✨ JK ប្រាថ្នា 🦋

2.6K 290 23
                                    

Episode 17 : ទៅងាប់ទៅ....

  ព្រឹកថ្ងៃថ្មីឈាងខូលមកដល់ ពន្លឺនៃព្រះអាទិត្យក៏រះឡើងដើម្បីបំភ្លឺមនុស្សគ្រប់គ្នា ។

  Jungkook ឈរកិបឡេវឡាវនៅមុខកញ្ចក់រហូតដល់រួចរាល់ទើបដើរមកអង្គុយក្បែរចុងដៃរបស់រាងតូចដែលគេងល្ហិតល្ហៃនៅលើគ្រែ ។ ព្រោះយប់មិញនាយលេងមួយអស់ដៃទម្រាំបានគេងគឺម៉ោងបីទាបភ្លឺទៅហើយ ។

  « ហ្ហឹមមម៎ ... មកពីឯងមិនព្រមស្តាប់ហេតុផលយើង » នាយលើកដៃវាសសក់ដែលបាំងមុខរបស់ Taehyung ចេញទើបដឹងថាថ្ងាស់រាងតូចមានកម្តៅខ្លាំង អារម្មណ៍ដែលបារម្ភក៏កើតឡើងភ្លាម ។ 

  « Tae .... » Jungkook ស្រវ៉ាលើកត្រកងរាងតូចដែលទន់ខ្លួនល្អក់ហើយទាញភួយមករុំមុននឹងលើកបីគេទៅបន្ទប់មួយផ្សេងទៀត ព្រោះបន្ទប់នាយគឺមិនទាន់បានសម្អាតនៅឡើយ ។

ភឹបបប៚
  Jungkook ទម្លាក់រាងតូចអោយគេងស្រួលបួលទើបដើរទៅយកចានដាក់ទឹកព្រមទាំងកូនកន្សែងពោះគោមកជាមួយផងដែរ ។

  « យើងគ្មានបំណងអោយឯងឈឺទេ តែមកពីឯងមិនព្រមស្តាប់យើង » នាយលើកកន្សែងមកពូតអោយរាងស្ងួតទឹកទើបយកទៅផ្តិតលើសាច់ស.រលោងរបស់រាងតូចថ្នមៗដើម្បីអោយកម្តៅថយចុះរហូតដល់រួចរាល់ ។

  « Kris »

  « បាទចៅហ្វាយ » ក្រោយពីលឺសម្រែកដែលហៅឈ្មោះរបស់ខ្លួនហើយ Kris ក៏ឡើងមកខាងលើនាយក៏ភ្ញាក់និងសភាពរបស់រាងតូចដែលគេងនៅលើគ្រែបន្តិចដែរតែក៍មិនហ៊ាននិយាយឬសួនាំពីចៅហ្វាយ ។

  « ឆាប់ទៅហៅគ្រូពេទ្យមក ! »

  « បាទ »

  មួយសន្ទុះក្រោយ Kris ក៏ត្រឡប់មកវិញជាមួយនិងគ្រូពេទ្យប្រចាំវិមាន Joen  ។ Jungkook ក៏ក្រោកងើបទៅម្ខាងទុកតួនាទីអោយគ្រូពេទ្យជាអ្នកពិនិត្យរាងតូចតែនាយក៏មិនចេញទៅណា ។

  ក្រោយពីពិនិត្យរួចរាល់គ្រូពេទ្យក៏ប្រាប់ពីអការៈរបស់ Taehyung ទៅអោយ Jungkook មុននឹងចេញថ្នាំខ្លះសម្រាប់គេដើម្បីបន្ថយកម្តៅទើបត្រូវ Kris នាំត្រឡប់ទៅវិញ ។

  « ហ្ហឹមម៎... » Jungkook អោនថើបបូរមាត់ស្លេកស្លាំងរបស់ Taehyung ស្រាលៗតែបង្កប់ទៅដោយសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅ ហើយនាយក៏គ្មានថ្ងៃព្រមដោះលែងអោយ Taehyung ត្រូវឃ្លាតឆ្ងាយពីគេឡើយ ។ ប៉ុន្តែទង្វើរបស់គេក៏ក្លាយជាការរំខានសម្រាប់ Taehyung ... នាយតូចចាប់ផ្តើមបើកភ្នែកដែលស្រវាំងតិចៗ រហូតដល់បើកបានច្បាស់ទើបឃើញមុខរាងក្រាស់ដែលកំពុងតែសម្លឹងមុខគេដូចគ្នា ។

✨ JKប្រាថ្នា 💜Where stories live. Discover now