📍 JK ប្រាថ្នា 📍

2.9K 283 4
                                    

Episode 9 : ឯងជាក្តីសុខរបស់យើង...

ក្រោយពីសង្គ្រាមស្នេហ៍បានបញ្ចប់កាយតូចតូចស្តើងរបស់ Taehyung ក៏ត្រូវគេងផ្កាប់មុខនឹងខ្នើយទាំងអស់កម្លាំងពីខ្លួនរលីង ភ្នែកទោទន់តាមរាងកាយក៏លង់លក់ទៅដោយមិនដឹងខ្លួន ។

Jungkook ទាញអោយ Taehyung គេងអោយបានស្រួលបួលជាងមុន ដៃមាំទាំសុតតែសាច់ដុំនិងមានសសៃលើកមកអង្អែលលើថ្ពាល់របស់រាងតូចស្រាលៗ ស្របជាមួយនឹងគំនិតដែលឡេចឡើងមកក្នុងខួរក្បាលជាខ្សែរ ។

* ឯងសម្លាប់មនុស្សច្រើនយ៉ាងនេះ គង់តែមានថ្ងៃដែលឈាមស្រែកស្បែកហៅ ពួកគេនឹងធ្វើអោយឯងវិនាសនៅថ្ងៃណាមួយមិនខាន Joen Jungkook *

« Joen Jungkook គ្មានថ្ងៃនោះឡើយ » នាយនិយាយដោយសង្កត់ធ្មេញរហូតដល់ចេញសសៃឡើងក្រហមលើគ្រាប់ភ្នែកក្រោយគិតដល់សម្តីមួយនោះ ។

Jungkook ទាញកន្សែងមករុំល្វែងខាងក្រោមមុននឹងក្រោកទៅឈរនៅក្បែរបង្អួចកញ្ចក់សម្លឹងមើលទៅសួនផ្កាដែលស្ថិតនៅក្រោមភាពងងឹត វាប្រៀបដូចជា Taehyung អញ្ចឹងដែលស្ថិតក្រោមការគ្រប់គ្រងនិងមើលថែទាំពីគេដែលជាមនុស្សដែលរស់នៅពិភពនោះគឺសុភាពបុរសនិងជាសាតានក្រោមស្រោមមុខតែមួយ ។

[ SKIP ]

ព្រឹកថ្ងៃថ្មីឈាងចូលមកដល់ដូចថ្ងៃម្សិលមិញ Taehyung ភ្ញោចត្របកភ្នែកតិចៗដើម្បីផ្សាំនិងពន្លឺថ្ងៃ នាយតូចក្រោកអង្គយទាំងសំឡេងថ្ងូររង៉ូវៗដែលចេញពីភាពចុករោយ និងឈឺចាប់ត្រង់ចន្លោះភ្លោះមានអារម្មណ៍ថាចុកស្ពឹកស្រពន់ខ្លាំងណាស់ ។

តុកៗ៚

« អ្នកប្រុស Tae ចៅហ្វាយអោយមកតាមអ្នកប្រុសទៅខាងក្រោម » អ្នកបម្រើនៅក្នុងវិមានមួយនេះគោះទ្វាបន្ទប់របស់ Taehyung ព្រមទាំងស្រែកប្រាប់ដោយសំឡេងល្មមពីខាងក្រៅ ព្រោះពួកទាសករដែលមានឋានៈតូចទាបគ្មានសិទ្ធិចូលបន្ទប់ចៅហ្វាយឡើយទើបបានត្រឹមតែស្រែកប្រាប់និងរងចាំនៅខាងក្រៅ ។

« បន្តិចទៀតខ្ញុំនិងចុះទៅហើយ » នាយតូចស្រែកតបវិញមុននឹងឈានជើងស.ស្រឡូនដើរយឺតៗដោយលំបាកចូលក្នុងបន្ទប់ទឹកហើយទើបរៀបចំខ្លួនចុះមកខាងក្រោមដោយមានរាងក្រាស់អង្គយលើតុបាយចាំគេរួចជាស្រាច់ ។

✨ JKប្រាថ្នា 💜Where stories live. Discover now