ភាគទី15: ក្តីសុខប្រែជាទឹកភ្នែក

657 29 0
                                    

ព្រឹកថ្ងៃបន្ទាប់ វាជាថ្ងៃអាទិត្យ ជុងគុកនឹងថេយ៉ុងក៏សម្រេចចិត្តទៅដើរលេងលំហែរកំសាន្តនៅទីក្រុងនេះ ទីណាក៏បាន ឲ្យតែជិះចូល គឺគេដើរលេងទាំងអស់។
   «ថេយ៍ហើយឬនៅ?»
   ជុងគុក ស្រែកតឿននាយពីខាងក្រៅ ព្រោះនាយនៅក្នុងបន្ទប់ទឹកយូរហើយ។
  «រួចហើយ តោះ!»
   នាយចេញមកវិញ រួចក៏ដឹកដៃរាងតូចចេញទៅខាងក្រៅ ដោយមិនចាំបាច់ឲ្យរាងតូចចាប់ដើមដៃរបស់នាយមុន។
   រាងតូចក៏លួចញញឹមនៅក្នុងចិត្ត ទង្វើរបស់នាយធ្វើឲ្យបេះដូងរបស់គេរីកមាឌ នឹងចាប់ផ្តើមស្រឡាញ់នាយកាន់តែខ្លាំងជាងមុនទៅទៀត។
   ពេលវេលានៅតាមដងវិថី ផ្ពោះទៅកាន់មាត់សមុទ្រក្បែរជាយក្រុង ដោយមាននាយជាអ្នកបញ្ជាចង្កូនឡាន រីឯជុងគុកសម្លឹងមើលទៅទេសភាពខាងក្រៅ។
   គេបើកកញ្ចក់ឡាន អើតក្បាលចេញមកខាង ក្រៅស្រូបយកខ្យល់អាកាសបរិសុទ្ធនៅតាមផ្លូវ ពិតជាមានក្តីសុខខ្លាំងណាស់ ជាពិសេសបានមកជិះឡានជា មួយមនុស្សដែលគេស្រឡាញ់នេះហើយ។
   ងឺតតត....!!!
   ឡានសេរីទំនើបរបស់រាងខ្ពស់ ឈប់ចតនៅមុខពីមាត់សមុទ្រ ដែលនាយឈប់ចតនៅក្រុមដើមឈើមួយដ៏ធំនៅទីនោះ។
  «អាកាសធាតុល្អខ្លាំងណាស់ ត្រជាក់ ស្រួលមែនទែន» ពេលរៀបចំរបស់របរដាក់នៅលើកន្ទេលរួចរាល់ហើយ ជុងគុកក៏ឈរត្រដាងដៃស្រូបយកខ្យល់អាកាសនៅជិតនោះ។
  «សឺតត!! ក្រអូប»
   រាងខ្ពស់ស្រឡះចូលមកឱបចង្កេះរាងតូច នឹងឆ្មក់ថើបថ្ពាល់រាងតូចមួយខ្សឺត។
  «ចង់ឲ្យមានពេលវេលាបែបនេះរាល់ថ្ងៃ ថ្ងៃដែលបងយកចិត្តទុកដាក់នឹងអូន» រាងតូចឱបដើមដៃរបស់នាយ នឹងផ្អែកក្បាលលើទ្រូងរបស់នាយ។
  «រាល់ដងយើងមិនដែលយកចិត្តទុកដាក់ជាមួយឯងមែនទេ?» ថេយ៉ុងលើកចិញ្ចើមសួរ។
  «ត្រូវហើយ! ទើបតែមួយរយះនេះទេ ដែលបងខ្វាល់ខ្វាយជាមួយអូន កន្លងមក អូនត្រឹមតែជាស្រមោលរបស់បង ដែលដើរតាមក្រោយបង ដែលបងមិនដែលចាប់អារម្មណ៍ជាមួយអូនសូម្បីបន្តិច»
  «មិនដឹងកើតស្អី បងប្រែប្លែក ពេលដែលបងគេងជាមួយអូន បងចាប់ផ្តើមផ្លាស់ប្តូរ មិនដូចជាបងកាលពីមុនសោះ»រាងតូចក៏បន្តនិយាយជារឿយៗ ដែលធ្វើឲ្យសាមីខ្លួនរបស់គេ គាំងស្តូកនិយាយមិនចេញ។
   ថេយ៉ុងគិតឡើងវិញ ទង្វើរបស់គេ ដូច ដែលរាងតូចនិយាយទាំងអស់ គេក៏មិន ដឹងដូចគ្នា ថាហេតុអីគេផ្លាស់ប្តូរ ទាំងដែលរាល់ដងគេមិនដែលខ្វល់ខ្វាយជាមួយរាងតូចម្តងណាឡើយ។
  «ចុះឯងមិនចង់ឲ្យយើងធ្វើបែបហ្នឹងទេហ្ហេស?
