ភាគទី12: ទឹកភ្នែកមិនលួសថ្ងៃ

571 34 0
                                    

ជុងគុកជិះឡានក្រុងមកដល់ផ្ទះមុនថេយ៉ុង គេខ្ជិលមកជាមួយនាយ ព្រោះគេនៅគិតរឿងដែលកើតឡើងយប់មិញ ទើបគេមិនសូវហ៊ានជាមួយនាយ។   
   «ហ៊ើយ...!! ប្រុសចង្រៃ ហេតុអីក៏ធ្វើបាបគេបែបនេះ មនុស្សអាក្រក់» គេកំពុងតែងូតទឹកបណ្តើរដុសខ្លួនបណ្តើរ។
   មិនឲ្យរអ៊ូយ៉ាងម៉េច បើលើខ្លួនរបស់គេមានស្នាមដែលនាយទើបតែបន្សល់ទុកយប់មិញនោះ ស្នាមប្រៀបដូចជាមនុស្សកំពុងតែគេងជាមួយគ្នាថ្មីៗចឹង។
   «ប្រុសចង្រៃ មនុស្សអាក្រក់ ប្រុសរោគចិត្ត ប្រុសឡប់សតិ ប្រុសស្អីទៀតនៀក» ដោយនឹកជេរនាយទៀតមិនបាន បានត្រឹមតែខាំមាត់ខំងូតទឹកឲ្យលឿន ដើម្បីធ្វើអាហារពេលល្ងាចសម្រាប់នាយ។
   30នាទីបានកន្លងផុតទៅ ជុងគុកក៏ធ្វើអាហាររួចល្មម ជួនជាពេលសម្លេងបើក ទ្វារក៏បំភ្លឺឡើង ទើបអាចស្មានដឹងថានាយមកដល់ហើយ។
  «ម៉ោង8ជាងហើយ ទើបត្រឡប់មកដល់ផ្ទះហេ៎ស» រាងតូចស្តីឲ្យនាយទាំងខឹងតិចៗ ព្រោះពេលនេះម៉ោង8ជិត9យប់ទៅហើយ។
  «យើងមកផ្ទះម៉ោងប៉ុន្មាន ជារឿងរបស់យើង មិនពាក់ព័ន្ធជាមួយឯងទេ» រាងខ្ពស់តបទាំងមិនខ្វល់ ដោយគេបោះកាតាបចោលទៅលើសាឡុងចោលមួយទំហឹង។
  «តែអូនជាគូរដណ្តឹងបង បងធ្វើអីឲ្យចេះគិតដល់អូនផង មិនមែនធ្វើអីតាមតែចិត្តនឹកឃើញរបស់បងទេ» រាងតូចតបទាំងទឹកមុខរលីងរលោង ជន្លោះរវាងគេទាំងពីរកំពុងតែកើតឡើងទៀតហើយ។
   ត្រង់គេ ពេលគេមកផ្ទះយឺតតែបន្តិច ក៏រករឿងគេ ដល់ពេលនាយ បែរជានិយាយថាមិនពាក់ព័ន្ធ ទាំងដែលគេមានឈ្មោះជាកូរដណ្តឹងរបស់នាយ គ្រាន់តែសួរសំណួរបែបហ្នឹងក៏មិនបានចឹងឬ។
  «យើងហត់ យើងចង់សម្រាក កុំរំខាន»
   នាយនៅតែមិនខ្វល់ គេបិទភ្នែកសង្ងំគេងធ្វើមិនដឹងទៅវិញ។
  «ហ៊ឹកៗ...ហត់ព្រោះតែមកពីដេកជា មួយស្រីរបស់បងមែនទេ?» គេក្រឡេកឃើញស្នាមក្រែមនៅលើអាវរបស់នាយ ថែមទាំងចូលជិតនាយ ធុំក្លិនទឹកអប់របស់មនុស្សស្រីទៀត។
  «ណែ ផាក ជុងគុក!! យើងចង់ដេកជា មួយអ្នកណា ស្រីណាក៏បាន ឯងកុំមកចេះ ឯងគ្មានសិទ្ធអីមកត្រួតត្រាលើជីវិតរបស់យើងទេ» នាយងើបឈរនិយាយតទល់ទៅកាន់រាងតូច។
  «បងដែលគិតពីចិត្តអូនទេ...ហ៊ឹកៗពេលបងដេកជាមួយស្រីផ្សេង បងមានដែលយល់ពីចិត្តរបស់អូនជាគូរដណ្តឹងបងថាឈឺប៉ុណ្ណាទេ អូនមិនមែនក្របី មិនមែនមនុស្សយន្ត ដែលមិនចេះឈឺចាប់នោះទេ»
