែលពួកនាងប៉ងស្រម៉ៃចង់ក្បែរទោះបីត្រឹមមួយយប់ក៏សុខចិត្ត ... ។

✨ JKប្រាថ្នា 💜Where stories live. Discover now