  «ចង់! អូនចង់ឲ្យបងបែបធ្វើបែបនេះដាក់អូនរហូត អូនមិនចង់ឲ្យបងសោះ កក្រោះជាមួយអូន ព្រងើយកន្តើយជាមួយអូនឡើយ» ជុងគុកបែរមុខមករកនាយ និយាយទៅកាន់នាយទាំងរលីងរលោង។
  «ឈប់និយាយទៅ ម៉ោះមកញាំអីសិនទៅ» ថេយ៉ុងប្តូរបរិយាកាស គេដឹងដៃរាងតូចឲ្យអង្គុយនៅលើកន្ទេលនោះ ទើបយកប្រអប់ដែលគេដាក់អាហារធ្វើមកពីផ្ទះយកមកញាំ។
  «ណេះញាំទៅ»
   នាយហុចសាំងវ៉ិចដែលទើបតែធ្វើរួច ហុចឲ្យរាងតូចមួយកំណាត់តូច។
  «ហ្ហឹម! ឆ្ងាញ់ណាស់ ហេតុអីបងធ្វើអាហារឆ្ងាញ់បែបនេះ ហើយម៉េចក៏បងពូកែធ្វើម្ហូបម៉្លេះ» មាត់ទំពារបណ្តើរនិយាយបណ្តើរ។
  «ទោះយើងជាប្រុសសង្ហា ឡូយឆាយ តែយើងក៏មិនល្ងង់គ្រាន់តែធ្វើអាហារប៉ុណ្ណឹងដែរ ប្រាប់ទៅចុះ»
  «ចឹងអ្នកណាបានបងធ្វើប្តីសំណាងហើយ ព្រោះបងពូកែគ្រប់យ៉ាង សូម្បីតែរឿងការវាផ្ទះក៏ចេះ រៀនក៏ពូកែ ថែមទាំងជាកូនអ្នកមានទៀត»
  «យើងនឹងហើយ អនាគតប្តីឯងនោះ»
  «តែបងមិនបានស្រឡាញ់អូន ហើយបងថាបងមិនមែនជាខ្ទើយ ដែលស្រឡាញ់ប្រុសដូចគ្នា ហ៊ឹកៗ...ដូច្នេះមិនថាអូនធ្វើយ៉ាងណានោះទេ អូនក៏គ្មានថ្ងៃបានបេះដូងបងដែរ ការព្យាយាមរបស់អូនក៏គ្មានប្រយោជន៍ដែរ ហ៊ឹកៗ...»ទឹកភ្នែកក៏ស្រក់ចុះម្តងទៀត គិតចុះគិតឡើង ទោះជានាយធ្វើល្អជាមួយគេមួយពេលៗ ដេកជាមួយគេប៉ុន្មានដង នាយនៅតែមិនស្រឡាញ់គេដដែល ព្រោះនាយអ្នកនិយាយខ្លួនឯងហើយ ថានាយមិន មែនជាខ្ទើយ គ្មានថ្ងៃស្រឡាញ់គេនោះឡើយ។
   នាយធ្វើល្អមកលើគេ គ្រាន់តែចង់ប៉ះពាល់រាងកាយគេតែប៉ុណ្ណោះ តែនាយគ្មានថ្ងៃមកស្រឡាញ់ក្មេងប្រុសដូចជាគេនោះឡើយ។
   «អត់ទេៗ ពួកយើងមកសប្បាយ អូនមិនគួរយំឡើយ» រាងតូចជូតទឹកភ្នែកហើយព្យាយាមញញឹមវិញ គេខំញាំសាំងវ៉ិចនោះទាំងអួលដើមក ព្យាយាមលេបវាដើម្បីកុំឲ្យគិតរឿងមិនល្អ ព្រោះថ្ងៃនេះគេមកសប្បាយ គេមិនត្រូវកើតទុក្ខឡើយ។
   «អ្ហឹមម!!»
