🖤 Jungkook ប្រាថ្នា ✨

Start from the beginning
                                        

  ផ្លូវទៅបន្ទប់ងងឹតគ្មានភ្លើងគ្រប់គ្រាន់ ក្លិនឈាមដែលឆ្អាបឆ្អេះក៏សាយភាយពេញច្រមុះសឹងតែធ្វើអោយ ថេយ៉ុង ត្រូវក្អួតចង្អោរភ្លាមៗប៉ន្តែ ជុងហ្គុក និងអ្នកផ្សេងទៀតហាក់ដូចជាធម្មតាគ្មានអ្វីទាល់តែសោះ ។

  « លោកម្ចាស់ » រាងតូចដើរមកក្រោយខ្នងរបស់ ជុងហ្គុក ក្រោយពេលដែល គ្រីស បើកទ្វារបន្ទប់ ក្លិនឈួលឆ្អាបឆ្អេះព្រមទាំងក្លិនឈាមធ្វើអោយ ថេយ៉ុង រកកលចង់ក្អួតលើសដើម ។

   « ហ្ហឹកកក៎ៗ » សំឡេងយំអណ្តឺតអណ្តកដោយភាពវេទនា រាងកាយត្រូវគេរុំដោយក្រណាត់.ស បង្ហាញអោយឃើញឈាមដែលប្រឡាក់ជាប់នឹងក្រណាត់យ៉ាងច្បាស់ពេញភ្នែកទាំងគូររបស់ ថេយ៉ុង អារម្មណ៍ដែលអាណិតអាសូរក៏ច្រាសច្រាលឡើងមកភ្លាមៗ ។

  « នេះគឺ--- »

  « អ្នកដែលរុញឯង ... ស្តេឡា » គ្រាន់តែ ជុងហ្គុក ប្រាប់ឈ្មោះនៃម្ចាស់រាងកាយដ៏គួរអោយអាណិតហើយ ថេយ៉ុង ក៏លើកដៃខ្ទប់មាត់ដោយការភ្ញាក់ផ្អើលនឹងស្មានមិនដល់ ។

  រាងតូចបើកភ្នែកធំៗសម្លឹងមើលទៅ ស្តេឡា ដែលធ្លាប់តែស្រស់ស្អាត បែរជាត្រូវមកទទួលទារុណកម្មដែលសែនឈឺចាប់នេះទៅវិញ ។

  មែនហើយ ជុងហ្គុក មិនបានបាញ់សម្លាប់នាងនៅថ្ងៃនោះប៉ន្តែគេបញ្ជាអោង អូហ្វ និង យូថា ជាអ្នកចាត់ការ ។ រយៈពេលដែល ថេយ៉ុង សន្លប់នៅមន្ទីពេទ្យ នាងក៏ត្រូវគេរុញទម្លាក់ពីលើកាំជណ្តើររាល់ថ្ងៃដូចដែលនាងបានរុញ ថេយ៉ុង អ៊ីចឹង ។ នាងវេទនាជាងស្លាប់ទៅទៀត ពេលដែលធ្លាក់ពីលើកាំជណ្តើរជាច្រើនដងទើបយល់ថាអ្នកដែលនាងរុញនោះឈឺចាប់ប៉ុណ្ណាហើយទោះជានាងធ្លាក់សល់តែដង្ហើមចង្រិតក៏គ្មានអ្នកណាខ្វល់ខ្វាយយកនាងទៅពេទ្យ ។ ត្រូវទម្លាក់រាល់ថ្ងៃ ទម្លាក់អោយសល់តែដង្ហើមចង្រិតតែមិនដាច់ខ្យល់ស្លាប់ ។ នាងមិនគិតថាជីវិតដែលរស់នៅសុខស្រួលមានអ្នកបម្រើឆ្វេងស្តាំចាំផ្គាប់ផ្គន់ត្រូវមកជួបរឿងទាំងនេះឡើយ ។

  " យើងមិនសម្លាប់ ព្រោះចង់អោយឯងដាក់ទោសនាងដោយខ្លួនឯង "

  " លោកម្ចាស់ដោះលែងអ្នកនាង ស្តេឡា ទៅ " ជុងហ្គុក ជ្រួញចញ្ចើមខ្មៅក្រឹបចូលគ្នានាយអោនមើលមិខរាងតូចទាំងហួសចិត្ត សេ្តឡា ស្ទើរតែសម្លាប់គេទៅហើយនៅអាណិតគេទៀតឬ ?

✨ JKប្រាថ្នា 💜Where stories live. Discover now