ភាគទី17: គម្រាម

601 30 0
                                    

ថេយ៉ុងព្យាយាមជិះឡានតាមជុងគុកគ្រប់ទិសទី ប៉ុន្តែគេមិនអាចរកឃើញជុងគុកនោះឡើយ ព្រោះគេយឺតពេលបន្តិចដែលរករាងតូច រវល់តែដោះស្រាយរឿងរបស់បេឡា ទើបធ្វើឲ្យគេយឺតពេលដែលតាមរករាងតូច។
    «អូននៅឯណា?»
    នាយឈប់ឡានអែបនៅគៀនផ្លូវបន្តិច
ព្រោះតែមិនដឹងថាទៅតាមរកជុងគុកនៅឯណា ហើយគេក៏ជឿថា ជុងគុកមិនអាចទៅផ្ទះបានទេ ព្រោះផ្ទះរបស់គេនៅប៉ូសានឯណ្ណោះ ហើយជុងគុកគេរៀននៅសេអ៊ូល។
   «បងនឹកអូនខ្លាំងណាស់ ហេតុអីក៏អូនមិនជឿសម្តីបងនិយាយ ហេតុអីទៅ» ទឹកភ្នែកកូនប្រុសក៏ហូរតាមកន្ទុយភ្នែក។
   នេះជាលើកទីមួយ ដែលគេយំដោយសារតែរាងតូច រាល់ដងគេមិនដែលខ្វល់ខ្វាយជាមួយរាងតូចឡើយ ចង់ពេលនេះជុងគុកបាត់ខ្លួនទៅណា គេក៏មិនខ្វល់ដែរ តែម្តងនេះមិនដូចជាពេលលើកមុនៗទៀតឡើយ។
   គេចាប់ផ្តើមឈឺចាប់ ឈឺដូចគេយកកាំបិតមកចាក់ឆ្គិះទ្រូងខាងឆ្វេងម្តងបន្តិចៗ ព្រោះពេលដែលគេដឹងចិត្តខ្លូនឯង ហើយកន្លងមក គេក៏មិនគួរមើលរំលងក្តីស្រឡាញ់របស់រាងតូចឡើយ រាងតូចប្រៀបដូចជាប្រពន្ធរបស់គេ មើលថែយកចិត្តទុកដាក់គេសព្វគ្រប់បែបយ៉ាង។
   មិនថាការងារផ្ទះ រឿងសម្លៀកបំពាក់របស់គេ រៀបចំខ្លួនឲ្យគេពេលគេទៅរៀនមើលថែគេគ្រប់យ៉ាង មានតែគេទេ មិនដែលយកចិត្តទុក ដាក់នឹងរាងតូចម្តងឡើយ សូម្បីតែរាងតូចចូលចិត្តអ្វី គេមិនទាំងចាំបានផង។
     #Skip 
   «ហ៊ឹកៗ!! ហេតុអី??»
   ពេលនេះជុងគុកមកដល់ខនដូររបស់មិត្តគេហើយ ហើយពេលនេះគេអង្គុយនៅលើសាឡុងជាមួយនាង ដោយប្រលែងទឹកភ្នែកដែលខំលាក់ជាយូរនោះបង្ហាញឲ្យនាងឃើញ។
   «ឯងកើតអីជុងគុក? កើតអីបានឯងយំ ប្រាប់យើងបានទេ?» លីងឈីព្យាយាមនិយាយលួងលោមរាងតូចឲ្យគេនិយាយរឿងដែលគេកំពុងតែយំនេះមួយសន្ទុះធំហើយ តែយ៉ាងណាជុងគុកក៏មិនព្រមនិយាយប្រាប់គេដែរ។
   «ហ៊ឹកៗ...គឺយើង យើង....»