   ថេយ៉ុងងើបឡើង ដោយនាយក្រសោបកញ្ចឹងករាងតូចយកមកបឺតជញ្ជក់មាត់រាងតូច ដើម្បីកុំឲ្យរាងតូចយំតទៅទៀត។
   ឯរាងតូចក៏មិនថាអី គេព្រមនៅស្ងៀម ព្រមថើបតបស្នងនាយវិញដូចគ្នា ការថើបដោយផ្អែមល្អែម អាចទទួលស្គាល់បានថា វាពិតជាកក់ក្តៅនឹងមានក្តីសុខចំណោះខ្លួនគេខ្លាំងណាស់។
«កុំយំអី យើងនឹងព្យាយាមបើកចិត្តទទួលឯង» ពេលដកមាត់ចេញ នាយក៏យកថ្ងាស់ទល់ថ្ងាស់ជាមួយរាងតូច និយាយផ្តល់សង្ឃឹមឲ្យរាងតូច ទោះជាគេមិនដឹងថាធ្វើបានឬក៏អត់នោះឡើយ។
«បង...បងនិយាយការពិតមែនទេ? បងមិនបានបោកអូនឲ្យអូនសប្បាយចិត្តទេឬ?» រាងតូចសួរទៅកាន់នាយទាំងរលីងរលោងម្តងទៀត។
   ព្រមបើកចិត្តទទួលយកគេ ឬមួយគ្រាន់តែចង់និយាយលួងលោមដើម្បីកុំគេយំ ឬមួយក៏នាយចង់បើកចិត្តទទួលយកគេពិតមែន។
«យើងនិយាយការពិត ឈប់យំទៅ»
  ថេយ៉ុងផ្តល់ស្នាមញញឹមដល់រាងតូច ធ្វើឲ្យអ្នកដែលស្តាប់នោះហក់ឱបកនាយទាំងសប្បាយ ចិត្ត។
«ហ៊ឹកៗ...អូនស្រឡាញ់បង»
«បានហើយៗ ឈប់យំទៅ មកដើរលេង គេយំចឹងមែនទេ? ក្មេងអើយក្មេង» នាយអង្អែលក្បាលរាងតូចសើចញញឹមតិចៗ។
«ឈប់ក៏បាន នេះបងញាំអានេះទៅ»
  រាងតូចយកគីបប៉ាប់ដែលនាយធ្វើ ហុចឲ្យទៅនាយខ្លះ នឹងយកញាំខ្លួនឯងដែរ។
«ហ្ហឹម...» នាយគ្រាន់តែក្រហឹម ហើយទទួល យកពីដៃរាងតូចយកមកញាំ។
   ពួកគេក៏បន្តញាំវាជារឿយៗ ដោយក្រឡេកមើលទេសភាពនៅជុំវិញខ្លួន គយគន់មើល ទឹករលកបក់បោកចុះឡើងកណ្តាលសមុទ្រមកឆ្នេះខ្សាច់ វាពិតជា Romantic សម្រាប់ពួកគេខ្លាំងណាស់។
   ពេលរសៀលក៏បានមកដល់ ដល់ពេលដែលពួកគេទាំងពីរត្រឡប់ទៅខនដូររបស់ពួកគេវិញ។
   #Skip
  «ថេយ៍ហា៎...វិស្សមកាលជិតមកដល់ហើយ បងមានគម្រោងទៅណាដែរទេ?»រាងតូចសួរទៅកាន់នាយ ពេលនេះពួកគេអង្គុយលេងនៅបន្ទប់ទទួលភ្ញៀវ។
«មិនទាន់ដឹងទេ ចាំមើលសិន»
   នាយបន្តអូសលេងទូរស័ព្ទបន្តទៀត ធ្វើឲ្យរាងតូចដែលសួរនោះ មុខក្រញ៉ូវទាំងមិនពេញចិត្ត។
   ដីងឌុង ដីងឌុង
   សម្លេងកណ្តឹងរោទ៍នៅមុខបន្ទប់ ធ្វើឲ្យឯសម្លេងដល់រាងតូចរហ័សងើបទៅបើកទ្វារយ៉ាងលឿន។
«អ្នក...អ្នកនាងបេឡា»
  ពេលបើកទ្វារឲ្យហើយ អ្នកដែលចុចកណ្តឹង នោះ គឺជាបេឡាសង្សាររបស់ថេយ៉ុង។
«ខ្ញុំមករកថេយ៉ុង ចៀសចេញ»
   នាងនិយាយហើយ ក៏ដើរបំបុកស្មារាងតូចចូលទៅខាងក្នុង ដោយមានរាងតូចបិទទ្វាររួចដើរចូលតាមក្រោយ។
«ថេយ៍...»
