Ep40: ទំនួលខុសត្រូវ !!

1.6K 141 1
                                    

  មួយអាទិត្យកន្លងផុតទៅ បន្ទាប់ពីJungkookបានរៀបចំបុណ្យសពចប់រួចរាល់ហើយពេលនេះគេក៏អាចត្រៀមចិត្តបានខ្លះៗ។ ដំណើរបោះជំហានវែងៗចូលមកក្នុងភូមិគ្រឹះដល់ស្កឹមស្កៃដែលពីមុនតែងតែលឺសម្លេងរីករាយប៉ុន្តែនេះវាស្ងាត់សូន្យឈឹង ពេលឈានជើងចូលមកអតីតកាលពីមុនក៏លូតចេញមកធ្វើរាងក្រាស់ដកដង្ហើមធំផ្លុំខ្យល់ដោយហត់នឿយរួចក៏ដើរបន្តចូលទៅខាងក្នុងដែលមានមនុស្សពីនាក់កំពុងរង់ចាំនៅលើសាឡុង។

« លោកពូ !! »Jungkook ហៅអ្នកដែលមានសព្វនាមជាពូដោយសម្លេងសោះកក្រោះធ្វើឲអ្នកដែលកំពុងអង្គុយនោះងាកមកមើលបន្តិច

« មកហើយហេស? អង្គុយទៅ »Jin

« បាទ »

« ពូបានឲគេសើុបហើយ គ្រោះថ្នាក់នោះមិនមែនជាឧបទ្ទវហេតុទេ »Jin បោះសម្ដីឡើងប្រាប់ក្មួយប្រុសដោយសម្លេងមុឺងម៉ាត់ ធ្វើឲJungkookងាកមកមើលមុខពូរបស់ខ្លួនទាំងភ្ងាក់ផ្អើល

« ថាមិច?នេះមានន័យថាមានអ្នកប៉ុនប៉ងចង់សម្លាប់ប៉ាម៉ាក់ខ្ញុំចឹងអ្ហេស? »Jungkook លាន់មាត់ឡើងទាំងខឹងក្រោធនៅពេលដឹងថាប៉ាម៉ាក់គេមិនបានស្លាប់ដោយសារតែគ្រោះថ្នាក់ធម្មតាៗ

« បែបហ្នឹងហើយ ប៉ុន្តែពូសើុបមិនដឹងទៀតទេព្រោះវាបំបាត់ភុស្តតាងចោលអស់ »Jin ងក់ក្បាលនិយាយបន្តក្ដាប់ខាំមាត់ទាំងខឹងមិនចាញ់ក្មួយប្រុសប៉ុន្នានព្រោះតែគេក៏បាត់បង់បងស្រីជាទីស្រឡាញ់របស់គេ

« ខ្ញុំមិនឲ្យប៉ាម៉ាក់ស្លាប់ទទេៗទេ »Jungkook ថាឡើងដោយសម្ដីត្រជាក់ស្រឹប ទឹកមុខកំណាចបង្ហាញយ៉ាងច្បាស់លើមុខគេធ្វើថេយ៉ុងចាប់ផ្ដើមបារម្ភពីនាយជាខ្លាំង

« ឯងគិតចង់ធ្វើយ៉ាងមិច »Jin

« ខ្ញុំមានផែនការផ្ទាល់ខ្លួនហើយ »Jungkook ងាកមកតបសម្ដីវិញដោយទឹកមុខនឹងធឹងដដែល។ គេសុំសន្យាចំពោះខ្លួនឯងថាគេនិងរកមុខឃាតករឲឃើញ ហើយមិនឲពួលវារស់នៅសុខស្រួលលើផែនដីនេះបានឡើយ

« អូខេ ហើយនេះគឺជាបញ្ជីមរតករបស់ប៉ាឯងនិងក្រុមហ៊ុនទាំងអស់របស់បងថ្លៃ ពូសង្ឃឹមថាឯងនិងគ្រប់គ្រងវាបានល្អ » Jin បកដៃឲកូនចៅយកឯកសារឲខ្លួនហើយក៏ហុចទៅឲ្យក្មួយប្រុស

🍑ជម្រិតស្នេហ៍ Omegaតូច🔞(ចប់)Where stories live. Discover now