Ep7: ក្មេងរោគចិត្ត

3.2K 256 0
                                    

៚ក្រឹង៚

សម្លេងកណ្ដឹងនៃសាលាបានបន្លឺឡើងស្របពេលដែលសិស្សគ្រប់គ្នារៀបចំកាតាបដើម្បីទៅចេញទៅផ្ទះរាងៗខ្លួន។

« យើងទៅហើយណាជីមីន »

« អឹុម បាយៗ »

« ថេហ៍ឡើងឡានមក »ថេហ្យុង ងាកមកតាមសម្លេងហើយក៏ព្រមឡើងឡានទៅជាមួយរាងក្រាស់តែម្ដងទៅ ព្រោះគេខ្ជិលឈ្លោះជាមួយណាស់ ហត់អត់តែអំពើ។ នាយតូចស្ងាត់មួយហើយក៏ដើរចូលទៅក្នុងឡានធ្វើឲនាយសង្ហាញញឹមបិទមាត់ខ្ចឹបព្រោះម្ដងនេះមិនបានយកអ្នកម៉ាក់មកធ្វើជាឈ្នាន់ដូចមុនទេ

« អេ!! ឯងអាកាតឿ ផាក ជីមីនមិនទាន់ទៅផ្ទះទេហ្អេស?? »ក្រោយឡានជុងហ្គុកទៅបាត់ រាងក្រាស់យ៉ុនហ្គីក៏បើកឡានមកឈប់នៅនិងមុខរាងតូចដែលឈរអេងអង់មុខសាលាដូចជាកំពុងរង់ចាំអ្នកណាម្នាក់មកយកចឹង

« ទើសស្អីលោក »ជីមីន និយាយទាំងមិនខ្ចីមើលមុខព្រោះគេមិនសូវចូលចិត្តរាងក្រាស់ប៉ុណ្ណា។ យ៉ុនហ្គីចាប់ផ្ដើមញញឹមបន្តិចបង្កប់នៅល្បិចមួយហើយក៏ចេញពីក្នុងឡានមកអង្គុយលើឡានមុននិងនិយាយ÷

« គ្រាន់តែប្រាប់ថាម្ដុំនេះធ្លាប់មានរឿងឃាតកម្មរំលោភសម្លាប់ណា៎ »យ៉ុនហ្គី និយាយឡើងធ្វើជីមៅនចាប់ផ្ដើមភិតភ័យបន្តិច ព្រោះគេក៏ធ្លាប់លឺរឿងនេះដូចគ្នាគេនិយាតៗថាសាលានេះធ្លាប់មានឃាតកម្មរំលោភសិស្សសាលាហើយក៏សម្លាប់ចោល

« ហើយប្រាប់យើងធ្វើអី »នាយតូចរាបរឹកហាក់មិនខ្លាចនូវអ្វីដែលនិយាយឯក្នុងចិត្តបុកពោះភឹបៗ ព្រោះបើយ៉ុនហ្គីទៅម្នាក់ទៀតគេនៅតែម្នាក់ឯងទេ ព្រោះពេកលនេះសិស្សទៅផ្ទះអស់ហើយ

« ចឹងយើងទៅហើយប្រយ័ត្នតែ... »

« ឈប់សិន »ជីមីន និយាយបង្អាក់ដំណើររាងក្រាស់ យ៉ុនហ្គី ញញឹមឡើងព្រមផែនការបានសម្រេចតែគេមិនបានងាកមកវិញភ្លាមទេ គេនៅឈរស្ងៀមបន្តិចហើយក៏ងាកក្រោយមកនិយាយជាមួយជីមីន

« មានអីហេស »

« ចាំតិច »ថាហើយក៏ទូរស័ព្ទដែលកំពុងរោទិ៍មកនិយាយ ដែលលេខនោះគឺជាលេខតៃកុងឡានដែលមកយកនាយតូច

🍑ជម្រិតស្នេហ៍ Omegaតូច🔞(ចប់)Where stories live. Discover now