ភាគទី6: យកចិត្ត

535 38 0
                                    

    ពេលវេលាថ្ងៃថ្មីបានឈានមកដល់។ ពន្លឺនៃពណ៌ទឹកក្រូចបានរះបំភ្លឺដល់ភព ផែនដីដែលមានមនុស្សរស់នៅជាច្រើនរាប់មិនអស់។ សត្វ ស្លាបតូចធំហោះហើរលើអាកាសបង្កើតបរិយា កាសធ្វើឲ្យស្រស់ស្អាតក្រៃលែង។ សម្លេងស្រែក ច្រៀងរបស់ពួកវា ប្រៀបដូចជាតន្ត្រីដែលស្លាប់ហើយអាចរំសាយអារម្មណ៍ឲ្យស្រស់ស្រាយងាយបំផុត។
    ថ្ងៃនេះថេយ៉ុងបានក្រោកតាំងពីប្រលឹមអុលដើម្បីធ្វើអាហារលួងចិត្តគូរដណ្តឹងរបស់ខ្លួន។ ដោយសារតែយប់មិញគេធ្វើខុស ជ្រុលស្រែកស្តីថាឲ្យរាងតូចទាំងមិនបានគិត ទើបគេធ្វើអាហារមួយនេះដើម្បីចង់លុបលាងទោសកំហុសដែលគេធ្វើខុសទៅលើរាងតូច។
  ក្រាក..!!!!
   សម្លេងបើកទ្វារចេញពីបន្ទប់របស់រាងតូច ធ្វើឲ្យអ្នកកម្លោះដែលនៅក្នុងផ្ទះបាយកំពុងតែរៀបចំម្ហូបអាហារនោះ រហ័សរត់មកនិយាយជាមួយរាងតូចយ៉ាងលឿន។
   «មកញាំអាហារពេលព្រឹកជាមួយគ្នាទៅ មុន នឹងទៅសាលា» ថេយ៉ុង រត់មកចាប់ដៃរបស់រាងតូចដែលមានបំណងដើរចេញទៅខាងក្រៅនោះ ឲ្យងាកមកប្រសព្វមុខនឹងគេ។
  «មិនស្រួលខ្លួនទេដឹង?»
   ជុងគុក ជ្រួលចិញ្ចើមឆ្ងល់!!! នាយមកបបួលគេញាំបាយ ហើយនៅលើខ្លួនរបស់នាយក៏មានអាវអៀមមួយជាប់នឹងខ្លួនទៀត នេះកុំប្រាប់ថានាយជាអ្នកធ្វើអាហារដោយខ្លួនឯងឲ្យសោះ។
   «មក!!!!»
   ថេយ៉ុង ទាញដៃរាងតូចឲ្យមកផ្ទះបាយ ដោយដៃរបស់គេចាប់ស្មារាងតូចទាំង សងខាងរួចទាញកៅអីឲ្យរាងតូចអង្គុយ។
  «បាយឆាបង្គា!!!»
   ជុងគុក សម្លឹងមើលអាហារនៅលើចានមិនដាក់ភ្នែក។
   «ត្រូវហើយ យើងដឹងថាឯងចូលចិត្តញាំវា ទើបយើងក្រោកពីតាំងពីព្រឹកដើម្បីធ្វើវាឲ្យឯង» ថេយ៉ុង បញ្ចេញស្នាមញញឹមមកយ៉ាងស្រស់ ធ្វើឲ្យរាងតូចសម្លឹងមើលមុខរបស់នាយទាំងរលីង រលោងទឹកភ្នែកក៏ស្រក់ចុះព្រោះតែក្តីរំភើប។
 នាយនៅចាំថាគេចូលចិត្តញាំអ្វី តែប៉ុណ្ណឹងគេក៏សប្បាយចិត្តណាស់ទៅហើយ ទោះជាអ្វីៗផ្សេងៗនាយមិនសូវចាំក៏ដោយ ចាំតែមួយមុខនេះគេក៏រំភើបដោយភ្លេចគិតថាយប់មិញនេះពួកគេមានរឿងឈ្លោះគ្នាខ្លាំងកំរិតណាអស់ រលីង។
  «កុំយំអី លែងស្អាតអស់ហើយ»
   ថេយ៉ុង ដើរមកជូតទឹកភ្នែកដែលហូរកាត់ថ្ពាល់របស់រាងតូចចេញថ្នមៗ ប្រហែលជារំភើបខ្លាំងហើយមើលទៅ គ្រាន់តែគេធ្វើអាហារឲ្យប៉ុណ្ណឹងក៏យំចេញមកបែបនេះ។
  «ហ៊ឹក..ៗៗ..មិនបានយំទេ»
   ជុងគុក វាសដៃរបស់នាយចេញទាំងនៅយំអន្ធឹកៗនៅឡើយ តែនាយមិនប្រលែងដៃចេញពីថ្ពាល់របស់គេសោះ។ នាយគិតតែពីសម្លឹងមើលមុខរបស់គេឥតព្រិច ដោយពេលនេះកែវភ្នែកទាំងពីរកំពុងតែសម្លឹងមើលកែវភ្នែកគ្នាទៅវិញទៅមក ដោយមុខរបស់ពួកគេនៅគៀកគ្នាខ្លាំងមែនទែន។ ថេយ៉ុងសម្លឹងមើលបបូរមាត់ញាក់ញ័រដកដង្ហើមភ័យផងអីផងនោះយ៉ាងយូរ ទើបនាយសម្រេចចិត្តអោនមុខចុះដោយលេបត្របាក់បបូរមាត់របស់រាងតូចទាំងតក់ក្រហល់។
   «អ្ហឹមម!!!!!»