   សម្លេងរបស់បេឡា ធ្វើឲ្យនាយដែលកំពុងតែចុចលេងទូរស័ព្ទនោះ រហ័សងើបចេញពីសាឡុងយ៉ាងលឿន។
«បេឡា! ហេតុអីក៏មកទីនេះ? បងប្រាប់ហើយមែនទេ ថាកុំមកទីនេះ» នាយស្តីឲ្យនាងទាំងខឹង។ ខនដូររបស់គេ ជាខនដូរផ្ទាល់ខ្លួន គេមិនដែលឲ្យអ្នកណាចេញ ចូលបានតាមចិត្តឡើយ ទោះជានាងជាសង្សាររបស់គេ គេក៏មិនចូលចិត្តដែរ។
   ហើយដែលជុងគុកអ្នកនៅទីនេះបាន ព្រោះប៉ាម៉ាក់របស់គេជាអ្នកអនុញ្ញាត ហើយគេក៏ពេញ ចិត្តដូចគ្នា ព្រោះរាងតូចអាចជួយការងារក្នុងផ្ទះជំនួសគេបាន ណាមួយរាងតូចក៏ជាគូរដណ្តឹងរបស់គេ។
«អូនមានរឿងសំខាន់និយាយជាមួយបង អូនព្យាយាមទាក់ទងបងពេញមួយថ្ងៃហើយ តែបងមិនព្រមទទួលទូរស័ព្ទរបស់អូន ទើបអូនមកទីនេះតែម្តងទៅ»
«មានការអី ឆាប់និយាយមក»
«រឿងសំខាន់ មិនអាចឲ្យអ្នកដទៃដឹងបានទេ» បេឡាដៀងភ្នែកទៅរាងតូចដែលឈរស្តាប់ពួកគេកំពុងតែនិយាយ។
«មកនេះមក!!»
  រាងក្រាស់ចាប់អូសដៃស្រីស្រស់ចូលទៅក្នុងបន្ទប់របស់នាយ រួចបិទទ្វារបន្ទប់យ៉ាងលឿន។
«សង្ងាត់ដល់ថ្នាក់ហ្នឹងមែនទេ?»
   ព្រោះតែចង់ដឹងចង់ឮ ថាពួកគេនិយាយអ្វី ទើបរាងតូចលបទៅស្តាប់ខំផ្ទៀង ត្រចៀកស្តាប់ ចង់ដឹងថាពួកគេនិយាយអ្វីខ្លះ។
«និយាយមក មានការអី»
  ចូលមកដល់ភ្លាម នាយក៏រហស់ចូលសាច់ការភ្លាម មានអារម្មណ៍ថាគេកំពុងតែមិនចូលចិត្តនាងបន្តិចម្តងៗហើយ ព្រោះនាងហ៊ានល្មើសនឹងពាក្យសម្តីដែលគេធ្លាប់និយាយប្រាប់នាង។
«គឺ...គឺអូនមានទម្ងន់ ទម្ងន់មួយសប្តាហ៍ហើយ » បេឡាដកយកប្រដាប់ពិនិត្យទឹកនោមយកមកបង្ហាញនាយ ទើបនាយទទួលមើល ឃើញថាវាមានឆ្នូត2កាំ។
«មិនអាចទេ ហេតុអីក៏មានទម្ងន់បាន»
នាយសម្លឹងមើលប្រដាប់ពិនិត្យនោះទាំងមិនសូវជឿ។
«ហេតុអីថាមិនអាច មួយរយះពេលនេះអូននឹងបងមានអីៗជាមួយគ្នាញឹកញាប់ណាស់ បងមិនចង់ទទួលខុសត្រូវលើទង្វើដែលបងធ្វើមែនទេ?»
«បេឡា! តែពេលនេះពួកយើងនៅរៀន អូនយកវាចេញទៅ បើទុកនាំតែពិបាកទេ» ថេយ៉ុងបែរខ្លូនចេញពីនាងដោយយកដៃច្បូតមុខទាំងតានតឹង។
«ហេតុអីក៏បងធ្វើបែបនេះ នេះជាកូនរបស់បង បងដាច់ចិត្តសម្លាប់ក្មេងដែលមិនដឹងអីមែនទេ? ហេតុអីក៏បងជាមនុស្សអាត្មានិយមបែបនេះ» នាងស្រីគំហកឲ្យនាយទាំងខឹងសម្បារ។
   ក្រាកក...