   រាងតូចក៏ដាច់ចិត្តនិយាយរឿងដែលកើតឡើងរវាងគេនឹងថេយ៉ុងប្រាប់នាងទាំងអស់។
   «ហេតុអីក៏គេធ្វើដាក់ឯងបែបនេះ? ឯងមិនគួរទ្រាំជាមួយគេយូរបែបហ្នឹងទេជុងគុក» ពេលស្តាប់អ្វីដែលជុងគុកនិយាយ ប្រាប់នាងអស់ហើយ នាងក៏អាចយល់ចិត្តរបស់គេខ្លះ។
   «មុនដំបូងយើងព្យាយាមកាត់ហើយពីគាត់ហើយ តែពេលគេធ្វើល្អជាមួយយើង យើងក៏ភ្លេចពេលដែលគាត់ធ្វើ បាប ធ្វើឲ្យយើងយំកន្លងមក ហ៊ឹកៗ!! តែពេលដឹងថាគេធ្វើឲ្យសង្សាររបស់គេមានកូន យើងពិតជាពិបាកទទួលយកណាស់»
   «ពេលគាត់ដេកជាមួយស្រីម្តងៗ យើងទ្រាំមិនបានផង ហើយពេលនេះគាត់ធ្វើឲ្យនាងមានទម្ងន់ទៀត ឯងគិតថាយើងអាចទ្រាំរស់នៅជាមួយគាត់ទៀតមែនទេ ហ៊ឹកៗ...យើងឈឺណាស់ឯង ឈឺជាងពេលឃើញគេឱបថើបស្រីផ្សេងនៅចំពោះមុខរបស់យើងទៅទៀត»ជុងគុកក៏យំឱបនាងជាប់នៅក្នុងរង្វង់ដៃ វាជាលើកទីមួយដែលគេយំខ្លាំងបែបនេះ ព្រោះរូបភាពដែលគេបានស្តាប់ឮពួកគេនិយាយគ្នានោះ នៅដិតដាមជាប់ក្នុងខួរ ក្បាលរបស់គេនៅឡើយ។ ហើយអ្វីដែលឈឺកាន់តែខ្លាំងនោះ ពេលគេរៀបនឹងចាកចេញ ពួកគេទាំងពីរនៅឆ្លៀតឱបថើបគ្នាបញ្ឃឺគេថែមទៀត អ្នកណាដែលទ្រាំនឹងរូបភាពបែបនោះបានទៅ។
   «យើងយល់ចិត្តរបស់ឯងហើយ ឈប់យំទៅ ហើយកាត់ចិត្តពីបុរសម្នាក់នោះទៅ ឯងគិតត្រូវហើយ ដែលព្រមផ្តាច់ពាក្យជាមួយគេនោះ» នាងអង្អែលខ្នងរាងតូចថ្នមៗ ដើម្បីលួងលោមចិត្តនឹងផ្តល់កម្លាំងចិត្តដល់មិត្តរបស់គេ។
   «បើម៉ាក់របស់យើងដឹង យើងមិនដឹងប្រាប់គាត់ពីរឿងនេះយ៉ាងម៉េចនោះទេ ព្រោះគាត់ចង់ឲ្យយើងនឹងថេយ៉ុងរៀបការជាមួយគ្នាតាមបណ្តាំរបស់លោកតាដែលស្លាប់ទៅ» ជុងគុកងើបមុខឡើងនិយាយទាំងទឹកមុខស្រងូតស្រងាត់។
   «ឯងរៀបការ តែបើគេមិនដែលស្រឡាញ់ឯងនោះ ការរៀបការគិតថារស់នៅជាមួយគ្នាអាចមានក្តីសុខដែរទេ មិនអាចទេ ការរៀបការគឺជាក្តីស្រឡាញ់របស់មនុស្សពីរនាក់ មិនអាចការដោយ បង្ខំចិត្តពីដៃគូរម្ខាងបានឡើយ»
   «ទុករឿងនេះមួយលែកសិនទៅ ពេលមាន ឱកាស ចាំប្រាប់ម៉ាក់របស់ឯងតាមក្រោយ វិស្សម កាលជិតមកដល់ហើយ ពេលនោះឯងយករឿងនេះប្រាប់គាត់ក៏មិនហួសពេលដែរ»
   «ហ្ហឹម!! អរគុណឯងណាស់លីងឈី ដែលបានផ្តល់កម្លាំងចិត្តដល់យើង» រាងតូចញញឹម ដាក់នាងយ៉ាងស្រស់។
   «តោះទៅញាំអី នឹងបានចូលគេង»
   ជុងគុកញញឹម ហើយពួកគេក៏ទៅផ្ទះបាយធ្វើអាហារញាំជាមួយគ្នា។
    ~ថ្ងៃថ្មី~
   ថេយ៉ុងដើរមកដល់សាលា ភ្នែកសម្លឹងមើល ទៅឃ្លោងទ្វាររងចាំមនុស្សម្នាក់មកដល់ ម្នាក់នោះគឺជាគូរដណ្តឹងរបស់គេនឹងហើយ។
   «ជុងគុក!!»