  «ព្រោះឯងជាមនុស្សល្ងង់នោះអី ដឹងថាយើងមិនស្រឡាញ់ហើយ នៅតែតាមតោងទាមយើងមើលតែឈ្លើងទៅកើត បើឈឺហើយក៏ផ្តាច់ពាក្យចោលទៅ យើងមិនបានឲ្យឯងទ្រាំជាមួយយើងទេ» ថេយ៉ុង តបទាំងកំហឹង ក្នុងខ្លួនកំពុងក្តៅដូចភ្លើង។
  «អូនមិនផ្តាច់...ហ៊ឹកៗ...អូនស្រឡាញ់បង គ្រាន់តែបងព្រមបើកបេះដូងទទួល យកអូនខ្លះ ហេតុអីក៏បងមិនព្រម? អូនមិនល្អត្រង់ណា ទង្វើអូនធ្វើកន្លងមក នៅមិនគ្រប់គ្រាន់ទៀតមែនទេ? វាមិនគ្រប់ដែលអាចឲ្យបងមកស្រឡាញ់អូនខ្លះទេហេ៎ស? ថេយ៍ ហ៊ឹក»រាងតូចចូលមកឱបនាយទឹកភ្នែកក៏ហូរស្រក់សស្រាក់លើដើមទ្រូងហាប់ណែនរបស់នាយ ឈឺចិត្តម្តងជាពីរដង គ្រាន់តែចង់បានបេះដូងរបស់នាយ ហេតុអីក៏ពិបាកម៉្លេះ។
  «ព្រោះយើងមិនស្រឡាញ់ឯង ទោះជាឯងព្យាយាមយ៉ាងណា យើងក៏មិនស្រឡាញ់ឯងដែរ ចាំទុកក្នុងរលាក្បាលរបស់ឯងទៅ ផាក ជុងគុក យើងមិនមែនជាខ្ទើយដូចជាឯងទេ»រាងក្រាស់រុញរាងកាយតូចមួយទំហឹង ដោយបោះពាក្យសម្តីចាក់ដោតទម្លុះបេះដូងដល់អ្នកស្តាប់ឲ្យក្អួតឈាមមួយរំពេច។
   «ចុះពេលដែលបងថើបអូន បងព្យាយាមចាប់បង្ខំអូននោះ ជាអ្វីវិញទៅ? បងបកស្រាយមក»
  «យើងគ្រាន់តែចង់ដឹង ថាពេលយើងធ្វើដាក់ឯងបែបនោះហើយ ឯងមានអារម្មណ៍បែបណា មិនគិតថាឯងចិត្តងាយ ព្រមឲ្យយើងថើបសោះ»
  «យើងប្រាប់ឯងចុះ ពេលយើងប៉ះពាល់ខ្លួនឯង ថើបឯងម្តងៗ យើងវាសែនរអើម ខ្ពើមខ្លាំងជាទីបំផុត ប្រាប់ឲ្យដឹងផង» នាយពេបមាត់ពេបជ្រាយរាងតូច រួចក៏ដើរ ចូលទៅបន្ទប់របស់ខ្លួនធ្វើមិនដឹង។
   កន្លងមកគ្រាន់តែចង់សាកចិត្ត ចង់ដឹងប្រតិកម្មរបស់រាងតូចតែប៉ុណ្ណោះ គេមិនបានគិតអ្វីលើសពីហ្នឹងឡើយ។តែមិនប្រាកដថាការនិយាយរបស់គេសុទ្ធតែជាពាក្យពិតទាំងអស់នោះទេ។
   បបូរមាត់ទន់ផ្អែមជាងស្ករសំឡី រាងកាយក្រអូមភាយសាយចូលច្រមុះគួរឲ្យចង់ថើបស្ទាបបបោលអង្អែល បាននៅជិតហើយ កើនអារម្មណ៍នៅក្នុងខ្លួនឲ្យពុះកញ្រ្ជោលទាំងមិនដឹងខ្លួន។
   តែគេគ្រាន់តែមាត់រឹង ចូលចិត្តលាក់អារម្មណ៍របស់ខ្លួនឯង សូម្បីតែចិត្តរបស់ខ្លួនឯងគេក៏មិនដឹងដូចគ្នា ថាហេតុអីគេចូលចិត្តចង់ថើប ថើបដោយចាប់បង្ខំរាងតូចនោះ។
