ភាគទី18: គម្រាម

573 35 0
                                    

ពេលថេយ៉ុងនឹងជុងគុកចេញទៅផុត ជេហូបក៏ដើរមករកលីងឈីដែលកំពុងតែដើរទៅចំណតឡាន។
   «អូយ៎យ...សិស្សច្បង»
   នាងដើរសុខៗ នាយក៏មកដើរទាញដៃរបស់នាងអូសយកទៅណាក៏មិនដឹង។
   «សិស្សច្បងលេង...លេងខ្ញុំ!! សិស្សបងចង់នាំខ្ញុំទៅណា?» នាងព្យាយាមដើរតាមកម្លាំងដៃដែលគេអូសនាង រហូតដល់ឡានរបស់គេ ហើយក៏រុញគេចូលទៅក្នុងឡានដោយមិននិយាយស្តីអ្វីមួយម៉ាត់។
   «ឆាប់ប្រាប់ខ្ញុំមក ថេយ៉ុងនឹងជុងគុកពួកគេមានទំនាក់ទំនងអ្វីជាមួយគ្នាមែនទេ? ហេតុអីពួកគេមើលទៅស្និទ្ធ ស្នាលនឹងគ្នាខ្លាំងម៉្លេះ?» ជេហូបច្របាច់ដើមដៃរបស់នាង ធ្វើឲ្យនាងរកកល់ នឹងទឹកភ្នែកស្រក់ចុះមក។
   «ហ៊ឹកៗ...ខ្ញុំឈឺ...សិស្ស័លេងដៃខ្ញុំសិនបានទេ?» ទីបំផុតនាងក៏យំ ព្រោះតែឈឺត្រង់កដៃជាខ្លាំង។
  «បើនាងមិននិយាយ ខ្ញុំនឹងធ្វើអ្វីលើសពីហ្នឹងទៀត» គេអោនមុខសន្ឃឹមៗទៅជិតមុខរបស់នាង ធ្វើឲ្យខ្យល់ដង្ហើមក្តៅៗពះពេញផ្ទៃមុខរបស់នាងភាយៗ។
  «សិស្ស...សិស្សច្បងខិតចេញបន្តិចសិនទៅ» លីងឈីងាកមុខចេញពីក្រែភ្នែកព្រានរបស់នាយ។
  «ហឹស!! ឆាប់ប្រាប់មក»
  «ជុងគុកនឹងថេយ៉ុង ពួកគេជាគូរដណ្តឹងនឹងគ្នា» នាងនិយាយទាំងសម្លេងខ្សៀវៗ ព្រោះតែមិនទាន់ហ៊ានប្រឈមមុខជាមួយគេ។
  «ហឹសៗ! នាងគិតថាខ្ញុំជឿមែនទេ? ជាគូរដណ្តឹងចឹងហេ៎ស គូរដណ្តឹងឯណាធ្វើមិនស្គាល់គ្នានៅមុខគេឯងនោះ មើលទៅពួកគេដូចមិនដែលឃើញស្និទ្ធស្នាលគ្នានោះទេ កុំកុហកខ្ញុំឲ្យសោះ»ស្តាប់នាងនិយាយប្រាប់គេហើយគេក៏សើច គេមិនមែនជាមនុស្សល្ងង់ ដែលជឿនាងនិយាយនោះទេ ព្រោះគេមើលឃើញថេយ៉ុងនឹងជុងគិកពេលខ្លះស្ទើរតែមិន ដែលធ្លាប់និយាយជាមួយគ្នាផង ឲ្យក្លាយ ជាគូរដណ្តឹង វាមិនអាចទៅរួចនោះឡើយ។
  «ខ្ញុំនិយាយការពិត បើសិស្សច្បងមិនជឿខ្ញុំ ខ្ញុំក៏មិនថាអីដែរ ចឹងខ្ញុំសុំលាសិនហើយ» នាងបែរខ្លួនបម្រុងចុះពីឡាន តែនាយក៏កញ្ឆក់ដើមដៃរបស់នាងក៏ងាកមកវិញ ធ្វើឲ្យមាត់របស់ពួកគេប៉ះគ្នាបានសម្រេច។
  «អ្ហឹមម»
   លីងឈីបើកភ្នែកធំៗប៉ុនពងមាត់ នាងកំពុងតែភ្ញាក់ផ្អើលជាខ្លាំង អ្នកដែលនាងលួចស្រឡាញ់កំពុងតែថើបនាងមែនទេ? ហេតុអីក៏យកស្នាមថើបដំបូងរបស់គេទៅបែបនេះ ពេលនេះនាងមិនអាចធ្វើអ្វីបានទេ ដៃជើងរបស់នាងកម្រើកមិនបានទេ វានៅស្ងៀមទ្រឹងដូចមនុស្សគ្មានវិញ្ញាណ។
  «ខ្ញុំមានរឿងឲ្យនាងជួយ»
   គេដកមាត់ចេញ ធ្វើដូចជាគ្មានអ្វីកើតឡើង ខុសអីតែនាង ដែលមិនហ៊ាននិយាយស្តី រងចាំស្តាប់នាយនិយាយទាំងធ្វើភ្នែកម៉ក់ៗ។
   «រឿងអ្វីទៅ?»