   ជុងគុក ក្រហឹមទាំងភ្ញាក់ផ្អើល នាយលេងមកថើបគេតន់ហន់បែបនេះ រកតែគេត្រៀមខ្លួនមិនទាន់សោះ។
  «ហ្ហឹមមម!!!! បាន...អ្ហឹមម!!!!»
   ជុងគុក ព្យាយាមរុញទ្រូងរបស់នាយឲ្យបញ្ចប់សកម្មភាព តែមានឯណា នាយក្រសោបកញ្ចឹងករបស់គេបន្តបឺតជញ្ជក់ក្រលាស់អណ្តាតប្រលែងលេងជាមួយអណ្តាតរបស់គេក្លាយជាអណ្តាតតែមួយទៅហើយ។
   «ឆាប់ញាំទៅ»
   ពេលប្រលែងបបូរមាត់ចេញវិញ ថេយ៉ុងក៏មកអង្គុយកន្លែងរបស់ខ្លួនវិញធ្វើមិនដឹង។ ចំណែកឯរាងតូចវិញ ថ្ពាល់របស់គេក្រហមនឹងផ្ទៃមុខរបស់គេក្រហមងាំង។
   នេះជាស្នាមថើបដំបូងរបស់គេ ហើយអ្នកដែលយកវាបានក៏ជាមនុស្សដែលគេស្រឡាញ់នឹងជាមនុស្សដែលគេចង់ផ្ញើរជីវិតជាមួយទៀត អ្នកណាដែលថាមិនអៀនមិនរំភើបទៅ។ (រឿងយប់មិញភ្លេចខ្ទិច) ><
   ពួកគេទាំងពីរឈ្ងោកមុខញាំបាយទាំងគ្មាននរណាម្នាក់បញ្ចេញសម្លេងអ្វីឡើយ ពួកគេគិតតែញាំរហូតទាល់តែរួចរាល់ហើយធ្វើដំណើរទៅសាលារបស់ពួកគេ។
    #Skip 
   មកដល់ទីធ្លានៃសាលារៀនកន្លែងចំណនឡានសម្រាប់សិស្សពពួកអ្នកមាន ថេយ៉ុងក៏ឈប់ឡាននៅកន្លែងនោះដោយគេមកជាមួយនឹងរាងតូច។
   «អូនទៅហើយណា៎»
   ជុងគុក ងាកក្រឡេកមើលមុខរបស់នាយដែលកំពុងតែសម្លឹងមើលមកគេដូចគ្នា។
   «ហ្ហឹម!!!!»
   ថេយ៉ុង គ្រាន់តែក្រហឹមធម្មតា រួចរាងតូចក៏ចុះពីលើឡានមុន ដោយគេដើរទៅមុខជារឿយៗ ទើបថេយ៉ុងចុះតាមពី ក្រោយដូចគ្នា។
  «ថេយ៍..!!!!!»
   បេឡា ដើរមកឱបដៃរបស់នាយ ដោយសម្លេងស្រែករបស់នាងឮដល់រាងតូចដែលដើរសំដៅទៅក្នុងរបស់ខ្លួនងាកសម្លឹងមើលសកម្មភាពរបស់ពួកគេទាំងពីរ។
   «ហេតុអីមិនមកទទួលអូន? ដឹងថាអូនខំចាំបងដែរទេ?» បេឡា ធ្វើរឹកងក់ងរជាមួយនឹងនាយ។
   «បងសុំទោសណា៎ លើកក្រោយបងសន្យាថានឹងទៅទទួលអូនរាល់ថ្ងៃ ឈប់ងរទៅក្មេងក្បាលខូច» ថេយ៉ុង អង្អែលសក់ក្បាលរបស់នាងដោយគ្រឺតខ្នាញ់។
   «ក៏បាន!!! តែពេលចេញពីសាលា ពួកយើងទៅញាំអីនៅខាងក្រៅ រួចពួកយើង...» ប្រយោគចុងក្រោយនាងខ្សឹបក្បែរត្រចៀករបស់នាយ។
   «អូខេ!!! សឺតតត!!!!»
