💙 JKប្រាថ្នា ✨

Start from the beginning
                                        

  " កាលនោះយើងមិនប្រាប់ឈ្មោះរបស់យើងទៅឯងទាល់តែសោះ•••ហ្ហឹមម៎ ព្រោះយើងគ្មានឈ្មោះគ្មានត្រកូលដូចជាពេលនេះឡើយកាលនោះយើងត្រឹមតែជាក្មេងសុំទានដែលកខ្វក់ធុំក្លិនឆ្អាបឆ្អេះគ្មានអ្នកណាចង់និយាយរាប់រកទេ " និយាយដល់ត្រឹមនេះទ្រូងនាយក៏កាន់តែតឹងលើសដើម រូបភាពដែលគេត្រូវក្មេងដទៃវាយ ទាត់ធាក់ ក៏លេចផុសចេញមកលងបន្លាចគេគេម្តងទៀត ។

  " ប៉ុន្តែ---ប៉ុន្តែឯងបែរជាមិនស្អប់យើងនៅហៅយើងអោយទៅនៅជាមួយទៀត ហ្ហិក វាជាមូលហេតុដែលយើងស្រឡាញ់ឯង " នាយទុកកូនកន្សែងនិងចានទឹកទៅម្ខាងមុននឹងដាក់ខ្លួនអង្គុយលើកៅអីជិតរាងតូចហើយលើកដៃស្រឡូនជាប់សឺរ៉ូមនោះមកថើបមួយខ្សឺតយ៉ាងវែងទើបលើកមកផ្អឹបជាប់នឹងថ្ពាល់ដែលមានទឹកសំណើមដាមជាប់ថ្ពាល់របស់ខ្លួន ។

  " បេះដូងយើងគ្មានអ្នកណាក្រៅពីឯងតាំងពីយើងនៅក្មេងម្លេះ ហ្ហឹមម៎  យើងត្រូវគេយកទៅចឹញ្ចឹមជាប៉ារបស់ ស្តេឡា គាត់បង្រៀនយើងគ្រប់បែបយ៉ាងក្នុងសង្គមងងឹតគឺដើម្បីស្នងបន្តពីគាត់ ឯងដឹងទេ គាត់មិនបានស្រឡាញ់អាណិតយើងនោះទេប៉ុន្តែគាត់គ្រាន់តែចង់អោយមានអ្នកស្នងដំណែងរបស់គាត់ រស់នៅក្នុងសង្គមងងឹតវាមិនងាយស្រួលនៅទេ ត្រូវគេតាមសម្លាប់ ប្រថុយជីវិតគ្រប់ពេល " វាជាមូលហេតុដែលលោកចន ជ្រើសរើសយកគេ មិនអោយកូនស្រីបង្កើតជាអ្នកកាន់កាប់ព្រោះបើ ជុងហ្គុក ត្រូវគេសម្លាប់គាត់ក៏មិនបានសោកស្តាយអ្វី ព្រោះនាយមិនមែនជាសាច់ឈមបង្កើតគាត់នោះទេ ។ ថា ជុងហ្គុក ទៅអាត្មានិយមចង់បាន ថេយ៉ុង មកនៅក្បែរប៉ុន្តែលោក ចន គាត់សុខចិត្តយកជីវិតរបស់អ្នកដទៃមកធ្វើជាខែលបាំងកូនគាត់ទៅវិញហើយពាក្យដែល ជុងហ្គុក ត្រូវធ្វើនោះគឺ "សងគុណ" គាត់ចឹញ្ចឹមព្រោះចង់បានផលតបស្នងមិនមែនដោយក្តីស្រឡាញ់ឬអាណិតអ្វីនោះទេ ។

  " ហ្ហឹមមម៎ ... មាត់របស់ឯងស្ងួតណាស់ ចាំយើងទៅយកទឹកមកអោយណា " ថាហើយ ជុងហ្គុក ក៏ដើរទៅខាងក្រៅបាត់ព្រោះទឹកនៅក្នុងបន្ទប់អស់បាត់ទៅហើយ អ៊ីចឹងគេមានតែទិញថ្មីនិងឯងដោយប្រើ គ្រីស មកចាំមើលវិញហើយណាមួយនាយក៏ត្រូវទៅទិញរបស់ថែមដូចគ្នា ។

✨ JKប្រាថ្នា 💜Where stories live. Discover now