   «ត្រូវធ្វើយ៉ាងណាក៏ដោយ នាងត្រូវតែធ្វើឲ្យជុងគុកគេមកស្រឡាញ់ខ្ញុំ មិនថាតាមវិធីណានោះទេ នាងត្រូវតែធ្វើឲ្យគេស្រឡាញ់ខ្ញុំ ដូចដែលខ្ញុំស្រឡាញ់គេ» អ្វីដែលគេឲ្យនាងជួយ នេះមែនទេ ត្រូវបំផ្លាញគូរដណ្តឹងរបស់គេព្រោះតែនាយមែនទេ?
   «ខ្ញុំមិនធ្វើទេ!! ជុងគុកនឹងសិស្សច្បងថេយ៉ុងពួកគេជាគូរដណ្តឹងនឹងគ្នា ដូច្នេះជុងគុកគេគ្មានថ្ងៃស្រឡាញ់បងនោះទេ បងគួរតែរកស្រីផ្សេងទៅ មានអ្នកដែលនៅស្រឡាញ់បងច្រើនណាស់ តែជុងគុកគេមិនបានស្រឡាញ់បងនោះទេ បងកាត់ចិត្តពីគេទៅ»នាងប្រាប់ទៅនាយទាំងរលីងរលោង។ ឈឺចាប់ណាស់ពេលអ្នកដែលនាងស្រឡាញ់ឲ្យបំបែកបំបាក់គូរស្នេហ៍របស់មិត្តនាង ហើយក៏ខូចចិត្ត ដែលគេមិនបានស្រឡាញ់នាង តែបែរជាទៅស្រឡាញ់មិត្តរបស់នាងជំនួសទៅវិញ។
  «ខ្ញុំមិនជឿនាងនិយាយទេ នាងចង់ឲ្យខ្ញុំឈប់ស្រឡាញ់ជុងគុក ដល់ថ្នាក់យករឿងប្រឌិតមកកុហកបោកប្រាស់ខ្ញុំមែនទេ? ឬមួយនាងគិតអីលើខ្ញុំ?»
