EP29: កុហក!!

2K 192 5
                                    

@Shool

   នៅក្នុងសាលាដែលពេលនេះជាពេលសម្រាប់សិស្សចេញលេងឈប់សម្រាក។ Jungkook ដើរតាមផ្លូវម្នាក់ឯង ឯភ្នែករាមើលហាក់កំពុងតែស្វែងរកអ្នកណាម្នាក់ដែលមិនមានអ្នកណាឆ្ងាយក្រៅពី Taehyung នោះទេ។ រាងក្រាស់ដើរចុះឡើងរកសព្វពេញអគារសាលាហើយតែមិនឃើញសម្បីស្រមោលរបស់នាយតូច មិនដឹងជាទៅណាបាត់ នេះគេភ្លេចខ្លួនតែបន្តិចក៏បាត់ Taehyung ឥឡូវក៏រកមិនឃើញទៀត ធ្វើឲនាយច្របូកច្របល់នៅមិនសុខក្នុងខ្លួនទាល់តែសោះ

   « Jungkook ខ្ញុំមានរឿងចង់ប្រាប់លោក » សម្លេងនារីម្នាក់បន្លឺឡើងក្រោយខ្នងរាងក្រាស់និងហៅឈ្មោះនាយដូចជាអ្នកធ្លាប់ស្គាល់គ្នា

   « នាងជាអ្នកណា?? ខ្ញុំមិនស្គាល់នាងទេ ហើយក៏មិនចង់ស្ដាប់នាងនិយាយដែល » Jungkook ងាកក្រោយមកថាឲនាងព្រោះតែគេមិនដែលស្គាល់នាងទេហើយគេក៏គ្មានពេលមកឈរស្ដាប់នាងនិយាយដូចគ្នា

   « តែបើរឿងនោះជារឿងរបស់សង្សារលោកវិញនោះ »នាងក្រមុំបន្លឺឡើងទាំងញញឹមចុងមាត់ក្រោយឃើញគេមិនរវល់និងខ្លួននិងរកដើរទៅមុខបន្តតែក៏អាក់ដំណើរភ្លាមៗក្រោយលឺនាងក្រមុំនិយាយបែបនេះធ្វើឲគេងាកមុខមកវិញ ធ្វើឲនារីរូបស្រស់ឈរញញឹមឡើងយ៉ាងពេញចិត្តលើផ្ទៃមុខ

   « នាងចង់មានន័យយ៉ាងម៉េច? » Jungkook បែរក្រោយមកសួរបញ្ជាក់ន័យពីនាងឲច្បាស់ ព្រោះនាងកំពុងចង់ប្រាប់អ្វីមកគេ ប្រហែលជារឿងដែលគេចង់ដឹងផងក៏ថាបានទើបគេសម្រេចចិត្តងាកមកសួរនាងទាំងទឹកមុខមាំ

   « ខ្ញុំប្រាប់លោកទៅចុះ កុំឲលោកល្ងង់ដែលមិនដឹងថាសង្សារខ្លួនឯងកំពុងធ្វើអី »នាងក្រមុំជេសសីុនិយាយឡើងទាំងញញឹមឌឺដងនិងកាន់ទូរស័ព្ទក្រវីចុះឡើងនិងទៅកៀកកិតនិងរាងក្រាស់

   « នាងនិយាយឲលឿនទៅ កុំបន្លាយពេល ខ្ញុំគ្មានពេលជាមួយនាងទេ » Jungkook ដកខ្លួនចេញមិនឲនាងមកប៉ះពាល់ធ្វើឲ Jessy អៀនខ្លួនបន្តិចតែវាមិនមែនជាបញ្ហាអ្វីសម្រាប់នាងទេ

   « មើលខ្លួនឯងទៅ » Jessy ហុចទូរស័ព្ទរបស់នាងឲទៅអ្នកកម្លោះមើលនិងអោបដៃចាំមើលប្រតិកម្មនាយ Jungkook មិនមាត់ក៏ទទួលទូរស័ព្ទពីដៃនាងយកមកមើលប៉ុន្តែគេបែរជាគ្មានប្រតិកម្មអ្វី

🍑ជម្រិតស្នេហ៍ Omegaតូច🔞(ចប់)Tahanan ng mga kuwento. Tumuklas ngayon