ពេលដែល ជុងហ្គុក ចេញទៅបាត់ត្របកភ្នែកដែលបិតពេញមួយសប្តាហ៍ក៏បើកទទួលពន្លឺថ្ងៃម្តងទៀត ។
" ហ្ហឹមម~~~ " សំឡេងគ្រហឹមចេញពីដើម.កស្របពេលដែរកែវភ្នែកទាំងគូរក៏ព្យាយាមបើកសម្លឹងមើលមុខមនុស្សដែលឈរនៅខាងមុខខ្លួនដោយមានស្នាមញញឹម ។
" បង គ្រីស " សំឡេងស្អកៗបន្លឺឡើងព្រោះបំពង់.កវាស្ងួតទើបពិបាកក្នុងការនិយាយ ។
" អ្នកប្រុស ដឹងខ្លួនហើយហ្ហេស៎? "
ក្រាកកកក៎៚
" ថេយ៍~~~ " សំឡេងបើកទ្វារមកកាត់ចង្វាក់ ជុងហ្គុក ទម្លាក់ដបទឹកចោលហើយរត់មកអោបរាងតូចដែលអង្គុយលើគ្រែដោយក្តីរំភើបនិងនឹករលឹកជាពន់ពេក ។
" លោកម្ចាស់ " ថេយ៉ុងហៅឈ្មោះរាងក្រាស់រួចលើកដៃអោបនាយវិញ មានអារម្មណ៍ថាដូចជានឹកខ្លាំងណាស់ប្រៀបដូចជាបែកគ្នារាប់ឆ្នាំអ៊ីចឹង ។
" យើងនឹកឯងខ្លាំងណាស់ដឹងទេ ? សឺតៗ " នាយដកខ្លួនចេញពីការអោបមុននឹងចាប់ក្រសោបមុខរាងតូចថើបខ្សឺតៗ ថើបតាមដែលចិត្តនឹក នឹកសំឡេង នឹកកាយវិការ ។ គ្រីស ដែលឈរយាម ថេយ៉ុង មុននេះក៏ញញឹមពព្រាយដែលឃើញបែបនេះ គេសប្បាយចិត្តដែលឃើញចៅហ្វាយសប្បាយចិត្តនិងញញឹមវិញដូចគ្នា មុននឹងបើកទ្វារចេញទុកពេលវេលាអោយចៅហ្វាយ ។
" លោកម្ចាស់ ខ្ញុំឈឺ ... " រាងតូច បង្ហើបសំឡេងស្រាលៗពេលដែលដៃរាងក្រាស់ប៉ះចំក្បាលរបស់គេដែលជាកន្លែងត្រូវរបួស ។
" ហ្ហឹម...ចាំយើងទៅហៅគ្រូពេទ្យសិនណា " នាយថើបថ្ងាស់រាងតូចមួយដង្ហើមទៀតមុននឹងប្រញាប់ទៅហៅគ្រូពេទ្យ ។ ថេយ៉ុង ធ្មេចភ្នែកតិចៗ ព្រោះស្រាប់តែមានធារម្មណ៍ថាឈឺក្បាលខ្ទោកៗ កែវភ្នែកក៏រេចំកូនកាំបិតចិតផ្លែឈើនៅលើតុរូបភាពព្រាលៗជាច្រើកក៏ហោះចូលមកក្នុងខួរក្បាលរបស់គេមិនឈប់ ។
" អូយយយ~~~"
ក្រាកកក៎៚
ជុងហ្គុក បើកទ្វារចូលមកជាមួយនិងគ្រូពេទ្យ ។ គ្រូពេទ្យក៏ដើរទៅពិនិត្យមើលស្ថានភាពរបស់ ថេយ៉ុង និងសួរនាំខ្លះៗខ្លាចគេអាចប៉ះពាល់ទង្កិចនៅកន្លែងណាមួយ ។ ងើយក្រោយពីពិនិត្យនឹងចាក់ថ្នាំអោយ ថេយ៉ុង បានស្បើយនៃការឈឺក្បាលហើយគ្រូពេទ្យក៏ត្រឡប់ទៅវិញ ។ យ៉ាងណា ថេយ៉ុង ក៏ផុតគ្រោះថ្នាក់ហើយប៉ុន្តែខាងមន្ទីពេទ្យគ្រាន់តែចង់តាមដានអោយបានច្បាស់ជាងនេះទើបត្រូវអោយគេសម្រាកនៅទីនេះ ២ ៣ ថ្ងៃទៀត ។
" ឃ្លានទេចាំយើងអោយ គ្រីស ទៅទិញបរបមកអោយ "