   «មែនហើយ!! ខ្ញុំស្រឡាញ់សិស្សច្បង ហ្អឹកៗ ស្រឡាញ់យូរមកហើយ អាចទេសិស្សច្បង សិស្សច្បងអាចស្រឡាញ់ខ្ញុំវិញដែរទេ?»លីងឈីតបទាំងទឹកភ្នែក នាងដឹងថានាងនិយាយបែបនេះ វាធ្វើឲ្យខ្លួនជាមនុស្សស្រីរបស់នាងអស់តម្លៃ ដែលនៅសុខៗ នាងប្រកាសសារភាពស្នេហ៍ទៅមនុស្សប្រុសមុនមនុស្សប្រុសមកសារភាពថាស្រឡាញ់នាង។
    តែបើនាងមិននិយាយពីអារម្មណ៍ពិតរបស់នាងទេគេនៅតែគ្មានថ្ងៃមើលឃើញនាងក្នុងក្រសែភ្នែករបស់គេដែរ ទាំងដែលកាលពីមុន នាងសិទ្ធស្នាលជាមួយជុងគុក តែគេធ្វើមិនឃើញវត្តមានរបស់នាង ធ្វើដូចនាងជារូបចម្លាក់។
   «តែខ្ញុំមិនបានស្រឡាញ់នាងទេ កាត់ចិត្តពីខ្ញុំទៅ ព្រោះទោះជាអត់ជុងគុក ក៏ខ្ញុំគ្មានថ្ងៃស្រឡាញ់មនុស្សស្រីអត់ក្តេរិ៍ខ្មាស់ដែលនិយាយថាស្រឡាញ់មនុស្សប្រុសមុនពេញៗមាត់ដូចជានាងដែរ លីងឈី»គេតបទាំងមិនបានខ្វល់ពីចិត្តរបស់នាង។ គ្រាន់តែឮថានាងស្រឡាញ់គេ គេពិតជាចង់ដេញនាងចេញពីទីនេះខ្លាំងណាស់ ព្រោះអ្នកដែលគេព្យាយាមចង់ឲ្យជួយធ្វើមេអណ្តើកឲ្យគេ តែជាមនុស្សដែលលួចស្រឡាញ់គេទៅវិញ។
   «សិស្សច្បង ហ្អឹកៗ ហេតុអីសិស្សច្បងនិយាយបែបនេះដាក់ខ្ញុំ? ខ្ញុំជាមនុស្សស្រី បងគួរតែនិយាយឲ្យតម្លៃខ្ញុំបន្តិចទៅ»នាងតបទាំងខឹងលាយឡំនឹងខូចចិត្ត និយាយមើលងាយនាងបែបនេះ នេះឬអ្នកដែលនាងលួចស្រឡាញ់ជាយូរនោះ សម្តីគ្មាន សីលធម៌អ្វីបន្តិច មិនគិតថានាងជាស្រីឬក៏អ្វីសោះ ចង់និយាយ ក៏និយាយតែម្តង។
   «ឲ្យតម្លៃនាងចឹងហេស៎? នាងគ្មានអ្វីដែលខ្ញុំគួរឲ្យតម្លៃទេ មើលខ្លួននាងទៅលីងឈី មកឡើងឡានមនុស្សប្រុសតែពីរនាក់បែបនេះ គិតថាគេនៅខាងក្រៅមើលមកល្អមែនទេ?»
   «ហ្អឹកៗ...តែសិស្សច្បងជាអ្នកចាប់អូសខ្ញុំមក គិតថាខ្ញុំចង់មកជាមួយសិស្សច្បងណាស់មែនទេ ទោះជាខ្ញុំស្រឡាញ់សិស្សច្បងមែនក៏ដោយ តែបងគ្មានសិទ្ធមកនិយាយមើលងាយខ្ញុំទេ»
   «ហើយរឿងជុងគុក ខ្ញុំគ្មានថ្ងៃក្បត់មិត្តខ្ញុំ ដើម្បីមនុស្សប្រុសអាត្មានិយមដូចជាបងទេ ស្តាយណាស់ដែលខ្ញុំលង់ស្រឡាញ់ប្រុសដូចជាបង ហ្អឹកៗ...» ពោលរួច នាងក៏បើកទ្វាររត់ចេញទៅទាំងទឹកភ្នែក។ ឈឺចាប់ណាស់ពេលបានឮនាយចោតប្រកាន់គេក្តែងៗបែបនេះ និយាយថានាងឡើងឡានមកជាមួយគេ ទាំងដែលគេទៅវិញទៅ ដែលជាអ្នកចាប់អូសគេឡើងឡានមកដោយខ្លួនឯង ទាំងដែលនាងប្រកែករួចហើយ។
   ហើយអ្វីដែលនាងខូចចិត្ត នឹងឈឺចាប់ខ្លាំងបំផុតនោះ គឺគេប្រើនាងជានុយ ដើម្បីឲ្យបំបែកស្នេហារវាងជុងគុកនឹងថេយ៉ុង ដោយនាងធ្វើជាជនទី3 ហើយគេធ្វើជាតួឯក ដើម្បីជិះសេះសរមកជួយសង្រ្គោះដល់ជុងគុក ដែលមើលទៅនាងគឺជាបិសាចចាំដើរបំបែកបំបាក់ដល់គូរស្នេហារបស់គេ។
   «ពុទ្ធោហ្អើយ...!!!!»
