💙 JKប្រាថ្នា ✨

2.2K 272 9
                                    

Episode 19 : កក់ក្តៅទេ ?

  ជុងហ្គុក អង្គុយជិតរាងតូចរហូតដល់គេងលក់ ។ ព្រោះគេល្វើយខ្លាំងណាស់ដែរ ចំណែកឯ អូហ្វ និង  គ្រីស បានតែដកដង្ហើមធំអាណិតចៅហ្វាយខ្លួន ។
អ្នកដែលមិនដឹងអាចថា ចន ជុងហ្គុក ម្នាក់នេះអាត្មានិយម អាក្រក់ ឃោរឃៅ ប៉ុន្តែនៅខាងក្រោយភាពដែលគ្រប់គ្នាតែងតែគិតវាក៏មានមូលហេតុ ។

  ជាក្មេងកំព្រាដែលត្រូវគេវៃធ្វើបាប ជេរដិះដៀលគ្រប់សព្វ ទម្រាំតែគេអាចមកដល់ពេលនេះ ពេលដែលមានគេខ្លាចនិងគោរព គេត្រូវឆ្លងកាត់ភាពឈឺចាប់ជាច្រើន ។ តើគេខុសណាស់ហ្ហេស៎? គេគ្រាន់តែមិនចង់ឱ្យអ្នកណាមកវាយជាន់ក្បាលជេរដៀលគេដូចកាលពីនៅក្មេងតែប៉ុណ្ណោះ ។

  អាត្មានិយម ? ព្រោះតែស្រលាញ់មនុស្សម្នាក់គេហ៊ានធ្វើគ្រប់យ៉ាង ឱ្យតែអ្នកដែលគេស្រឡាញ់មានក្តីសុខនឹងបានមកនៅជាមួយគេ ។ គេខុសណាស់ហ្ហេស? គេគ្រាន់តែស្រឡាញ់ ថេយ៉ុង ខ្លាំងចង់ឱ្យ ថេយ៉ុង នៅក្បែរគេព្រោះ ថេយ៉ុង នេះហើយជាអ្នកទីមួយដែលជួយគេ ជាអ្នកទីមួយដែលមិនស្អប់ខ្ពើមក្លិនក្មេងសុំទានដូចគេ ។

  ហេតុអីទៅ ហេតុអ្វីគ្មានអ្នកណាយល់ពីគេ ? មានតែអ្នកចាំតែថាគេអាក្រក់ ។

  " ខ្ញុំអាណិតចៅហ្វាយខ្លាំងណាស់ " គ្រីស និយាយទាំងដកដង្ហើមធំជាច្រើនសារគេនៅក្បែរ ជុងហ្គុក យូរមកហើយ មិនដែលឃើញនាយធ្លាក់ខ្លួនក្នុងសភាពដុនដាបដល់ថ្នាក់នេះទេ ។

  " ហ្ហឹមមម៎~~~" អូហ្វ ដកដង្ហើមធំ គេពិតជាតឹងទ្រូងនឹងសភាពចៅហ្វាយពេលនេះដូចគ្នា ។

  " សង្ឃឹមថាអ្នកប្រុស ថេយ៉ុង និងដឹងខ្លួនឆាប់ៗទៅចុះ " គ្រីស

SKIP៚
  រយៈពេលប្រាំពីរថ្ងៃកន្លងផុតទៅ ថេយ៉ុង នៅតែគេងមិនកម្រើកដ៏ដែល ៧ថ្ងៃប្រៀបដូចជា ៧ឆ្នាំសម្រាប់អ្នកដែលអង្គុយក្បែរ ថេយ៉ុង ជួយជូតខ្លួន និងផ្លាស់សំលៀកបំពាក់ នាំនិយាយរឿងជាច្រើន ពេលខ្លះនិយាយដល់រឿងចាស់ៗក៏អួលដើម.កស្ទើរតែស្រែកយំចេញមកខ្លាំងៗក៏មាន ។

  " ដឹងទេ---កាលពីយើងឃើញឯងលើកដំបូងភ្លាម បេះដូង និងកែវភ្នែក របស់យើងគឺមានតែរូបឯងប៉ុណ្ណោះ យើងចងចាំទឹកមុខដែលឯងញញឹមពព្រាយដាក់យើង សំឡេងតូចឆ្មាគួរអោយខ្នាញ់របស់ឯងដែលបបួលអោយយើងទៅនៅជាមួយ " ជុងហ្គុក រៀបរាប់ពីរឿងកុមារភាព ពេលកំពុងតែជូតខ្លួនអោយរាងតូច នាយនិយាយទាំងញញឹម ញញឹមទាំងតឹងទ្រូងស្ទើរបែក ។

✨ JKប្រាថ្នា 💜Where stories live. Discover now