ភាគទី24: យល់ចិត្ត

477 28 0
                                    

   ថ្ងៃថ្មី៚

  «ថេយ៍ហើយឬនៅ? ពួកយើងយឺតម៉ោងទៅសាលាហើយ»ជុងគុកដែលក្រោកឡើងមុននាយ ហើយក៏ស្លៀកពាក់រួចរាល់មុននាយ ដោយគេកំពុង តែស្រែកតឿននាយដើម្បីរហ័សទៅសាលាជាមួយគ្នា នេះពួកគេចង់យឺតម៉ោងទៅសាលាហើយ។

  «ហើយៗ តោះទៅ»
  ថេយ៉ុងចេញពីបន្ទប់ទឹក ដោយអាវពាក់ក៏មិនបានស្រួល រីឯក្រវ៉ាត់កក៏មិនទាន់ចង់រៀបរយល្អដែរ។

«មើលចុះ! រញ៉េរញ៉ៃណាស់ ចាំអូនចងឲ្យបង ឱនចុះតិចមក»នាយក៏ព្រមឱនតាមរាងតូចប្រាប់ ដោយរាងតូចក៏ចងក្រវ៉ាត់កឲ្យនាយដោយយក ចិត្តទុកដាក់។

  ន ចំណែកឯថេយ៉ុងវិញ គេសម្លឹងមើលមុខតូចមូលដូចពងក្រពើរនោះយ៉ាងឈ្លក់រង្វេង រោម ភ្នែកងរដូចមនុស្សស្រី ថ្ពាល់ពងទន់ល្មើយគួរឲ្យចង់ខាំបបូរមាត់ក្រហមព្រឿងៗដូចគេលាបក្រែម ឃើញហើយពិតជាចង់បឺតជញ្ជក់សម្បើមណាស់។

«រួចហើយ»

«អ្អឹមម!»
គ្រាន់តែឮរាងតូចថារួចហើយ គេក៏ក្រសោបចង្កេះរាងតូចឲ្យមកជិតខ្លួន ដោយទម្លាក់បបូរមាត់ក្រាស់របស់គេលើបបូរមាត់រាងតូច។

  «បានហើយ តោះទៅ»
ជុងគុករុញទ្រូងរបស់នាយចេញ ដោយថ្ពាល់ក៏ក្រហមមិនឈប់ គេអៀននឹងនាយដែលគិតតែសម្លឹងមើលមុខគេពេកនឹងណា។

  «តោះ!»
ថេយ៉ុងចាប់ដៃរាងតូចស្រាក់ចូលគ្នា ហើយពួក គេក៏បណ្តើរគ្នាចាកចេញពីខនដូរដោយស្នាម ញញឹមទាំងពីរនាក់។

   រឿងដែលកើតឡើងយប់មិញ បានធ្វើឲ្យជុងគុកភ្លេចរឿងរ៉ាវដែលនាយធ្លាប់ធ្វើអ្វីមកលើគេទាំង អស់សំខាន់គេនឹងនាយកំពុងតែមានក្តីសុខជា មួយគ្នា ដោយក្តីសុខមួយនេះ គេមិនដែលធ្លាប់មានវាពីមុនមកឡើយ ពេលនេះគេបានទទួលក្តីស្រឡាញ់ពីនាយហើយ ការយកចិត្តទុកដាក់លើគេ មើលថែគេកន្លងមកនេះ បង្ហាញថានាយក៏មានចិត្តមកលើគេដូចគ្នា។

   #Skip

   មកដល់សាលា ពួកគេក៏បំបែកគ្នាទៅថ្នាក់រៀង ខ្លួន តែមុននឹងទៅ ថេយ៉ុងក៏មិនភ្លេចទាញរាងតូចយកមកថើបសិនដែរ ហើយពួកគេក៏បំបែកគ្នាទៅថ្នាក់រៀងខ្លួនបន្ទាប់ពីនិយាយលាគ្នារួចរាល់ហើយ។

💍គូរដណ្តឹង💍 (ចប់) Nơi câu chuyện tồn tại. Hãy khám phá bây giờ