   ជេហូបវ៉ៃចង្កូតឡានទាំងកំហឹង ខឹងនាងណាស់ដែលមិនព្រមជួយគេ ហើយអ្វីដែលគេខឹង គឺគេខឹងខ្លួនឯង ខ្លួនជាមនុស្សប្រុសដើមទ្រូងប្រាំហាត់ តែបែរជានិយាយមើលងាយដល់ស្រីភេទដូចជានាងឡើងកប់ៗមាត់ គិតទៅគេជាប្រុសអាត្មានិយមដូចជានាងថាពិតមែន។
   #Skip
   ពេលចេញពីសាលារៀនរួច ថេយ៉ុងនឹងជុងគុកក៏បានមកដើរលេងនៅតាមមាត់ទន្លេ ដែលពេលនេះគឺជាពេលរសៀលហើយ ពួកគេដើរលេងជាមួយគ្នា ប៉ុន្តែមិនបានន័យថាពួកគេនិយាយជាមួយគ្នាឡើយ ព្រោះមានតែថេយ៉ុងទេ ដែលព្យាយាមដើរតាមជុងគុកមិនឈប់។
   «ជុងគុក!! ស្តាប់បងសិន កុំគិតតែដើរគេចពីបងបែបនេះ!»ថេយ៉ុងដើរមលចាប់ដើមដៃរាងតូចជាប់ ដោយនាយចាប់ប្រអប់ដៃរាងតូចទាំងពីរកាន់ចូលគ្នា។
   «ខ្ញុំចង់ទៅផ្ទះវិញ ពេលនេះលីងឈីកំពុងតែចាំខ្ញុំ ខ្ញុំគ្មានពេលនិយាយជាមួយមនុស្សដូចជាលោកនោះទេ»ជុងគុកតបទាំងមិនបានងាកមកនិយាយជាមួយនាយឡើយ គេបែរមុខចេញ មិនចង់ឃើញប្រុសម្នាក់នេះដែលចូលចិត្តធ្វើឲ្យបេះដូងរបស់គេឈឺដដែលៗនោះទេ។
   «អត់ទេ!! អូនត្រូវមកនៅជាមួយបងវិញ អូនគ្មានសិទ្ធចាកចេញពីបងនោះទេ»ទីបំផុតគេក៏បានដឹង ថារាងតូចនៅខនដូរជាមួយលីងឈី អាចស្មានដឹងថារាងតូចនិយាយពីនាងនោះ បាន ន័យថានាងនៅជាមួយលីងឈីប្រាកដណាស់ ព្រោះពួកគេទាំងពីរជាមិត្តភក្តិនឹងគ្នា។
   «ចង់ឲ្យខ្ញុំទៅវិញ ព្រោះខ្លាចគ្មានអ្នកធ្វើអាហារឲ្យញាំ គ្មានអ្នកចាំជូតសម្អាតបន្ទប់ គ្មានអ្នកលាយទឹកឲ្យងូត ឬមួយក៏ខ្លាចគ្មានអ្នករៀបចំខ្លួនឲ្យមកសាលាមែនទេ?»រាងតូចងាកមកនិយាយជាមួយនាយទាំងរលីងរលោង។ គេមិនចង់យំដោយសារតែនាយទៀតនោះទេ តែទឹកភ្នែករបស់គេចេះតែស្រក់ចុះមករហូត ពេលឃើញបុរសម្នាក់នេះម្តងៗ។

💍គូរដណ្តឹង💍 (ចប់) Where stories live. Discover now