   ថេយ៉ុង ញញឹមខិលរួចថើបថ្ពាល់របស់នាងមួយខ្សឺតមុននឹងដើរទៅថ្នាក់ដោយមិនចាប់ អារម្មណ៍នឹងរាងតូចដែលឈរសម្លឹងមើលកាយ វិការរបស់ពួកគេទាំងទឹកភ្នែកឡើយ។
   ពាក្យដែលបេឡាខ្សឹបជាមួយនាយគ្មានអ្វីក្រៅពីធ្វើរឿងនោះទេ។(យល់) ចំណែកឯជុងគុកវិញ គេបានត្រឹមតែឈរសម្រក់ទឹកភ្នែកពេលឃើញអ្នកដែលគេស្រឡាញ់ឈរឱបថើបជាមួយស្រីនៅនឹងមុខតែប៉ុណ្ណោះ។
«មិនអីទេអាគុក!!! ឯងធ្វើដូចធម្មតាទៅ គ្រប់យ៉ាងច្បាស់ជាល្អ កុំដោយសារតែរូបភាពមិញនេះ ធ្វើឲ្យឯងទន់ជ្រាយ ព្រោះនេះមិនមែនជាលើកទី១សម្រាប់ឯងនោះទេ ដែលឃើញរូបភាពបែបនេះ» ជុងគុក ជូតទឹកភ្នែកព្យាយាមញញឹមលួងចិត្តខ្លួនឯង។ ទង្វើបែបនេះ រូបភាពបែបនេះគេជួបសឹងតែរាល់ថ្ងៃហើយ គេគួរតែសាំនឹងវា មិនមែនឲ្យតែឃើញគេត្រូវមកសម្រក់ទឹកភ្នែកបែបនេះទេ។ ជុងគុកជូតទឹកភ្នែករួចដើរទៅក្នុងថ្នាក់របស់ខ្លួន តែដើរមិនបានប៉ុន្មានផង ស្រាប់តែបុកនឹងបុរសម្នាក់ធ្វើឲ្យគេបិះនឹងដួលដាច់ផ្ងារ តែសំណាងល្អដែលបុរសនោះស្រវ៉ាត្រសងឱបចង្កេះរបស់គេទាន់ពេល។
   «មិនអីទេហ្ហេស ជុងគុក»
   «បងជេហូប...!!!»
   ជុងគុក សម្លឹងមើលនាយទាំងភ្ញាក់ ផ្អើល ទីបំផុតគេបានជួបអ្នកដែលជួយជីវិតរបស់គេកាលពីប៉ុន្មានថ្ងៃមុនហើយ។
   «បាទគឺបង»
   ជេហូប ប្រលែងឲ្យរាងតូចឈរឲ្យបានស្រួលប្រួលវិញ។
   «មិននឹកស្មានថាជួបបងម្តងទៀតសោះ» ពួកគេដើរបណ្តើរនិយាយបណ្តើរ។
   «បងក៏ដូចគ្នា តែយ៉ាងណាថ្ងៃណាមួយគង់តែបានជួបទេ ព្រោះឯងក៏រៀននៅទីនេះ ហើយបងក៏រៀននៅទីនេះដែរ»
   «ចុះបងរៀនឆ្នាំទីប៉ុន្មានហើយ? ខ្ញុំទើបតែរៀនឆ្នាំទី១ទេ»
   «បងរៀនឆ្នាំទី៣ហើយ» ជេហូប
   «ឬមួយក៏គាត់រៀនជាមួយនឹងបងថេយ៍?» ជុងគុក និយាយក្នុងចិត្តតែម្នាក់ឯង។
   «គិតអីហ្នឹងជុងគុក?»
   ដោយឃើញរាងតូចភ្លឹកពេលគេនិយាយប្រាប់ថារៀនឆ្នាំទី៣ ទើបគេកេះដៃជុងគុកបន្តិចដើម្បីកុំឲ្យភ្លឹកបន្តទៀត។
  «អត់មានអីទេបង ចឹងខ្ញុំចូលថ្នាក់ហើយណា ជួបគ្នាថ្ងៃក្រោយទៀត» ពោលរួច ជុងគុកក៏បកដៃលានាយជាសញ្ញា រួចគេក៏រត់ដើរចូលទៅក្នុងថ្នាក់របស់ខ្លួនបាត់។
   «គួរឲ្យស្រឡាញ់ណាស់»
   ជេហូប សម្លឹងមើលកាយវិការរបស់រាងតូចមិនដាក់ភ្នែក ក្មេងម្នាក់នេះពិតជាគួរឲ្យស្រឡាញ់គ្រប់បែបបទ។
            សូមរងចាំភាគបន្ត...
#ថេយ៍ស៊ី


























💍គូរដណ្តឹង💍 (ចប់) Wo Geschichten leben. Entdecke jetzt