   គ្រាន់តែឃើញរាងតូចដើរមកជាមួយ នឹងស្រីម្នាក់ភ្លាម នាយក៏ប្រញាប់រត់ទៅ កាត់មុខរាងតូច។
   «ធ្វើអីហ្នឹង? លេង!!!»
   រាងតូចស្តីឲ្យនាយបន្តិច ពេលឃើញនាយចាប់ដៃរបស់គេ ទាំងដែលមានមនុស្សម្នាដើរ ជុំវិញ។
   «បងមានរឿងនិយាយជាមួយអូន អូនឈប់រត់គេចពីបងទៀតទៅ» ថេយ៉ុង
   «ជុងគុកគេគ្មានអីត្រូវនិយាយជាមួយលោកទេ ចេញទៅ ពួកយើងប្រញាប់ចូលក្នុងថ្នាក់» លីងឈី ព្យាយាមបេះដៃនាយចេញ តែដៃរបស់នាយចាប់ដៃរាងតូចស្អិតដូចតុកកែបេះមិនចេញ។
   «មិនមែនជារឿងនាងទេ ពេលចេញពីសាលា បើអូនមិនរងចាំបង បងនឹងរំលោភអូននៅសាលារៀននេះ សាក មើលទៅ» ចុងប្រយោគ នាយអោនមកខ្សឹបជាមួយនឹងរាងតូច។
   «រោគចិត្ត ចេញទៅ»
    រាងតូចតបទាំងថ្ពាល់ក្រហម រួចក៏កន្ត្រាក់ដៃរបស់នាយ ហើយដឹកដៃមិត្តរបស់គេចូលទៅក្នុងថ្នាក់បាត់ទៅ។
   «ហឹស!!»
   ថេយ៉ុងបញ្ចេញស្នាមញញឹមមកយ៉ាងស្រស់ កាយវិការរបស់រាងតូចពិតជាគួរឲ្យស្រឡាញ់ខ្លាំងណាស់ ស្តាយណាស់ដែល គេទើបតែដឹងចិត្តរបស់ខ្លួនឯងហួស ពេល។ ឈប់សម្លឹងមើលរាងតូច ទើបគេបែរខ្លួនទៅថ្នាក់របស់គេវិញ។
   «គាត់ខ្សឹបអ្វីជាមួយឯងមិញនេះ?»
   មកដល់ថ្នាក់ លីងឈីនៅតែមិនដាច់ ចិត្តពេលដែលថេយ៉ុងខ្សឺបខ្សាវជាមួយរាងតូច ទើបនាងសួរ។
   «គ្មានអីទេ ចេញពីសាលាឯងទៅខនដូរមុនទៅ យើងមានការនិយាយជាមួយគេបន្តិចសិន»
   «រឿងនេះមែនទេ ដែលឯងខ្សឹបខ្សាវជាមួយគាត់នោះ» ជុងគុកក៏ងក់ក្បាល នាងក៏ឈប់សួរដេញដោលបន្តទៀត ព្រោះតែបានដឹងចម្លើយរួចហើយ។
    #Skip
   បន្ទាប់ពីរៀនបានប៉ុន្មានម៉ោងហើយ ក៏ដល់ពេលសិស្សគ្រប់គ្នាចេញទៅញាំអាហារនៅកង់ទីន ទាំងអស់នោះក៏មានវត្តមានរបស់ជុងគុកនឹងលីងឈីដូចគ្នា។
   «សួស្តីជុងគុក!!»
