ភាគទី29: លទ្ធផល

394 25 0
                                    

«ហានណា! ហេតុអីក៏ធ្វើបែបហ្នឹង?»
ពេលជុងគុកនឹងលីងឈីដើរចេញទៅ គេក៏ស្រែកស្តីបន្ទោសឲ្យនាងទាំងកំហឹង។

«យ៉ាងម៉េច? ជាសំណព្វចិត្តបងហេ៎ស? បានជាប៉ះពាល់មិនបាន»នាងក៏មិនចាញ់ នាងមានតែផ្គើនតបសម្តីរបស់គេកាន់តែខ្លាំងដូចគ្នា។

«គេជាគូរដណ្តឹងរបស់បង ប៉ុណ្ណឹងយល់ហើយឬនៅ?»ឧទានរួច គេក៏ដើរចូលទៅខាងក្នុងមុននាងបាត់ទៅ ដោយឈឺក្បាលដោយសារតែប្អូនជីដូនមួយរបស់គេមែនទែន។

«ស្លាប់ហើយ ខ្ញុំបាននិយាយអីខ្លះទៅ»
ពេលដឹងថាក្មេងប្រុសមិញនេះជាអ្នកណាហើយ នាងស្ទើរតែទះមាត់របស់ខ្លួនឯងជាច្រើនដៃទៅហើយ។

គីម ហានណា ជាប្អូនស្រីជីដូនមួយរបស់ថេយ៉ុង នាងគ្រាន់តែមកទីនេះដោយសារតែម៉ាក់របស់នាងឲ្យមករៀនបន្តតនៅសេអ៊ូល ដោយស្រុកកំណើតរបស់នាងនៅប៊ូសាន ដែលនាងណាត់ថេយ៉ុងមកនេះ គឺដើម្បីមកមើលកន្លែងស្នាក់។ ហើយនាងក៏មានសង្សាររួចដែរ ដែលនាងនិយាយថានាងជាសង្សាររបស់ថេយ៉ុង ព្រោះតែនាងមិនដឹងថាជុងគុកគឺគូរដណ្តឹងរបស់បងប្រុសនាង ទើបនាងជ្រុលនិយាយទាំងមិនបានគិត។

«បងថេយ៍! ខ្ញុំសុំទោស ខ្ញុំគ្មានចេតនានិយាយដាក់គូរដណ្តឹងបងចឹងទេ»ហានណាដើរចូលមកក្នុងហាងហើយដាក់គូទអង្គុយកៅអីជិតគេ ព្យាយាមនិយាយលួងលោមគេទាំងទឹកមុខកម្សត់បំផុត។

«គេយល់ច្រឡំរួចហើយ យ៉ាងណារវាងយើងទាំងពីរក៏មិនអាចដូចដើមបានដែរ ពួកយើងបានផ្តាច់ពាក្យជាមួយគ្នាហើយ»គេតបទាំងឱនមុខចុះ ទោះនាងមិននិយាយបែបហ្នឹង គេទាំងពីរក៏មិនអាចដូចដើមបានដែរ គ្រាន់តែជុងគុកត្រូវយល់ច្រឡំមកលើគេមួយតង់ទៀតតែប៉ុណ្ណោះ។

«ខ្ញុំនឹងជួយបងឲ្យត្រូវគ្នាជាមួយគូរដណ្តឹងបងវិញ ព្រោះតែខ្ញុំជាដើមហេតុ ទើបធ្វើឲ្យគាត់យល់ច្រឡំ ខ្ញុំសុំទោសពិតមែន»នាងនៅតែទទូចសុំទោសគេ យ៉ាងណានាងក៏មានចំណែកដែលចាក់សាំងបន្ថែមលើភ្លើងឲ្យឆេះកាន់តែខ្លាំង។

«មិនបាច់ទេ បងប្រាប់ហើយ ថារឿងនេះមិនអាចដូចដើម ពួកយើងមកនិយាយរឿងរបស់ឯងវិញទៅ»នាងក៏ព្រមស្ងាត់មាត់ទាំងមិនចង់ ទើបពួកគេក៏និយាយគ្នាពីរឿងដែលនាងមកនៅទីនេះ នឹងព្យាយាមរកមើលកន្លែងណាដែលល្អសម្រាប់ឲ្យនាងមកនៅបន្ទាប់ពីវិស្សមកាលរួច។ និយាយគ្នាយល់ស្របអស់ហើយ គេទាំងពីរក៏បំបែកគ្នាទៅវិញរៀងខ្លួន ដោយហានណាសង្សាររបស់នាងមកទទួលនាង។

💍គូរដណ្តឹង💍 (ចប់) Where stories live. Discover now