   រវល់តែខំផ្ទៀងស្តាប់ពេក ហើយក៏បានឮរឿងដែលពួកគេនិយាយ ទើបជុងគុកច្រឡំដៃបើកទ្វារទាំងច្រឡំ ព្រោះតែគាំងនឹងពាក្យសម្តីដែលគេទើបតែបានឮមិញនេះ។
«ជុងគុក»
  ថេយ៉ុងហៅឈ្មោះរបស់រាងតូចស្រាលៗ រាងតូចវិញ មិននិយាយអ្វីនោះទេ តែទឹកភ្នែកស្រក់ចុះមកស្ទើរតែបាក់ទំនប់ទៅហើយ។
«បងត្រូវទទួលខុសត្រូវលើអូន ព្រោះក្មេងនេះជាកូនរបស់បង» បេឡានិយាយឲ្យឮៗបន្ថែម នាងថែមដើរមកឱបដៃរបស់នាយទាំងញញឹមចុងមាត់ឌឺដងមកកាន់រាងតូចមិនឈប់។
«ខ្ញុំ...ខ្ញុំងងុយហើយ»
  ជុងគុករហ័សភៀសខ្លួនចេញ គេព្យាយាមជូតទឹកភ្នែកចេញពីថ្ពាល់ឲ្យស្អាតហើយរត់ចូលបន្ទប់របស់ខ្លួនចាក់សោរជាប់។
«អូនធ្វើស្អីមានដឹងខ្លួនទេ បេឡា»
  ពេលរាងតូចចេញទៅផុត ថេយ៉ុងក៏ស្រែកគំហកនាងទាំងខឹងសម្បារ។
«អូនធ្វើខុសត្រង់ណា អូននិយាយការពិត បានជាអាក្មេងនោះស្តាប់ឮហើយ អូនគ្រាន់តែចង់បញ្ជាក់បន្ថែមឲ្យបងទទួលស្គាល់ក្មេងមិនបានមែនទេ?»
«ចេញទៅ ស្អែកចាំនិយាយគ្នា»
«កុំភ្លេចថាក្មេងជាកូនរបស់បង បើបងមិនទទួល ស្គាល់ក្មេងក្នុងពោះអូនទេ រឿងនេះច្បាស់ជាដឹងដល់ប៉ាម៉ាក់របស់បងមិនខាន» នាងញញឹមចុង មាត់ រួចក៏ចាកចេញទៅក្នុងនាមជាអ្នកឈ្នះ។
«ពុទ្ធោរអ្ហើយ...»
  នាយស្រែកបញ្ចេញកំហឹងចោលមួយទំហឹង ទើបនឹកឃើញរាងតូចដែលចេញ ទៅមិញនេះ ទើបគេរហ័សចេញទៅក្រៅបន្ទប់ទៅរករាងតូចនៅបន្ទប់មួយទៀត។
   តុក តុក តុក
«ជុងគុក! ជុងគុក! បើកទ្វារ បើកទ្វារឲ្យយើងជុងគុក» ថេយ៉ុងព្យាយាមគោះទ្វារបន្ទប់រាងតូចខ្លាំងៗ តែរាងតូចមិនព្រមបើកឲ្យឡើយ។
«ហ៊ឹកៗៗ...ចេញទៅ ខ្ញុំមិនចង់និយាយជាមួយបងទេ ចេញទៅ» ជុងគុកខ្ទប់ត្រចៀកស្រែកដេញនាយចេញទាំងទឹកភ្នែកសស្រាក់។
   រឿងកាន់តែវែងឆ្ងាយជាងមុនហើយ នាយកំពុងតែមានកូនជាមួយស្រីដែលនាយស្រឡាញ់ ចុះនាយមកផ្តល់ក្តីសង្ឃឹមជាមួយគេធ្វើអី មកមានអីៗជាមួយគេធ្វើអី? ហេតុអីបាននាយចូលចិត្តធ្វើបាបជាន់ឃ្លីគេបែបនេះ។