" អឹមម៎~~~" ថេយ៉ុង ងក់ក្បាលតិចៗទើប ជុងហ្គុក ខលទៅ គ្រីស អោយទិញបរបមកអោយ ថេយ៉ុង ។
" លោកម្ចាស់ហេតុអ្វីស្គមបែបនេះ ?" ក្រោយរាងក្រាស់ទុកទូរស័ព្ធវិញ ថេយ៉ុង ក៏សួរហើយលើកដៃអង្អែលថ្គាមនាយទៀត ។
" គ្មានឯងចាំនៅយកចិត្តទុក្ខដាក់ គ្មានអ្នកណាមកចាំខ្វល់ខ្វាយពីយើងទេ " នាយនិយាយទាំងយកដៃស្រឡូនមកប៉ះមុខគេ ។
" ខ្ញុំធ្វើអោយលោកម្ចាស់ពិបាកហើយ "
" មកពីយើងមើលថែឯងមិនបានល្អ ទើបឯងត្រូវមកឈឺខ្លួនបែបនេះ "
" មិនមែនកំហុសលោកម្ចាស់ទេ កុំបន្ទោសខ្លួនឯងអី
យ៉ាងណាក៏រឿងកន្លងហួសទៅហើយកុំគិតវាអី "
" ហ្ហឹម...ឯងល្អខ្លាំងណាស់ ថេយ៉ុង ដឹងទេ ? " នាយលើកដៃអង្អែលថ្ពាល់របស់ ថេយ៉ុង ស្រាលៗបែបនេះហើយទើបគេស្រឡាញ់ ថេយ៉ុង ដកចិត្តមិនរួចនោះ ។ ប៉ុន្តែទោះជាយ៉ាងណាក៏គេនៅតែបន្ទោសខ្លួនឯងដែរ ព្រោះគេជាដើមហេតុអូសអោយ ថេយ៉ុង មកពាក់ព័ន្ធតែមកពីក្តីស្រឡាញ់តែប៉ុណ្ណោះ ។
ក្តីស្រឡាញ់បានបាំងភ្នែកគេ លែងអោយឃើញអ្វីក្រៅពីរឿងតែម្យ៉ាងគត់ គឺរកមធ្យោបាយអោយ ថេយ៉ុង បានមកនៅក្បែរ មិនថាត្រូវប៉ះពាល់ដល់ជីវិតអ្នកណាក៏ដោយចុះ ។ វាដូចជាពាក្យគេថាមិនខុសមែនគឺស្នេហារធ្វើអោយមនុស្សខ្វាក់ភ្នែកនិងធ្វើបានគ្រប់យ៉ាង ទោះបីជាដឹងថាផ្លូវដែលរើសមិនល្អក៏ដោយ ក៏មិនរុញរាក្នុងការធ្វើដែរ ។ តែក៏ល្អហើយណាដែលពេលនេះ ថេយ៉ុង បានដឹងខ្លួនរួចហើយរឿងគ្រប់យ៉ាងក៏វាប្រសើរឡើងដូចគ្នា ។
ក្រោយពីបញ្ចុកបរបអោយ ថេយ៉ុង រួចហើយ ជុងហ្គុក ក៏រុញរទេះនាំ ថេយ៉ុង មកស្រូបយកខ្យល់អាកាសនៅខាងក្រៅអោយស្រឡះមុខស្រឡះមាត់ខ្លះ ។
" ហ្ហឹមម៎~~~ " ថេយ៉ុង យកដៃក្រសោបរាងកាយពេលមកដល់ខាងក្រៅក៏ត្រូវខ្យល់ធ្វើអោយរងារព្រោះនៅលើរាងកាយគេមានត្រឹមតែខោអាវអ្នកជម្ងឺតែប៉ុណ្ណោះ ។
" កក់ក្តៅទេ ? " រាងក្រាស់សួរស្របពេលដែលដៃមាំរបស់ខ្លួនលូកក្រសោបផ្តល់ភាពកក់ក្តៅអោយរាតូពីខាងក្រោយ ។ មុខរបស់គេក៏ទម្លាក់លើស្មារបស់ ថេយ៉ុង នៅឆ្លៀតថើបថ្ពាល់រាងតូមិនឈប់ទៀត ។
" កក់ក្តៅណាស់ កក់ក្តៅគ្រប់ពេលដែលមានលោកម្ចាស់នៅក្បែរនឹងអោបខ្ញុំបែបនេះ "
To be Continue 🙆🏻♀️❤️
KAMU SEDANG MEMBACA
✨ JKប្រាថ្នា 💜
Romansa" អ្វីដែលយើងប្រាថ្នាគឺត្រូវតែបាន " ជុងហ្គុក ចនជុងហ្គុក / គីមថេយ៉ុង
💙 JKប្រាថ្នា ✨
Mulai dari awal
