Ep45: កុំបន្ទោសយើងមកពីឯងទេ

1.5K 128 2
                                    

៚Ring ~~Ring~~ (សម្លេងទូរស័ព្ទរោទ៍)

  សម្លេងទូរស័ព្ទបន្លឺឡើងធ្វើឲ្យអ្នកដែលកំពុងរវល់ពិនិត្យឯកសារនោះឲ្យងាកមកមើលយ៉ាងរហ័សយកមកមើលឃើញថាជាលេខថេយ៉ុងទើបនាយប្រញាប់ចុចទទួលយ៉ាងលឿន

« អាឡូថេយ៍អូនមានការអីហេស? »Jungkook និយាយឡើងសម្លេងស្រទន់ទៅកាន់ថេយ៉ុង

« Jung អូនខ្លាចណាស់ ឈាម....ឈាម »Tae តបមកវិញដោយសម្លេងស្លន់ស្លោរភ័យខ្លាច ចង់យំបន្តិចអីបន្តិចធ្វើឲ្យអ្នកដែលអង្គុយស្ដាប់នេះចាប់ផ្ដើមភ័យជាខ្លាំងពេលលឺសម្លេងរបស់មនុដ្សជាទីស្រឡាញ់កំពុងយំបែបនេះ

« Taeអូនកើតអី ចាំបន្តិចបងនិងទៅឥឡូវនេះ »Jungkook សួរបញ្ជាក់បន្តិចទើបនាយប្រញាប់រៀបចំខ្លួនដើម្បីត្រឡប់ទៅភូមិគ្រឹះ

« Jake ទៅភូមិគ្រឹះវិញ »

@ភូមិគ្រឹះ

« Tae Taeអូនកើតអី »គ្រាន់តែមកដល់ភ្លាម Jungkook ក៏រហ័សចេញមកយ៉ាងលឿនមិនចាំឲ្យជំនិតមកបើកទ្វាឲ្យទាន់។ ពេលចូលមកដល់ក៏ឃើញថា Taehyung កំពុងអង្គុកអោបជើងលើសាឡុងយំបាត់ទៅហើយទើបនាយចូលទៅអោបលួងលោមទាំងបារម្ភព្រោះមិនដឹងថាមានរឿងអី?ទើបធ្វើឲ្យថេយ៉ុងដល់ថ្នាក់យំបែបនេះ

« Jung ឈាមតុក្តតានោះសុទ្ធតែឈាម »Tae ស្ទុះអោបក.រាក្រាស់ជាប់មិនលែងខ្ទប់មុខលើទ្រូងនាយលើកដៃចង្អុលដែលនៅពីមុខ

« ឈប់ខ្លាចទៅបងនៅទីនេះហើយ »Jungkook ងាកមកមើលបន្តិចក៏បើកភ្នែកធំៗ ថាអ្នកណាក៏ចិត្តហ៊ានម្លេះយករបស់ចង្រៃទាំងនេះមកភូមិគ្រឹះគេ។ គិតហើយនាយក៏ទៅអោបអង្អែលខ្នងរាងតូចថ្នមៗដើម្បីលួងលោម Taehyung កុំឲ្យរន្ធត់ចិត្តខ្លាំងពេក ឃើញ Taehyung បែបនេះគេពិតជាបារម្ភណាស់

« ចាហ្វាយទីនេះមានសំបុត្រ »Jake ក្រលែកភ្នែកឃើញសំបុត្រមួយក៏រើសយកមកហើយក៏មិនភ្លេចស្រែកប្រាប់ចាហ្វាយឲ្យបានដឹងដែរ

“ យើងនិងឲ្យឯងស្លាប់ក្នុងពេលឆាប់ៗនេះ ”អានសំបុត្រឡើងទាំងបើកភ្នែកធំៗ ខ្ងាំក្រដាសនោះបោះចោលទាំងខឹង នេះចង់គម្រាមគេផងអ្ហេស? គិតឬថាមនុស្សដូចជា Jeon Jungkook អ្នកណាក៏អាចបំបាក់បានងាយៗនោះ គ្មានផ្លូវទេ

🍑ជម្រិតស្នេហ៍ Omegaតូច🔞(ចប់)Where stories live. Discover now