  «ហ៊ឹកៗ...បងចិត្តអាក្រក់ អាក្រក់បំផុត បងគ្មានបេះដូង បងជាមនុស្សប្រុសដែលគ្មានចិត្តមេត្តា បងជាបិសាចឈាមត្រជាក់បំផុតដែលខ្ញុំធ្លាប់ជួប»
  «ខ្ញុំព្រមចុះចាញ់ឈប់តាមយកក្តីស្រឡាញ់របស់បងល្អទេ? ហ៊ឹកៗ...បើនៅតែបន្ត ខ្ញុំមិនដឹងថាអាចទ្រាំបានទៀតទេ ខ្ញុំហត់ ហត់ក្នុងការតាមយកបេះដូងរបស់បងណាស់ ខ្ញុំអាចជាព្រមចុះចាញ់ហើយក៏ថាបាន»
  «បើសិនជាខ្ញុំព្រមចុះចាញ់ សង្ឃឹមថាបងនឹងមានក្តីសុខ ដែលគ្មានក្មេងរំខានដូចជាខ្ញុំ ហ៊ឹក...ម៉ាក់!! កូនហត់ហើយ កូនគួរតែ បញ្ឃប់ល្អទេ កូនខំអស់ពីសមត្ថភាពហើយ តែយ៉ាងណាគាត់ក៏មិនអាចស្រឡាញ់កូនវិញដែរ...ហ៊ឹកៗ...»
 គេស្ទាបទ្រូងខាងឆ្វេងរបស់ខ្លួនទាំងឈឺស្ទើរតែស្លាប់ទាំងរស់ទៅហើយ ហេតុអីគូរដណ្តឹងរបស់គេនេះចិត្តអាក្រក់ដាក់គេយ៉ាងនេះ។គ្រាន់តែចង់បានក្តីស្រឡាញ់របស់នាយតើគេត្រូវទ្រាំនឹងការមើលងាយក្តីស្រឡាញ់ដែលគេមានឲ្យនាយដល់ពេល ណាទៀត ទើបគេអាចបានគ្រប់គ្រងបេះដូងបុរសចិត្តត្រជាក់ដូចជានាយបាននោះ។
   ការទ្រាំរបស់គេក៏មានកំណត់ តែគេក៏សុខចិត្តទ្រាំ ទ្រាំដើម្បីចង់បានក្តីស្រឡាញ់ដែលនាយប្រគល់ឲ្យគេដូចស្រីរបស់នាយ តែគ្រប់យ៉ាងវាពិបាក ពិបាកខ្លាំងដល់ថ្នាក់គេចង់បញ្ឃប់វាពាក់កណ្តាលទី។
      #Skip
  «សិស្សច្បង»
  «លីងឈី!! មានការអីមែនទេ?»
   ជេហូប ទូចដំណើរ ពេលវត្តមានរបស់សិស្សប្អូនគេហៅ។
  «នេះ!! ខ្ញុំធ្វើជូនសិស្សច្បង»
   ស្រីតូចហុចប្រអប់គីបបាប់ដែលនាងធ្វើដោយផ្ទាល់ដៃយកហុចឲ្យនាយទាំងញញឹមអឹមអៀន។
  «អរគុណណាស់!!»
   គេញញឹម ទើបបោះជំហានដើរសំដៅទៅថ្នាក់របស់ខ្លួន។
  «គាត់ញញឹមដាក់ឯងទៀត នាងឈីអើយ សប្បាយចិត្តខ្លាំងណាស់ ហិហិ» ពេលនាយដើរចេញទៅផុត នាងក៏ញញឹមញែមម្នាក់ឯងទាំងសប្បាយចិត្ត។ អារម្មណ៍មនុស្សដែលខ្លួនស្រឡាញ់ញញឹមដាក់ ពិតជាសប្បាយចិត្តណាស់ តែនាងមិនបានគិតថា វាគ្រាន់តែជាស្នាម ញញឹមគួរសមដល់អ្នកដែលឲ្យរបស់មកយើងតែប៉ុណ្ណោះ!! ព្រោះតែនាងលួចស្រឡាញ់គេ ទើបគិតថាគេក៏អាចមាន ចិត្តស្រឡាញ់នាងតបវិញដែរ។
ពេលវេលាសិក្សាក៏បានបញ្ចប់ដល់ ម៉ោងសម្រាក គ្រប់សិស្សទាំងអស់គ្នាក៏ទៅកង់ទីនដើម្បីញាំអាហារពេលព្រឹក សូម្បីតែជុងគុកនឹងលីងឈី ពួកគេទាំងពីរក៏ទៅទីនោះដូចគ្នា។
  «អេ! សិស្សច្បង!!»