«ហេតុអីទៅ?...ហ៊ឹកៗៗ...ហេតុអីបងជាមនុស្សអាក្រក់ដល់ថ្នាក់នេះ បងជាមនុស្សអាត្មានិយមបំផុត ជាមនុស្សគ្មានទំនួលខុសត្រូវ សាច់ឈាមខ្លួនឯងហើយ បែរជាចង់សម្លាប់ចោលទាំងក្មេងមិនទាន់កើតទៀត ហ៊ឹកៗ...» ជុងគុកយំឱបក្បាលជង្គង់គិតរឿងដែលគេទើបតែស្តាប់ឮមិញនេះ។
   បេះដូងរបស់គេគាំងលេងចង់ដំណើរ ការហើយ ឈឺចាប់ស្ទើរតែស្លាប់ ពេលគូរដណ្តឹងរបស់ខ្លួនទៅមានកូនជាមួយស្រីផ្សេង ទាំងដែលពួកគេកំពុងតែស៊ីជម្រៅយល់ចិត្តគ្នាបន្តិចម្តងៗហើយ តែគ្រប់ យ៉ាងប្រែជារលាយ ព្រោះតែនាយ នាយជាមនុស្សអាក្រក់បំផុតដែលគេធ្លាប់ជួប។
«ជុងគុក!! បើកទ្វារ ចេញមកនិយាយជាមួយគ្នាឲ្យដឹងរឿងសិន ឯងកំពុងតែយល់ច្រឡំជាមួយយើងហើយ» នាយនៅតែព្យាយាមគោះទ្វារដដែល ទោះជាគ្មានប្រសិទ្ធភាពក៏ដោយ។
«ចេញទៅ ខ្ញុំមិនចង់និយាយអ្វីទាំងអស់ ខ្ញុំបានឮគ្រប់យ៉ាងអស់ហើយ លោកគិតថាខ្ញុំយល់ច្រឡំទៀតហ្ហេស?»
«ខ្ញុំស្អប់លោក...ហ៊ឹកៗ...ខ្ញុំស្អប់លោកគីម ថេយ៉ុង លោកជាមនុស្សអាក្រក់ ធ្វើបាបចិត្តខ្ញុំឲ្យឈឺម្តងហើយម្តងទៀត ចាប់ពីពេលនេះទៅ លោកនឹងខ្ញុំមិនត្រូវជាអ្វីនឹងគ្នាទៀតនោះទេ» ជុងគុកស្រែកពីខាងក្នុងប្រាប់នាយ ហើយយកភួយគ្រោបក្បាលជិតឈឹងបិទភ្នែកសង្ងំគេងដើម្បីឲ្យភ្លេចថ្ងៃនេះដែលជាថ្ងៃអាក្រក់បំផុតសម្រាប់គេ។
«ចង្រៃអ្ហើយ...»
  ថេយ៉ុងធាក់ទ្វារជេរប្រដេញខ្លួនឯងទាំងខឹង មិនគួរឡើយ មិនគួរណារឿងដល់ដំណាក់កាលនេះ។
   ហើយគេក៏មិនដឹងដូចគ្នា ថាហេតុអីគេកំពុងតែឈឺចាប់ពេលរាងតូចប្តូររហ័សនាមក្នុងពេលបែបនេះ បេះដូងរបស់គេកំពុងតែឈឺខ្ទោកៗ មានអារម្មណ៍ថានឹងបាត់បង់រាងតូចទៅហើយ បាត់បង់ទៅឆ្ងាយ ដែលគេមិនអាចយកត្រឡប់ មកវិញបាន។
   គេកំពុងតែស្រឡាញ់ក្មេងដែលគេចូលចិត្តនិយាយថារំខាន ក្មេងដែលរញ៉េរញ៉ៃ ក្មេងដែល គេធ្លាប់ស្អប់ ក្មេងដែលចូលចិត្តធ្វើខ្លូនគួរឲ្យធុញដាក់គេ ពេលជិតបាត់បង់បែបនេះ ទើបគេអាចដឹងពីចិត្តរបស់ខ្លូនឯង តើការដឹងពេល នេះ វាមិនយឺតពេលសម្រាប់គេទៅហើយទេឬ ពេល នេះគេកំពុងតែជិតបាត់បង់រាងតូចទៅហើយពេលនេះ។
           សូមរងចាំភាគបន្ត...
#ថេយ៍ស៊ី

💍គូរដណ្តឹង💍 (ចប់) Where stories live. Discover now