ភាគទី40: យល់ច្រឡំខុស

993 48 6
                                    

   «ខ្ញុំនឹងគាត់បែកគ្នាហើយ»

   «ថាម៉េច? ខ្ញុំមិនជឿនាងនិយាយទេ»
   ជុងគុកបដិសេធដាច់អាឡាំងការ យ៉ាងណាគេមិនជឿនាងនិយាយនោះឡើយ មកនិយាយថាបែកគ្នាស្រួលៗបែបនេះ គិតថាគេជឿមែនទេ គេគ្មានថ្ងៃជឿពាក្យសម្តីនាងនិយាយនោះទេ។

   «បងថេយ៍គាត់មិនបាននិយាយប្រាប់ឯងទេហេ៎ស ថាពួកយើងបែកគ្នាយូរហើយ នៅថ្ងៃដែលខ្ញុំថានឹងរើទៅនៅខនដូរជាមួយគាត់ថ្ងៃនោះ ថ្ងៃនឹងហើយ ជាថ្ងៃដែលពួកយើងផ្តាច់ទំនាក់ទំនងជាមួយ គ្នា»ជុងគុកក៏រកនឹករឿងនៅថ្ងៃនោះ ពេលនោះគេចាំបានថា ថេយ៉ុងធ្លាប់និយាយប្រាប់គេកាលនៅកង់ទីនកំពុងអង្គុយញាំបាយជាមួយជេហូប ពេលនោះនាយនិយាយថានាយនឹងនាងបានបែកគ្នាហើយ តែគេមិនជឿនាយនិយាយនោះទេ ទើបកាន់តែមាន រឿងវែងឆ្ងាយដល់ថ្នាក់នេះ។

   «នាងអាចជួយនិយាយរឿងគ្រប់យ៉ាងឲ្យខ្ញុំស្តាប់ផងបានទេ? ពេលនេះខ្ញុំមិនយល់អ្វីដែលកំពុងតែកើតឡើងនៅពេលនេះសោះ»

   «អូខេ! ខ្ញុំនឹងបងថេយ៍ពួកយើងបែកគ្នាហើយ ថ្ងៃដែលឯងរើចេញពីខនដូរនោះឯង ដោយសារតែគាត់ដឹងថាកូននេះមិនមែនជាកូនរបស់គាត់ ទើបគាត់សុំខ្ញុំបែកគ្នា ហើយខ្ញុំក៏ខុស ទាំងដឹងហើយថាកូននេះមិនមែនជាកូនរបស់គាត់ ព្រោះពេលខ្ញុំធ្វើរឿងនោះជាមួយគាត់ គាត់ការពារមករហូត ហើយខ្ញុំមានកូនជាមួយយ៉ូឃុន ប្រុសម្នាក់នេះដែលឈរនៅក្បែរខ្ញុំនេះហើយ បងថេយ៍គាត់មិនបានធ្វើឲ្យខ្ញុំមានទម្ងន់ទេ»

   បេឡាឱបដើមដៃរបស់គេដែលឈរក្បែរនាង ដើម្បីបញ្ជាក់ថាការដែលនាងនិយាយគឺជាការពិតទាំងអស់ មិនបានកុហកទៅជុងគុកនោះទេ។

   «ចុះថ្ងៃដែលនាងឱបគ្នាជាមួយគេកាលនៅសាលារៀននោះ ជាអ្វីវិញទៅ»ស្តាប់រឿងរ៉ាវនាងនិយាយប្រាប់គេអស់ហើយ ធ្វើឲ្យគេស្រងាកចិត្តជាខ្លាំង តែក៏នៅតែរំលឹកកាលដែលនាងនឹងថេយ៉ុងឱបគ្នានៅសាលានោះដូចគ្នា ប្រហែលនាយអាចជានៅនឹកស្រឡាញ់នាងក៏ថាបាន។

   «ពេលនោះហេ៎ស ពេលនោះខ្ញុំសុំគាត់ឱបជាលើកចុងក្រោយ មុនពេលខ្ញុំទៅរស់នៅចិនជាមួយសង្សារខ្ញុំ នឹងសម្រាលកូននៅទីនោះផងដែរ»

💍គូរដណ្តឹង💍 (ចប់) Where stories live. Discover now