   ពេលដែលឃើញវត្តមានរបស់ជេហូបសំដៅមករកពួកគេ ទើបគេងើបស្រែក ហៅនាយតែម្តង។
  «ជុងគុក!!»
   នាយញញឹម ក៏ដើរមកកន្លែងជុងគុកនឹងលីងឈីអង្គុយ។
  «មកយូរហើយមែនទេ?»
   ជេហូប សួរទៅកាន់ជុងគុកដែលនាយអង្គុយជិតរាងតូច។
«មួយសន្ទុះហើយ ចុះប្រអប់នោះជាអ្វីហ្នឹងសិស្សច្បង គួរឲ្យចង់ញាំណាស់» ជុងគុក សំដៅលើប្រអប់ដែលលីងឈីធ្វើគីបបាប់ឲ្យនាយ តែគេមិនបានដឹងនោះទេថាលីងឈីជាអ្នកធ្វើឲ្យនាយ។
  «ចឹងឯងញាំចុះ បងឲ្យឯង»
   នាយមិនបានគិតថាអ្នកដែលខំធ្វើឲ្យនោះអន់ចិត្តឡើយ ហើយក៏ដូចជាមិន ឃើញវត្តមានរបស់លីងឈីនៅទីនោះយ៉ាងអញ្ចឹង។
  «អ្អឹម...!!!ឆ្ងាញ់ខ្លាំងណាស់»
   ជុងគុក យកគីបបាប់យកញាត់ចូលមាត់ធ្វើដូចជាឃ្លានណាស់ចឹង។ រីឯលីងឈីដែលនៅទីនោះ នាងមិននិយាយអ្វីទាំងអស់គិតតែឈ្ងោកមុខញាំបាយតែមួយមុខគត់។
   កំពុងតែញាំសុខៗ ជុងគុកក៏ក្រឡេកឃើញគូរដណ្តឹងរបស់គេកំពុងតែបណ្តើរស្រីមកកន្លែងនេះ។ ចំណែកឯថេយ៉ុង ក៏បានក្រឡេកឃើញជុងគុកដូចគ្នា ទើបគេជ្រើសរើសតុអង្គុយជិតជុងគុកតែម្តង។
  «បេឡា!! ចេញពីរៀន ពួកយើងទៅណាបន្តទៀត?» នាយព្យាយាមនិយាយឲ្យឮៗ ដើម្បីចង់បញ្ឃឺរាងតូច។
  «ទៅណាក៏បាន ឲ្យតែមានបងនៅជាមួយអូន» បេឡា និយាយទាំងញញឹម ទើបផ្អេកក្បាលលើដើមដៃរបស់នាយយ៉ាងស្និត។
  «ជុងគុក!! កើតអីមែនទេ?»
   ដោយឃើញទឹកមុខរបស់មិត្តស្រពោន លីងឈីក៏សួរទាំងបារម្ភ។
  «អត់អីទេ ប្រញាប់ញាំទៅ នឹងបានចូលថ្នាក់វិញ» រាងតូចញញឹមស្ងួត ទើបបន្តឈ្ងោកមុខញាំបាយវិញ។
  «គុកគី!! ចេញពីសាលា បងចង់នាំឯងទៅមើលកុន ឯងទៅជាមួយបងទេ?» ជេហូប ហាមាត់និយាយ។
  «សិស្សច្បង!! មានគ្នាអង្គុយដល់ទីបីនាក់ ហេតុអីបបួលតែខ្ញុំ ចុះមិត្តខ្ញុំម៉េចក៏មិនបបួលផង» ជុងគុក ស្តីឲ្យនាយទាំងមិនពេញចិត្ត កំពុងតែខឹងឃើញគូរដណ្តឹងខ្លូនឯងផង នាយមកធ្វើចរិតបែបនេះទៀត។
  «អឺ...អឺមិនអីទេជុងគុក យើងមិនបានប្រកាន់ទេ» លីងឈី រហ័សហាមាត់បដិសេធ ដើម្បីកុំឲ្យជេហូបអន់ចិត្ត។
  «ចឹងលីងឈីទៅជាមួយបងទេ? ទៅទាំងបីនាក់ក៏បានដែរ» ជេហូប