   កំពុងតែអង្គុយឈ្ងោកមុខញាំបាយសុខៗ សម្លេងមនុស្សម្នាក់ក៏ហៅឈ្មោះគេ។
   «សិស្សច្បង!!»
   ជុងគុកញញឹមតប ខុសអីតែនាងល្អិត ដែលសង្ងំឈ្ងោកមុខញាំបាយទាំងស្រងូតស្រងាត់។
   «ហេតុអីពីរថ្ងៃមុនបងខលទៅឯង ឯងមិនលើកលេខរបស់បងចឹង» ជេហូបដាក់ខ្លួនអង្គុយជិតរាងតូច។
   «ពីរថ្ងៃមុនមែនទេ»
   នាយងួកក្បាល ទើបរាងតូចគិតវាឡើងវិញ ហើយក៏នឹកឃើញកាលដែលថេយ៉ុងនិយាយកុហកគេថា ក្រុមហ៊ុនធានារាប់រងជាអ្នកខលមក។
   «អរ...ព្រោះពេលនោះខ្ញុំរវល់ធ្វើលំហាត់ នឹងជាប់និយាយជាមួយម៉ាក់ ទើបមិនបានលើកលេខរបស់បង» ជុងគុកញញឹមតិចៗរបៀបមនុស្សមិនសូវចេះកុហក។
   «បើចឹងមិនអីទេ បងស្មានតែឯងខឹងបងរឿងអ្វីមួយតើ» ជេហូបក៏ញញឹម ពួកគេក៏បន្តនិយាយគ្នាពីនេះពីនោះ ដោយមិនខ្វល់ពីនាងដែលអង្គុយរួមតុជាមួយឡើយ។
   «អ្ហឹម...ជុងគុក យើងទៅមុនហើយ យើងមានអារម្មណ៍ថាមិនទាន់បង្ហើយកិច្ចការសាលា» ដោយមិនចង់រំខានពួកគេ ទើបនាងភៀសខ្លួនចេញទៅដោយមិនឲ្យពួកគេឃាត់ទាន់។
   «កើតអីចេះ?»
   ជុងគុកជ្រួញចិញ្ចើមចូល ព្រោះនាងធ្វើខ្លួនប្លែកៗរហូត ពេលដែលនាងជួបជាមួយនឹងជេហូបនិយាយចុះនិយាយឡើង ក៏បានឃើញថេយ៉ុងកំពុងតែដើរចូលកើមកក្នុងកង់ទីន ហើយដើរសំដៅមកកន្លែងគេអង្គុយតែម្តង។
   «មកស៊ីបាយ មិនគិតហៅយើងសោះ»
   ថេយ៉ុងដើរមកអង្គុយទល់មុខរាងតូច ព្រោះឃើញជេហូបអង្គុយជិតរាងតូច កុំអីគេទៅអង្គុយជិតបាត់ហើយ។
   «រាល់ដងឃើញឯងមកជាមួយសង្សារឯង ទើបយើងមិនចង់រំខាន» ជេហូប
   «យើងដាច់គ្នាជាមួយនាងហើយ»
   បំភ្លឺប្រយោគនេះហើយ ធ្វើឲ្យជុងគុកស្ទើរតែឈ្លក់បាយទៅហើយ។
   «ហេតុអីទៅ? ក្រែងឯងនឹងនាងស្រឡាញ់គ្នាណាស់មិនចឹង» មែនហើយ រាល់ដងទៅណាមក ណាគេទាំងពីរទៅជាមួយគ្នារហូត វាក្លាយជាគូរស្នេហ៍ដែលល្បីតែបង្ហាញភាពផ្អែមល្អែមជាមួយ គ្នា ធ្វើឲ្យមនុស្សពេញសកលវិទ្យាល័យនាំគ្នាច្រណែនគ្រប់គ្នា។
