ភាគទី43: ប្រច័ណ្ឌ🔞

413 11 0
                                    

ជុងគុកនឹងថេយ៉ុងនាំគ្នាដើរលេងនៅផ្សាររាត្រី ដែលនៅទីនេះ មនុស្សម្នាជាច្រើននាំគ្នាមកដើរកំសាន្តលំហែអារម្មណ៍ដូចជាពួកគេដែរ។ អ្វីដែលកាន់តែពិសេស គឺភាគច្រើនសុទ្ធតែជាគូរ ស្នហ៍ទាំងអស់ ដែលពួកគេដើរបណ្តើរកាន់ដៃគ្នាយ៉ាងស្និទ្ធស្នាល។

«ថេយ៍អូនចង់ញាំស្ករសំឡី»
ក្រឡេកឃើញកូនតូបមួយគេលក់ស្ករសំឡីយ៉ាងច្រើន ដែលមើលទៅគួរឲ្យចង់ញាំទាំង អស់។

«ញាំមិនបានទេ វាផ្អែមធ្វើឲ្យអូនក្អកក៏ថាបាន»
របស់ដែលផ្អែមខ្លាំង បើញាំហើយអាចប៉ះពាល់ដល់សុខភាព បើរាងតូចញាំវាហើយអាចធ្វើឲ្យមិនស្រួលខ្លួនបាន។

«គេញាំតែតិចក៏បាន ណា...អូនចង់ញាំវា បងកុំចិត្តអាក្រក់ដាក់អូនពេក ប្រយ័ត្នទៅវិញអត់លិឍ»មុនដំបូងចង់ធ្វើរឹកដាក់នាយបន្តិច តែភ្នែកនាយសម្លឹងមើលមកផ្តាច់ការពេក ទើបគេមាន តែយករឿងនៅលើគ្រែមកគម្រាមនាយ។

«ហ៊ើយ...! ក៏បាន ទៅវិញអូនឯងចាំមើលចុះ»
ដោយខ្លាចអត់លិឍ គេមានតែសុខចិត្តធ្វើតាមរាងតូច ឃាត់គេឲ្យធ្វើអ្វីផ្សេងគេធ្វើបាន តែបើផ្តាច់របបយប់នោះ គេធ្វើមិនបានទេ។

«ហិហិ តោះទៅ»
រាងតូចសើចទាំងសប្បាយចិត្ត ទើបឱបដើមដៃរបស់នាយសំដៅទៅតូបលក់ស្ករសំឡីនោះ។ ពេលទិញបានហើយ គេក៏ដើរទៅមុខបន្តទៀត តែសំណាងល្អ ដែលដើរសុខៗជុងគុកក៏ក្រឡេកឃើញមិត្តរបស់គេ។

«ជីមីន!»
ជុងគុកប្រលែងដៃរបស់ថេយ៉ុងចេញ ដោយគេរត់ទៅឱបជីមីនយ៉ាងលឿន ដែលធ្វើឲ្យអ្នកឈរនៅម្តុំនោះក្តៅឆេវមួយរំពេច។

«នឹកឯងណាស់ ខានជួបឯងយូរហើយ ឯងមកដើរលេងទីនេះដែរមែនទេ?»

«យើងមកទីនេះព្រឹកមិញ ជួនជាសង្សាររបស់យើងគេទំនេរ ទើបគេបបួលយើងមកដើរលេងបន្តិចទៅ»ជីមីនប្រលែងមិត្តចេញពីការឱបវិញ ខ្លាចថាសង្សាររបស់ខ្លួនប្រច័ណ្ឌ។

«នេះសង្សាររបស់យើង ឯងប្រហែលមិនដែលស្គាល់គាត់ពីមុនទេ គាត់ទើបតែមកពីបរទេស យើងប្រាប់ឯងតែឈ្មោះគាត់ នេះគឺជុងគុក គេជាមិត្តតាំងពីតូចរបស់អូន»ជីមីនណែនាំស៊ូហ្គាប្រាប់ទៅជុងគុក ហើយគេក៏មិនភ្លេចណែនាំមិត្តរបស់ខ្លួនទៅកាន់នាយដែរ ខ្លាចថានាយប្រច័ណ្ឌគេខុសរឿង ទើបបកស្រាយឲ្យនាយយល់ឲ្យ ហើយ។

💍គូរដណ្តឹង💍 (ចប់) Where stories live. Discover now