  «មិនរំខានទេ សិស្សច្បងទៅជាមួយជុងគុកចុះ» ស្រីតូចញញឹមទាំងបង្ខំ។ មិនមែនមិនចង់ទៅជាមួយឡើយ តែបើសិនជានាយបបួលនាងទៅដោយមិន បានការនិយាយពីជុងគុកនោះ នាងអាចជាព្រមទៅដោយងាយ។
  «ឃើញទេជុងគុក ចឹងទៅតែពីរនាក់បងក៏បានដែរ» ជេហូប បញ្ចេញស្នាម ញញឹមយ៉ាងស្រស់ ស្មានថានាងព្រមទៅជាមួយហើយតើ កុំអីគ្មានថ្ងៃបាននៅតែពីរនាក់ជាមួយជុងគុកនោះទេ។
  «អូនសម្លាញ់!! ចេញពីរៀនពួកយើងទៅមើលកុន បងចង់មើលជាមួយអូន» ថេយ៉ុង ដែលចាំស្តាប់ ចាំមើលសកម្មភាពរបស់ជុងគុកដែលអង្គុយពីមុខតុរបស់គេនោះ ក៏និយាយទីកាន់សង្សាររបស់ខ្លួន។
  «តាមតែបងទេ ខ្ជិលជំទាស់បងណាស់»
   បេឡា ក៏មិនបានប្រកែក ទើបតែត្រូវគ្នាជាមួយនាយ នាងមិនចង់បង្ករឿងកាន់តែវែងឆ្ងាយដាក់នាយទៀតនោះទេ។
  «អត់ទេ!! ថ្ងៃនេះខ្ញុំចង់ទៅផ្ទះលឿនបន្តិច សុំទោសផងសិស្សច្បង ចាំថ្ងៃក្រោយចុះណា៎» គេមិនចង់ទៅជួបជា មួយនឹងគូរដណ្តឹងរបស់គេ ទើបជ្រើសរើសបដិសេធ។
  «ហ្ហឹមម»
   រាងក្រាស់ញញឹមស្ងួត ខកចិត្តដែលរាងតូចមិនព្រមទៅជាមួយគេ។
   #Skip
   រៀនចប់រួចរាល់ហើយ ជុងគុកក៏ត្រឡប់មកផ្ទះដូចជារាល់ដង គេចូលបន្ទប់ងូតទឹកសម្អាតខ្លូនរួចក៏ចេញមកធ្វើម្ហូបទុកញាំខ្លួនឯងនៅយប់ល្ងាចនេះ។
  «ហ្ហឹម...!! ហេតុអីក៏កំសត់ម៉្លេះ ជីវិតរបស់ឯងដូចជាក្នុងរឿងនេះចឹង អាគុកអើយ» គេញាំបណ្តើរសម្លឹងមើលទៅ TVដែលជារឿងប្រភេទ BLបណ្តើរ ជារឿងប្រភេទតភាគ។ ក្នុងរឿងវាកំសត់ប្រៀបដូចជាជីវិតរបស់គេ ហើយគេក៏ចូលចិត្តតាមដានរឿងនោះ ចង់ដឹងថាភាគបញ្ចប់តួរប្រុសទាំងពីរទៅជាយ៉ាងណា បើតួTopស្អប់តួBottomយ៉ាងនេះ។
   វាដូចជាជីវិតរបស់គេ ហើយគេក៏ចាំមើលថា បើសិនជាភាគចុងក្រោយតួទាំងពីរមិនបានគ្នាទេ គេក៏អាចបញ្ចប់ដូចជាជីវិតគូរនៅក្នុងរឿងBL នោះដូចគ្នា។
     ក្រាក...!!!!
   សម្លេងបើកទ្វារ គឹដឹងច្បាស់ថាជាអ្នក ណាទើបគេជ្រើសរើសមិនខ្វល់ជាមួយនាយ។
  «ងងុយណាស់»
   គេធ្វើជាស្ងាប ទើបបិទទូរទស្សន៍សំដៅទៅបន្ទប់របស់ខ្លួន តែថេយ៉ុងបែរជាចាប់ ដៃរបស់គេជាប់។
«អ្ហាយ៎យយ...លេង!!»
           សូមរងចាំភាគបន្ត...!!!
#ថេយ៍ស៊ី

💍គូរដណ្តឹង💍 (ចប់) Where stories live. Discover now