   «ព្រោះយើងមានគូរដណ្តឹងហើយ រឿងអីដែលត្រូវមានស្រីនៅខាងក្រៅផ្តេសផ្តាសនោះ» នាយនិយាយទាំងដៀងភ្នែកមើលរាងតូចមិនឈប់។
   «ហាស៎? អ្នកណាទៅជាគូរដណ្តឹងឯងនោះ យើងចង់ដឹងដល់ហើយ»
   «អង្គុយជិត-»
   ជុងគុករហ័សនិយាយកាត់ប្រយោគរបស់នាយ។
   «សិស្សច្បងញាំបាយទៅ នេះ»
   រាងតូចដួលបាយញុកចូលមាត់របស់ថេយ៉ុង ដើម្បីកុំឲ្យនាយនិយាយច្រើនពេក។
   «អូនមកបញ្ចុកបងមក ចឹងបងនិយាយបន្តទៀត» ថេយ៉ុងញាក់ចិញ្ចើមឌឺ ទើបរាងតូចខាំមាត់សុខចិត្តងើបដើរទៅអង្គុយជាមួយនាយ ហើយយកអាហាររបស់គេបញ្ចុកនាយទាំងមិនចង់។
   «ពួកឯងដូចស្និទ្ធស្នាលគ្នាខ្លាំងណាស់»
   ជេហូបដែលសម្លឹងមើលគេទាំងពីរ មានអារម្មណ៍ថាសង្ស័យពួកគេខ្លាំងណាស់ ថ្ងៃនេះឃើញស្និទ្ធស្នាលគ្នាខុសពីធម្មតា។
   «ឯងនឹងដឹងបន្តទៀត»
   «បិតមាត់ ហើយញាំបាយទៅ នេះ»
    នាយក៏ព្រមហាមាត់តាមរាងតូចបញ្ចុកធ្វើឲ្យ អ្នកអង្គុយជិតនោះមានចិត្តច្រណែនមិនស្ទើរ។   
   #Skip
   សិក្សារយះពេលច្រើនម៉ោងក៏បានកន្លងផុត ពេលនេះដល់ពេលដែលសិស្សគ្រប់គ្នាត្រឡប់ ទៅផ្ទះរៀងៗខ្លួនហើយ។
   «ជុងគុក!! នោះថេយ៉ុងគាត់មកទទួលឯងហើយ» លីងឈីមូយមាត់ប្រាប់រាងតូច ព្រោះនាយកំពុងតែរងចាំគេនៅមុខឃ្លោងទ្វារួចជាស្រេច។
   «ឯងទៅខនដូរមុនយើងទៅ ពេលយើងនិយាយជាមួយគាត់រួច យើងនឹងទៅវិញឆាប់ៗ បាយៗ» ឧទានហើយ រាងតូចក៏រត់ទៅជិតនាយដែលឈររងចាំគេនោះ។
   «តោះទៅ»
   រាងក្រាស់ចាប់ស្រាក់ដៃរាងតូចចូលគ្នា រួចពួកគេក៏បណ្តើរគ្នាចូលទៅក្នុងឡាន ហើយក៏បើកចេញទៅ ដោយមានក្រសែភ្នែកមួយគូរកំពុងតែសម្លឹងមើលពួកគេមិនដាក់ភ្នែក។
                To Be Continued.
#ថេយ៍ស៊ី 

  

💍គូរដណ្តឹង💍 (ចប់) Onde histórias criam vida. Descubra agora