❤️ JK ប្រាថ្នា ✨

2.3K 233 12
                                    

Episode 16 : នេះជាការដាក់ទោស....
[ Warning 18+ ]

  " អ្នកណាធ្វើអោយយំហ្ហឹម?" សំឡេងសួរដោយស្រទន់បន្លឺឡើង បាតដៃទាំងពីរក៏លើកជូតទឹកភ្នែកនៅលើថ្ពាល់របស់រាងតូចដែលនៅក្នុងរង្វង់ដៃ ។

  " អេក ហ្ហឹកៗ ហ្ហឺៗ " ថេយ៉ុង ឱបមនុស្សប្លែកមុខហើយយំខ្លាំងៗតាមអារម្មណ៍ដែលឈឺចុកអួលនឹងចង់បញ្ចេញមកខាងក្រៅ ។ មិនខ្វល់ថាអ្នកដែលឱបជាអ្នកណានោះទេ សុំត្រឹមមានស្មាមួយអោយគេខ្ចីផ្អែកបង្ហូរទឹកភ្នែកបញ្ចេញភាពឈឺចាប់ចេញពីក្នុងទ្រូងមួយពេលសិនចុះគឺបានហើយ ។

  " ហ្ហឹមម៎ យំអោយអស់មកណា " ហ្គីម លើកដៃអង្អែលខ្នងរាងតូចស្រាលៗដោយការលួងលោមមុននឹងក្រសោបកាយ ថេយ៉ុង ពេញដៃ នាយស្ម័គ្រចិត្តអោយស្មាផ្អែកជានិច្ចសម្រាប់ ថេយ៉ុង ។ មុននេះគេគ្រាន់តែគេងមិនលក់ចង់ចេញមកដើរលេងនៅខាងក្រៅតែក៏សំណាងល្អបំផុតដែលជួបនឹង ថេយ៉ុង នៅទីនេះហើយវាជាអោកាសល្អក្នុងការល្បួងលួងលោមអោយ ថេយ៉ុង ត្រឡប់ទៅវិញផងដែរ ។

  " ហ្ហឹកៗ ហ្ហឺៗ ហ្ហក់ៗ " ថេយ៉ុង ស្រែកយំខ្លាំងៗហូរទឹកភ្នែកឡើងជោគអាវរបស់ ហ្គីម ហើយដោយសឆរតែគេខំយំពេកឡើងស្ងួតបំពង់.កក្អកខេះៗមកខាងក្រៅចង់ដាច់ខ្យល់ទៅហើយតែនៅតែខំប្រឹងយំទៀតព្រោះទឹកភ្នែកវាហូរមកមិនឈប់សោះ ។

  " បានហើយ ឈប់យំទៅណា " ហ្គីម ទាញរាងតូចចេញពីការអោបព្រមទាំងជូតទឹកភ្នែកអោយម្តងទៀត ។ ឃើញ ថេយ៉ុង យំឡើងហើមភ្នែកស្កុលបែបនេះនាយក៏មានអារម្មណ៍ថាពិបាកចិត្តឈឺទ្រូងខាងឆ្វេងណាស់ដែរ ។

  " ហ្ហឹកៗ "

  " កុំយំអីណា ចាំខ្ញុំនាំ ថេយ៍ ចេញពីទីនេះណា " ហ្គីម និយាយព្រមទាំងចាប់ដៃស្រឡូនទាំងសងខាងរបស់ ថេយ៉ុង ។ ប៉ុន្តែរាងតូចដែលកំពុងយំសស្រាក់គ្រវីក្បាលបដិសេធ គេខឹងនិង ជុងហ្គុក ពិតមែនទើបរត់ចេញមកប៉ុន្តែគេក៏មិនអាចរស់នៅដោយអត់ឬឃ្លាតឆ្ងាយពី ជុងហ្គុក បានដែរ ។

  " ហេតុអ្វី ? នេះ ថេយ៍ ចង់នៅក្បែរគេទៀតហ្ហេស៎ ? ទាំងដែរគេ--- "

  " យើងវាយ៉ាងម៉េច  ?? " នៅសុខៗសម្លេងគ្រលរធំបង្ហាញពីភាពមិនពេញចិត្តបន្លឺឡើងពីក្រោយខ្នង ថេយ៉ុង ហើយក៏ជាសម្លេងដែល ថេយ៉ុង ស្គាល់ច្បាស់ដូចគ្នា ។

✨ JKប្រាថ្នា 💜Where stories live. Discover now