ភាគទី27: រៀបរាប់រឿងឈឺចាប់

369 27 0
                                    


«សិស្សច្បង! សិស្សច្បងមិនអាចអុកឡុកផ្ទះខ្ញុំបានទេ បើសិស្សច្បងមិនចេញទៅទេ ខ្ញុំនឹងប្តឹងប៉ូលីសពិតមែនហើយ»លីងឈីព្យាយាមដើរតាមគេពីក្រោយ ពេលនេះថេយ៉ុងកំពុងតែដើរមើលជុំវិញផ្ទះរបស់គេហើយ។

«ជុងគុក! បងដឹងថាអូននៅក្នុងបន្ទប់នេះ ឆាប់បើកទ្វារឲ្យបងភ្លាម ជុងគុក! បើកទ្វារ!»

តុក តុក តុក

ថេយ៉ុងមិនខ្វល់ពីការស្រែកឃាត់របស់នាង អ្វីដែលគេចង់ជួបបំផុត គឺត្រូវការនិយាយជាមួយជុងគុកតែប៉ុណ្ណោះ អ្នកណាដែលមិនពាក់ព័ន្ធជាមួយគេ គេមិនខ្វល់នោះទេ។

ក្រាក៚

«លីងឈី! ឯងទៅសម្រាកទៅ យើងនឹងនិយាយជាមួយគេដោយខ្លួនឯង»ដោយទ្រាំនឹងសម្លេងរបស់នាយមិនបាន គេក៏សម្រេចចិត្តចេញមកនិយាយជាមួយនាយ ដើម្បីឲ្យដឹងរឿងកាន់តែច្បាស់ នឹងនិយាយគ្នាឲ្យដាច់ស្រេចតែម្តង។

«អូខេ! បើមានអ្វីមិនស្រួល ត្រូវប្រាប់យើងឮទេ យើងនឹងមកជួយឯង»ជុងគុកងួកក្បាល ទើបនាងចាកចេញទៅបន្ទប់គេងរបស់នាង តែក៏មិនភ្លេចលួចស្តាប់តាមមាត់ទ្វារដែរ។

«ជុងគុកគឺបង-»

ផ្លាច់៚

និយាយមិនទាន់ទាំងចប់ស្រួលប្រួលផង ថេយ៉ុងក៏បានស៊ីមួយកំផ្លៀងដោយស្នាដៃរាងតូចទះមួយទំហឹងឈឺគួរសម។

«ចេញពីទីនេះទៅ យ៉ាងណាខ្ញុំគ្មានថ្ងៃជឿពាក្យសម្តីរបស់លោកនិយាយទៀតដែរ លោកធ្វើឲ្យខ្ញុំឈឺចាប់មកគ្រប់គ្រាន់ហើយ ដល់ពេលដែលខ្ញុំគួរតែមានសេរីភាពពីការបោកប្រាស់ក្តីស្រឡាញ់ដូចជាលោកបានហើយថេយ៉ុង»រាងតូចនិយាយ ទៅកាន់នាយទាំងដំណក់ទឹកភ្នែក តែបង្គប់ដោយការឈឺចាប់កប់នៅក្នុងទ្រូង រឿងរវាងគេទាំងពីរ គ្មានពាក្យថាបកក្រោយឡើយ គឺត្រូវតែដើរទៅមុខ ដោយមានឈ្មោះជាមនុស្សមិនដែលធ្លាប់ស្គាល់គ្នាតែប៉ុណ្ណោះ។

«អូនស្តាប់បងបកស្រាយសិនបានទេ? បងសុំឱកាសអូនតែ10នាទីដើម្បីបកស្រាយការពិតក៏ បានដែរ»ដោយអស់ជម្រើស គេមានតែសុំឱកាសជាលើកចុងក្រោយ ពេលនេះរាងតូចកំពុងតែចិត្តក្តៅ ចង់គេនិយាយយ៉ាងណា ប្រហែលជារាងតូចមិនជឿគេនិយាយឡើយ។

💍គូរដណ្តឹង💍 (ចប់) Where stories live. Discover now